កូវីដ៖ រោគសញ្ញា ៥ យ៉ាងដែលបញ្ជាក់ថាអ្នកត្រូវតែទៅទទួលការព្យាបាលភ្លាមៗ

  • 2022-01-18 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ និងបង្ការជំងឺ (Centers for Disease Control and Prevention - CDC) បានរាយបញ្ជីរោគសញ្ញានៃមេរោគឆ្លងជំងឺកូវីដជំនាន់ថ្មីចំនួន ៥ ប្រភេទដែលមនុស្សគួរតែស្វែងរកនឹងទទួលការព្យាបាលជាបន្ទាន់ និងឲ្យបានភ្លាមៗ។ បើយោងទៅតាមទិន្នន័យចុងក្រោយបំផុតពីការិយាល័យស្ថិតិជាតិបានបង្ហាញថា អត្រាអ្នកជំងឺមានកើនឡើងរហូតដល់ទៅ ១៩.០៣ ក្នុងចំណោមមនុស្ស ១០០.០០០ នាក់ក្នុងមួយសប្ដាហ៍ក្នុងខែមករានេះ។

ភាគច្រើននៃករណីឆ្លងជំងឺកូវីដ-១៩ មិនចាំបាច់ត្រូវការការព្យាបាលនៅមន្ទីរពេទ្យនោះទេ ដោយសារវាមានរោគសញ្ញាទូទៅដូចជា សីតុណ្ហភាពឡើងខ្ពស់ ក្អកជាប់ៗគ្នា បាត់បង់រស់ជាតិឬក្លិន ដែលជាធម្មតាអ្នកអាចគ្រប់គ្រងព្យាបាលនៅផ្ទះបាន។ ប៉ុន្តែចំពោះប្រភេទកូវីដជំនាន់ថ្មីវិញ គឺត្រូវតែទទួលសេវាព្យាបាលពីគ្រូពេទ្យជំនាញ។

រោគសញ្ញាទាំងប្រាំនោះរួមមាន៖ ពិបាកដកដង្ហើម ឈឺចុកចាប់ក្នុងទ្រូង ភាពច្របូកច្របល់នៃអារម្មណ៍ ពិបាកក្នុងការក្រោកពីគេងឬពិបាកក្នុងការគេងឲ្យលក់ សុខភាពស្បែកស្លេក​ស្លាំង ឬស្បែកពណ៌ខៀវ បបូរមាត់ប្រផេះឬពណ៌ខៀវ ពណ៌ក្រចកមិនល្អដែលវាអាស្រ័យទៅលើពណ៌ស្បែករបស់បុគ្គលម្នាក់ៗ។

សេវាសុខភាពជាតិ (National Health Service - NHS) បានលើកទឹកចិត្តមនុស្សឲ្យទូរស័ព្ទទៅលេខ ១១១ ប្រសិនបើពួកគេមានការព្រួយបារម្ភចំពោះរោគសញ្ញារបស់ពួកគេ។ ហើយបើនរណាម្នាក់ដែលបង្ហាញមានរោគសញ្ញាទាំងនេះត្រូវស្វែងរកការថែទាំសុខភាពជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលភ្លាមៗ។

ប្រសិនបើអ្នក ពិបាកដកដង្ហើមខ្លាំងពេក និយាយឆាប់ហត់ អ្នកក្អកឬក្អួតមានឈាម មានអារម្មណ៍ត្រជាក់ឬបែកញើសខុសពីធម្មតា ជាមួយនឹងស្បែកស្លេក​ស្លាំងឬមានស្នាមកន្ទួលជាំ អ្នកដួលឬសន្លប់ និងឈប់នោមឬនោមតិចជាងធម្មតា អ្នកត្រូវតែទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ ឬហៅទៅលេខ ៩៩៩។ ហើយប្រសិនបើអ្នកធ្វើការសម្រាកព្យាបាលនៅផ្ទះ អ្នកត្រូវសម្រាកឲ្យបានច្រើន ផឹកទឹកឲ្យបានច្រើនដើម្បីទប់ទល់ទៅនឹងសីតុណ្ហភាពឡើងខ្ពស់ និងចៀសវាការគេងផ្ងាប្រសិនបើអ្នកមានការក្អក ហើយត្រូវរក្សាបន្ទប់របស់អ្នកឲ្យត្រជាក់មានខ្យល់អាកាសល្អ ប្រសិនបើអ្នកមានអារម្មណ៍ថប់ដង្ហើម៕

ចុចអានបន្ដ៖ វិធីក្នុងការជួយថែរក្សាសត្វឆ្កែរបស់អ្នកនៅពេលវាកំពុងតែមានផ្ទៃពោះ

ប្រភព៖ Unilad ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម