ការពិនិត្យឡើងវិញ៖ ត្រូវបានសន្យាបន្ទាប់ពីកុមារទទួលបានការចាក់វ៉ាក់សាំងកូវីដលើសកម្រិត

  • 2022-02-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Nicola Sturgeon បាននិយាយថា «​ការពិនិត្យឡើងវិញឲ្យត្រឹមត្រូវ» នឹងត្រូវអនុវត្តចំពោះកំហុសឆ្គងដែលពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារមេរោគឆ្លងកូវីដ-១៩ ចំពោះកុមារមួយចំនួនតូចលើសកម្រិត។

រដ្ឋមន្ត្រីទីមួយបាននិយាយថា កំហុសពាក់ព័ន្ធទៅនឹងកុមារនៅក្នុងតំបន់ សេវាសុខភាពជាតិ Lanarkshire ហើយនាងបានប្រាប់អនុបណ្ឌិតវិទ្យាសាស្ត្រវិជ្ជាជីវៈ (MSPs - Master's of Science in Professional Science) ថាវាត្រូវបានកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័សពេក។ កំណត់ត្រាប្រចាំថ្ងៃបានរាយការណ៍ថាកុមារ ៤ នាក់ដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំត្រូវបានផ្ដល់ការចាក់វ៉ាក់សាំងពីរដងនៃកម្រិតណែនាំ។

បុគ្គលិកផ្នែកវិទ្យាសាស្ត្រវិជ្ជាជីវៈរបស់ស្កុតឡេន ម្នាក់បានសួរលោកស្រី Sturgeon អំពីឧប្បត្តិហេតុនៅក្នុងសភាស្កុតឡេនកាលពីថ្ងៃអង្គារ បន្ទាប់ពីកាសែតមួយបាននិយាយថា មានកុមារម្នាក់បានធ្លាក់ខ្លួនឈឺដោយសារការផ្ដល់កម្រិតថ្នាំខុសនៅក្នុងសេវាសុខភាពជាតិ NHS។

លោកស្រី Sturgeon បាននិយាយថា NHS Lanarkshire បានសុំទោសបន្ទាប់ពីកុមារមួយចំនួនតូចត្រូវបានផ្តល់វ៉ាក់សាំង Pfizer ខុស។ នាងបាននិយាយទៀតថា កំហុសឆ្គងនេះត្រូវបានរកឃើញយ៉ាងឆាប់រហ័ស ហើយ «​ការពិនិត្យឡើងវិញឲ្យត្រឹមត្រូវ» ក៏ត្រូវបានអនុវត្ត។

នាង​បាន​បន្ថែម​ថា​៖ “យើងនឹងធានាថាមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវអំពីបញ្ហានេះ” ដើម្បី​ធានា​ថា​ឪពុក​ម្តាយ​ដែល​រង​ផល​ប៉ះពាល់​ត្រូវ​បាន​ជូន​ដំណឹង​យ៉ាង​ពេញលេញ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ ហើយនឹងការណែនាំពីទីភ្នាក់ងារសន្តិសុខសុខភាពនៃចក្រភពអង់គ្លេសអំពីជំហានដែលគួរអនុវត្ត៕

ចុចអានបន្ដ៖ NHS៖ ថ្នាំចាក់សម្រកទម្ងន់នឹងត្រូវបានណែនាំឲ្យប្រើដោយសេវាសុខភាពជាតិ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម