ប្អូន​ប្រុស​ គឺម ចាន់​ឌី​ស្អាត​ឥត​ទាស់​ពេល​បង្ហាញ​ខ្លួន​ក្នុង​មង្គលការ Park Shin Hye

  • 2022-01-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​ក្មេង​ប្រុស​មាន​រាង​ទ្រលុកទ្រលន់​ គួរ​ឲ្យ​ស្រលាញ់ តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​កូរ៉េ Park Ji Bin នៅ​ពេល​នេះ​សង្ហារ ព្រម​ទាំង​មាន​រាង​សាច់​ដុំ​គួរ​ឲ្យ​ទាក់ទាញ។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា នៅ​ក្នុង​កម្មវិធី​មង្គលការ​តារា​សម្ដែង​ស្រី Park Shinhye និង Choi Tae Joon កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រមូល​ផ្ដុំ​ទៅ​ដោយ​សិល្បករ​ជួរ​មុខ​ជា​ច្រើន​រូប។ នៅ​ក្នុង​ចំណោម​តារា​ទាំង​ន៉ សិល្បករ​មួយ​រូប​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ពិសេស​ពី​ទស្សនិកជន​នោះ​គឺ តារា​សម្ដែង​ប្រុស Park Ji Bin តួ​ប្អូន​ប្រុស​បង្កើត​របស់ គឺម ចាន់ឌី​ក្នុង​រឿង F4 កូរ៉េ។

មាន​វត្តមាន​ក្នុង​មង្គលការ​របស់​រៀម​ច្បង តារា​សម្ដែង​ប្រុស​វ័យ​២៦​ឆ្នាំ ពាក់​ឈុត​អាវ​ធំ យ៉ាង​ស្រស់​សង្ហារ ធ្វើ​ឲ្យ​គេ​ភ្លេច​ថា លោក​ធ្លាប់​ជា​ក្មេង​តូច​ក្រមិចក្រមើម​គួរ​ឲ្យ​ស្រលាញ់​ កាល​ពី​ជាង​១០​ឆ្នាំ​មុន។ គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​រឿង Boys Over Flower តារា​ប្រុស​កើត​ឆ្នាំ ១៩៩៥ មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់​ពី​រូប​សម្បត្តិ​ឡើយ ដោយ​គ្រាន់​តែ​គេ​មើល​ឃើញ​ថា លោក​គួរ​ឲ្យ​ស្រលាញ់​ប៉ុណ្ណោះ ដោយ​មិន​នឹក​ស្មាន​ថា ពេល​ធំ​ឡើង លោក​សង្ហារ​យ៉ាង​នេះ​ទាល់​តែ​សោះ។ ក្នុង​វ័យ ២៦​ឆ្នាំ សិល្បករ​រូប​នេះ ទទួល​បាន​ការងារ​សិល្បៈ​កាន់​តែ​ច្រើន​ ក្រោយ​ធំ​ពេញ​វ័យ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម