ចំពោះអ្នក តើម្នាក់ណាសមជានារីបម្រើការលើយន្តហោះបំផុត?

  • 2022-03-13 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីដែលអ្នកគិតថាជាអ្នកបម្រើការលើយន្តហោះ អាចប្រាប់ថាអ្នកដទៃតែងគិតថាអ្នកជាមនុស្សបែបណា៖

នារី A

មនុស្សដែលមិនសូវស្គាល់អ្នកតែងគិតថាមនុស្សប្រជាប្រិយ ហើយសប្បាយចិត្តគ្រប់ពេល។ វាមិនមែនជារឿងលំបាកអ្វីនោះទេ ក្នុងការរាប់អានអ្នកដទៃ ហើយអាចអោយគេមានអារម្មណ៏ថាស្និទ្ធស្នាលនឹងអ្នកបានយ៉ាងងាយ។ អ្នកជាមនុស្សដែលមានហេតុផល ហើយក៏តែងតែវិភាគយ៉ាងល្អិតល្អន់មុននឹងសម្រេចចិត្តធ្វើអ្វីមួយនោះ ស្អប់បំផុតហើយនៅក្នុងជីវិតមនុស្សដែលម្ដងអញ្ចេះម្តងអញ្ចុះនេះតែម្ដង។

នារី B

អ្នកដទៃមើលមក អ្នកជាប្រភេទមនុស្សដែលតែងតែឃើញសេចក្ដីល្អជានិច្ច ទោះជាស្ថិតនៅក្នុងរឿងមិនល្អយ៉ាងណាក្ដី ជាពិសេសពេលដែលជួបបញ្ហា អ្នកជាប្រភេទមនុស្សដែលក្លាហានប្រឈមមុខ ទោះជាមិនសម្រេចតាមដែលគ្រោងទុកពិតមែន តែអ្នកក៏នៅតែរក្សាជំហរវិជ្ជមានជានិច្ច។ បើមាននរណាធ្វើល្អ​ចំពោះអ្នកតែ ១ ក៏អ្នកអាចនឹងតបស្នង ១០ ទៅវិញដែរ។ មនុស្សភាគច្រើនតែងតែសរសើរថាអ្នកជាមនុស្សដែលគួរអោយទុកចិត្តបាន តែមិនមែននរណាៗ សុទ្ធតែអាចមើលឃើញផ្នែកនោះរបស់អ្នកនោះទេ។

នារី C

ចំពោះអ្នកដទៃ អ្នកជាមនុស្សដែលមិនចូលចិត្តធ្វើអ្វី បែបសាំញ៉ាំច្រើន ដោយប្រកាន់គោលជំហរថា គ្នាច្រើនពេកនាំតែខូចការអត់ប្រយោជន៏។ ព្រោះតែទម្លាប់ធ្វើការបែបនេះហើយ ទើបធ្វើអោយមនុស្សភាគច្រើនយល់ថា​អ្នកជាមនុស្សដែលស្ងប់ស្ងាត់ខ្លាំង ហើយរាងកាចបន្តិច។ តែចំពោះអ្នកដែលស្គាល់គ្នាយ៉ាងជិតស្និទ្ធ អ្នកជាមនុស្សដែលចិត្តល្អ​ហើយក៏ចេះជួយយកអាសារអ្នកដទៃ ដោយមិនចង់បានអ្វីជាការតបស្នងមកវិញថែមទៀត។

នារី D

មនុស្សដែលមិនសូវជិតស្និទ្ធប្រាកដជាគិតថា អ្នកជាប្រភេទមនុស្សដែលពិបាកនឹងជិតស្និទ្ធជាមួយណាស់ តែបើចំពោះអ្នកដែលជិតស្និទ្ធវិញ អ្នកជាមនុស្សដែលរួសរាយ ហើយចិត្តល្អជាខ្លាំង។ ចំពោះរឿងការងារវិញ អ្នកជាមនុស្សដែលម៉ឹងម៉ាត់ ម៉ត់ចត់ មិនចូលចិត្តពឹងពាក់អ្នកដទៃនោះទេ។ ថ្វីត្បិតតែពីសំបកក្រៅ អ្នកមើលទៅជាមនុស្សដែលរឹងប៉ឹងម្នាក់ តែអ្នកក៏មានបញ្ហាជាច្រើនដូចជាអ្នកដទៃដែរ គ្រាន់តែមិនចូលចិត្តបង្ហាញអោយគេដឹង

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម