របៀបនៃការទុកដាក់សំរាមឲ្យមានអនាម័យនៅពេលខែភ្លៀងជន់ខ្លាំង

  • 2022-03-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសារតែរដូវភ្លៀងធ្លាក់បានចាប់ផ្ដើមចូលមកដល់ហើយ ពេលខ្លះភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាជារៀងរាល់ថ្ងៃដែលវាអាចបណ្តាលឲ្យមានផលប៉ះពាល់ជាច្រើននឹងកើតឡើង ដូចជាទឹកជំនន់លិចលង់នៅតាមបណ្តាលខេត្តមួយចំនួនក៏ដូចជានៅទីក្រុងផងដែរ។ ការខូចខាតដ៏ច្រើនលើសលុបនៅតែបន្តមាន សណ្តាប់ធ្នាប់ សំរាម និងអនាម័យគឺជាបញ្ហាដ៏ធំមួយដែលយើងទាំងអស់គ្នាត្រូវប្រឈមមុខចូលរួមសម្អាត ហើយនឹងការទុកដាក់ឲ្យមានរបៀបរៀបរយ។

ចំណុចទាំងបីខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរយកចិត្តទុកដាក់អនុវត្តធ្វើជារៀងរាល់ថ្ងៃដើម្បីអនាម័យនៃការរស់នៅ៖

១. ត្រូវមានធុងសំរាមយ៉ាងហោចណាស់ពីក្នុងផ្ទះនីមួយៗ ផ្ទះនីមួយៗត្រូវតែមានធុងសំរាម និងគួរតែចាប់ផ្តើមបែងចែកធុង មួយសម្រាប់កាកសំណល់ពីផ្ទះបាយ និងមួយទៀតសម្រាប់សំរាមដែលអាចលក់ឲ្យអេតចាយ ឬក៏សំរាមដែលអាចយកទៅកែឆ្នៃឡើងវិញបាន។

២. ត្រូវប្រើប្រាស់ប្រភេទថង់ខ្មៅធំៗ គួរតែនាំគ្នាឈប់ប្រើប្រភេទថង់ផ្លាស់ស្ទីកតូចៗ តែងាកមកប្រើប្រភេទថង់ខ្មៅធំៗវិញ ដែលអាចចងនឹងការពារខ្លិនបានល្អ និងអ្នកគួតែមានថង់សម្រាប់ទៅផ្សារ ហើយអ្វីដែលចាំបាច់ដាក់ថង់ចាំដាក់ ដូចជាត្រីសាច់ជាដើម។

៣. ពេលវេលា និងការបែងចែក អ្នកក៏គួរតែចាំថាពេលណាដែលអាចដាក់សំរាមនៅខាងក្រៅបាន ដូចជាកន្លែងខ្លះចាប់ពីម៉ោង ៦ ល្ងាចឡើងទៅចំពោះកន្លែងដែលមិនមានលិទ្ធភាពប្រើធុងគឺត្រូវដឹងពីពេលវេលានេះ។

ហេតុដូច្នេះហើយទើបទៀមទាឲ្យផ្ទះនីមួយៗមានធុងសំរាមធំ យ៉ាងហើចណាស់មួយ សម្រាប់ដាក់សំរាមដែលអ្នកចងខ្ចប់បានល្អមកពីខាងក្នុងផ្ទះ។ អ្វីដែលសំខាន់បំផុតនោះគឺការប្រើថង់ធំ និងការវិចខ្ចប់ចងឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមក្នុងការសម្អាតទាំងអស់គ្នា៕

ចុចអានបន្ត៖ សប្បុរសធម៌៖ ក្មេងប្រុសអាយុ ១១ ឆ្នាំបានដើររយៈពេលដប់ថ្ងៃដើម្បីរៃអង្គាសប្រាក់ជួយភាពអត់ឃ្លាន

អត្ថបទ៖ Chrel Den