ប្រភេទសត្វថ្មីជាង ២២៤ ប្រភេទត្រូវបានរកឃើញនៅក្នុងតំបន់មេគង្គ

  • 2022-01-30 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមអភិរក្សសត្វព្រៃពិភពលោកហៅថា មូលនិធិពិភពលោកសម្រាប់ធម្មជាតិ (World Wide Fund for Nature - WWF) បានចេញផ្សាយបញ្ជីនៃប្រភេទសត្វដែលបានរកឃើញថ្មីៗចំនួនជាង ២២៤ ប្រភេទពីតំបន់មហាទន្លេមេគង្គ។

របាយការណ៍របស់អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) បាននិយាយថា ពួកគេបានរកឃើញប្រភេទសត្វស្វាថ្មីមួយ ហៅថាស្វាខ្មោច ដោយសារតែវាមានរង្វង់ពណ៌សជុំវិញភ្នែករបស់វា សត្វល្មូនក្រពើថ្មី និងរួមទាំងប្រភេទសត្វ កង្កែប បង្កួយ សត្វល្មូន ហើយនឹងប្រភេទដើមឫស្សីដែលគេស្គាល់តែមួយគត់។

តំបន់មេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោកមួយចំនួនធំ កំពុងតែរស់នៅក្នុងតំបន់ដែលប្រឈមមុខទៅនឹងការផុតពូជ សូម្បីតែមុនពេលដែលពួកវាត្រូវបានគេរកឃើញ និងកំណត់អំពីអត្តសញ្ញាណរបស់ពួកវា។

(សត្វស្វា Popa Langur មានរង្វង់ពណ៌សជុំវិញភ្នែករបស់វា)
(Amomum Foetidum គឺជារុក្ខជាតិមកពីគ្រួសារខ្ញី)
(កង្កែបក្បាលធំ ស្ថិតក្នុងចំណោមប្រភេទសត្វដែលទើបនឹងរកឃើញ)
(សត្វល្មូនដែលមានឆ្នូតប្រណាំង ត្រូវបានគេស្គាល់ថាជាល្មូនក្រពើ)

លោក K. Yoganand ដែលជាមេដឹកនាំប្រចាំតំបន់មេគង្គរបស់អង្គការ WWF - Greater Mekong សម្រាប់ឧក្រិដ្ឋកម្មសត្វព្រៃ និងការការពារសត្វព្រៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា "ប្រភេទសត្វទាំងនេះគឺស្រស់ស្អាត មិនធម្មតាទេ និងអស្ចារ្យនៃការ​វិវត្តទៅ​រាប់​លាន​ឆ្នាំខាងមុខ"

ក្រុមមន្ត្រីបានបន្ថែមទៀតថា ប្រភេទសត្វទាំងនេះ "ស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំង" ដោយពួកវាជាច្រើន "នឹងផុតពូជ សូម្បីតែមុនពេលដែលពួកវាត្រូវបានគេរកឃើញ"អង្គការ WWF បាននិយាយថា ហានិភ័យចំពោះប្រភេទសត្វនៅក្នុងតំបន់ជីវចម្រុះដ៏សម្បូរបែបនៅអាស៊ីអាគ្នេយ៍នេះ រួមមានការបំផ្លាញទីជម្រក ការឆម្លងអំពីជំងឺរបស់មនុស្ស និងការជួញដូរសត្វព្រៃខុសច្បាប់ជាដើម៕

ចុចអានបន្ដ៖ ញត្តិសម្រាប់ច្បាប់ថ្មីបន្ទាប់ពីឆ្កែមួយត្រូវបានបាត់បង់ភ្នែកដោយការវាយប្រហារពីសត្វឆ្កែដទៃ

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម