ចងចាំរឿង៤យ៉ាងនេះ មនុស្សស្រីនឹងទទួលបានជីវិតស្រស់ស្អាត ស្ងប់សុខ
- 2022-03-12 09:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចងចាំរឿង៤យ៉ាងនេះ មនុស្សស្រីនឹងទទួលបានជីវិតស្រស់ស្អាត ស្ងប់សុខ
មានជីវិតស្ងប់សុខ គឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន។ ដូច្នេះ អ្នកគួរតែរីករាយនូវជីវិតតាមបែបខាងក្រោមនេះ ដើម្បីឲ្យខ្លួនឯងទទួលបានភាពស្រស់ថ្លា។
១. ឲ្យការឈឺចាប់ មានត្រឹម១នាទី
ក្នុងជីវិតមនុស្ស ភាពរីករាយ ទុក្ខសោកតែងតែបាត់ ហើយពេលខ្លះក៏រសាត់មកវិញ។ វាជាការពិត ការឈឺចាប់របស់មនុស្សគឺកើតចេញពីការមិនសប្បាយចិត្ត ឬការរំពឹងលើរឿងអ្វីមួយ ដូច្នេះ អ្នកគួរប្រើជីវិតសាមញ្ញ ឬការគិតអ្វីមួយក្នុងកម្រិតកណ្តាល ទើបមិនសូវឈឺចាប់រយៈពេលយូរ។
២. រៀនពីរបៀបធ្វើចិត្តឲ្យត្រជាក់ជាមួយមនុស្សគ្រប់គ្នា
មនុស្សស្រី កុំចេះតែខឹងនរណាតាមតែអំពើរចិត្ត គប្បីធ្វើចិត្តឲ្យបានស្ងប់ស្ងាត់ ។ ពេលចិត្តអ្នកស្ងប់ហើយ នឹងរកឃើញដំណោះស្រាយបានមិនខាន។
៣. ត្រូវតែរក្សាភាពស្រស់ស្អាតឲ្យបាន
មនុស្សស្រីមិនចាំបាច់ត្រូវការស្ទីលតែងខ្លួនឡូយពេកទេ គ្រាន់តែមានស្ទីលផ្ទាល់ខ្លួនគឺល្អគ្រប់គ្រាន់ហើយ។ ដរាបណា អ្នកបានយកចិត្តទុកដាក់លើរូបរាងខ្លួនឯងបានត្រឹមត្រូវ មានអនាម័យ គ្មានក្លិន នោះហៅថាស្រស់ស្អាតហើយ។ នៅពេលអ្នកស្អាត ពេលនោះអ្នកនឹងមានឱកាសចំពោះខ្លួនឯងមិនខាន។ ដូច្នេះ អ្នកគួរតែស្អាត។
៤. និយាយដោយពាក្យគុណធម៍
ក្នុងជីវិតប្រចាំថ្ងៃ ការបង្ហាញពីភាពអត់ធ្មត់ និងចិត្តសប្បុរសចំពោះគ្នា គឺជារឿងគួរមាន។ ទោះបីជាអ្នកដទៃធ្វើខុសមកលើអ្នកក៏ដោយ អ្នកក៏គួរដឹងពីអ្វីដែលគួរនិយាយ មិនគួរប្រញាប់និយាយស្តីដោយសម្តីមិនសមរម្យ ធ្វើឲ្យអ្នកដទៃឈឺចិត្តនោះទេ។ មុននិយាយអ្វីចេញមក អ្នកគួរគិតឲ្យបានច្បាស់។ មនុស្សដែលនិយាយស្តីល្អ តែងតែជួបមនុស្សល្អផងដែរ។