កាយវិការមិនដឹងខ្លួន ៧ របស់មនុស្សស្រី ទទួលបានការចាប់អារម្មណ៍ខ្ពស់
- 2022-01-31 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាយវិការមិនដឹងខ្លួន ៧ របស់មនុស្សស្រី ទទួលបានការចាប់អារម្មណ៍ខ្ពស់
ជឿអត់ថាពេលមនុស្សស្រីធ្វើអ្វីមួយដោយមិនដឹងខ្លួន កាយវិការរបស់ពួកគេពិតជាស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ណាស់។ ចង់ដឹងថាកាយវិការបែបណាខ្លះទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកជុំវិញខ្លួននោះ តាមដានខាងក្រោមទាំងអស់គ្នា៖
១.ក្រឡេកមើល៖ នៅពេលស្ត្រីកំពុងដើរ ហើយត្រូវបានអ្នកដទៃហៅ ហើយក៏ងាកមកវិញ អាចឆក់បេះដូងបុរសៗបាន ព្រោះកាយវិការបែបនោះពិតជាស្រស់ស្រាយ។
២.ក៖ បុរសមួយចំនួនចូលចិត្តមើលក ព្រោះមានភាពសិចស៊ី។
៣.លេងសក់ខ្លួនឯង៖ ក្មេងស្រីមើលទៅសិចស៊ី បំផុតពេលពួកគេបង្ហាញកាយវិការត្រេកត្រអាលនឹងសក់របស់ខ្លួនឯង។
៤.បបូរមាត់៖ កន្លែងនេះជាចំណុចទាក់ទាញខ្លាំង ព្រោះពេលឃើញបបូរមាត់ទន់រលោងនរណាក៏ប្រាថ្នាចង់ថើបដែរ។
៥.អង្គុយគងអន្ទាក់ខ្លា៖ កាយវិការបែបនេះ ធ្វើឲ្យអ្នកចេញរាងងខ្ទែត ជាពិសេសបុរសៗបានឃើញកំភួនជើងដ៏ស្រឡូនរបស់អ្នក។
៦.ផ្ដោតអារម្មណ៍៖ នៅពេលដែលអ្នកកំពុងតែផ្ដោតអារម្មណ៍ទៅលើរបស់អ្វីមួយ ទឹកមុខប្រាកដជាគួរឲ្យស្រលាញ់។
៧.ពេលញ៉ាំ៖ ពេលមនុស្សស្រីបានញ៉ាំអ្វីដែលខ្លួនចូលចិត្ត នោះប្រាកដជាពេលដ៏ស្រស់ស្អាតបំផុតហើយ ព្រោះមានអារម្មណ៍ល្អបានអ្វីដែលខ្លួនចង់។
ប៉ុន្តែអ្វីដែលជាការទាក់ទាញដ៏ល្អបំផុតរបស់ស្ត្រី គឺស្នាមញញឹម៕
ចុចអាន៖រឿង ១២យ៉ាងដែលអ្នកនឹងឈប់ខ្វល់ក្រោយឈានចូលដល់អាយុ៣០ឆ្នាំ