រឿងលុយកាក់ទាំង ៦ យ៉ាងដែលអ្នកគួរយល់ដឹងមុនអាយុ ៤០ មកដល់

  • 2022-02-26 05:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ត់ចត់បន្តិចទើបល្អ សម្រាប់រឿងលុយកាក់នេះ

១. រំដោះខ្លួនអ្នកពីបំណុលព្រោះតែចាយខ្ចះខ្ជាយ

អាយុ ៤០ ឆ្នាំជាវ័យមួយដែលគួរតែគិតគូរពីបំណុលដែលចេះតែកើនឡើងពីការចាយវាយខ្ជះខ្ជាយកន្លងមកហើយ។ មិនថាជាបំណុលកាតក្រេឌីត កម្ចីរថយន្តជាដើម។ នៅពេលដែលអ្នកអាចរំដោះបំណុលទាំងនោះបានហើយ អ្នកនឹងមិនមានអារម្មណ៏ប្រាក់ខែជារៀងរាល់ខែត្រូវបានបែងចែកគ្រប់ច្រកល្ហក បានត្រឹមត្រប់គ្រាន់ពីមួយខែទៅមួយខែ។

២. រៀបចំកញ្ចប់ថវិកាសម្រាប់ពេលអាសន្ន

អ្វីដែលទៀងទាល់បំផុតក្នុងជីវិតមនុស្សយើងនេះ គឺភាពមិនទៀងទាត់ មិនជាក់លាក់នេះហើយ ហេតុនេះហើយការដែលមានថវិកាបែងចែកសម្រាប់ពេលបែបនោះគឺជារឿងចាំបាច់ខ្លាំងណាស់។ មុនពេលអាយុ ៤០ ឆ្នាំមកដល់ អ្នកត្រូវទុកបម្រុងយ៉ាងហោចណាស់ ៦ ខែនៃថ្លៃជីវភាព ក្នុងករណីដែលអ្នកបាត់បង់ការងារភ្លាមៗ កាត់ប្រាក់ខែ ដោយមិនចាំបាច់ត្រូវលក់របស់របរមានតម្លៃផ្ទាល់ខ្លួនណាមួយនោះទេ។

៣. សន្សំសំចៃទុកពេលចូលនិវត្តន៏

នៅពេលដែលអ្នកចាប់ផ្ដើមចេញធ្វើការ ចាប់ពីអាយុ ២០ ឆ្នាំ ច្បាស់ជាមានបំណងចង់ចូលនិវត្តន៏ពេលអាយុហុកសិបប្លាយមិនខាន។ អាយុ ៤០ ជាពេលដ៏សក្តិសមបំផុតហើយ ក្នុងការចាប់ផ្ដើមគិតគូរពិចារណាថាតើអ្នកបានត្រៀបលក្ខណៈគ្រប់គ្រាន់សម្រាប់ពេលនោះហើយឬនៅ។ យោងតាមអ្នកជំនាញខាងផ្នែកហរិញ្ញាវត្ថុ អ្នកត្រូវសន្សំបានយ៉ាងហោចណាស់ ៣ ឆ្នាំនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នក។

៤. គិតឡើងវិញពីគោលដៅថវិកាផ្ទាល់ខ្លួន

ជីវិតមនុស្សម្នាក់មានផ្លូវដើរ និង អ្វីដែលចង់បានដោយឡែកពីគ្នា អ្វីដែលអ្នកចង់បានពេលអាយុ ៤០ ច្បាស់ជាមិនដូចអ្នកដទៃទៀតនោះទេ។ គម្រោងដែលអ្នកតិតគូរនោះ គួរតែសមស្របតាមអ្វីដែលអ្នកប្រាថ្នាចង់បានទាំងអស់នោះ។ តើអ្នកចង់បានផ្ទះសមរម្យមួយពិតអត់ ចង់សម្រាកពីការមុនពេលកំណត់ឬអត់? មានបំណងដើម្បីបញ្ជូនកូនទៅបន្តការសិក្សានៅក្រៅឬអត់?

៥. គិតគូរពីសេវាធានារ៉ាប់រង

ពេលនេះជាពេលដែលអ្នកគូរតែគិតគូរការបង់ធានារ៉ាប់រងបន្ថែមពី ធានារ៉ាប់រងសុខភាព និង យានយន្តជាដើម។

៦. គិតគូរពីសុខភាព

ការចាប់អារម្មណ៏ចាយវាយ ដើម្បីសុខភាពក៏ផ្នែកសំខាន់មួួយនៃគ្រោងការហិរញ្ញវត្ថុផងដែរ។ ត្រូវចាំថាសុខភាពនេះហើយ គឺជាទ្រព្យសម្បត្តិដែលអ្នកត្រូវតែរក្សាអោយបានគង់វង្សបំផុត។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម