ប្រៀបធៀប​ទ្រព្យ​សម្បត្តិ​ខុស​គ្នា​ដូច​មេឃ​ និង​ដី​រវាង Yang Mi និង Zhao Liying

  • 2022-01-12 03:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វ័យ​ស្របាល​គ្នា​ក៏​ដោយ តែ​ទ្រព្យ​សម្បត្តិ​របស់​កំពូល​តារា​សម្ដែង​ស្រី​ទាំង​២​ Yang Mi និង Zhao Liying មាន​ភាព​ខុស​គ្នា​ច្រើន។

នៅ​ក្នុង​វិស័យ​សិល្បៈ​ចិន តារា​សម្ដែង​ស្រី​លំដាប់ A ពីរ​ដួង​គឺ Yang Mi និង Zhao Liying តែង​ត្រូវ​គេ​ដាក់​លើ​ជញ្ជីង​ដើម្បី​ប្រៀបធៀប​គ្នា ត្បិត​តាំង​ពី​អាជីព​ក៏​ដូច​ជា​ជីវិត​ស្នេហា​គឺ​មាន​ភាព​ស្រដៀង​គ្នា​ច្រើន តែទ្រព្យ​របស់​ស្រី​ស្អាត​កូន​១​ទាំង​២​វិញ មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ដែរ?

Yang Mi ៧០៥​លាន​ដុល្លារ

Yang Mi ក្លាយ​ជា​តារា​ជួរ​មុខ​ក្រោយ​ជោគជ័យ​នៃ​រឿង​ភាគ Palace ក្នុង​ឆ្នាំ​២០១១។ ក្នុង​ឆ្នាំ​ដដែល តម្លៃ​ខ្លួន​របស់​នាង​បាន​ហក់​ឡើង​ខ្ពស់​សម្រាប់​រឿង​មួយ​ភាគ។ ក្រោយ​ជោគជ័យ​ផ្ទួន​ៗ ជាពិសេស​គឺ​ក្រោយ​រឿង និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ តម្លៃ​ខ្លួន​របស់​នាង​បាន​កើន​ឡើង​ដល់ ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ភាគ ហើយ​ជា​មធ្យម​ រឿង​ភាគ​មួយ Yang Mi រក​បាន​ប្រមាណ​៣០​លាន​ដុល្លារ។ ទោះ​បី​ជា​បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​កាត់​បន្ថយ​តម្លៃ​ខ្លួន​តារា​ក៏​ដោយ តែ​ស្រី​ស្អាត​រូប​នេះ​នៅ​តែ​ទទួល​បាន​ចន្លោះ​ពី ៧ ទៅ​១០​លាន​ដុល្លារ​សម្រាប់​រឿង​មួយ។

ឆ្នាំ ២០១៥ Yang Mi ព្រម​ទាំង​អ្នក​គ្រប់​គ្រង​២​នាក់​បាន​ចេញ​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ឈ្មោះ​ថា Jay Walk Studio ដែល​ធ្វើ​ឲ្យ​នាង​ក្រៅ​ពី​ទទួល​បាន​តម្លៃ​ខ្លួន​ពី​ការ​សម្ដែង ក៏​ទទួល​បាន​​ប្រាក់​ចំណេញ​មួយ​ផ្នែក​នៃ​ក្រុមហ៊ុន​ផង​ដែរ ដោយ​មួយ​ឆ្នាំ​មិន​តិច​ជាង​១៥​លាន​ដុល្លារ​នោះ​ទេ។ ក្រៅ​ពី​នោះ នាង​វិនិយោគ​ច្រើន​លើ​អចលនទ្រព្យ​ដែល​មាន​តាំង​ពី​នៅ​ចិន​ដីគោក ព្រម​ទាំង​ហុងកុង​ផង​ដែរ។ តម្លៃ​អចលនទ្រព្យ​ក្នុង​ដៃ​ស្រី​ស្អាត​អាយុ ៣៥​ឆ្នាំ មាន​ប្រមាណ​២០០​លាន​ដុល្លារ។ សម្រាប់​កុងត្រា​ពាណិជ្ជកម្ម​វិញ នាង​ស៊ី​ថ្លៃ ៣​លាន​ដុល្លារ​សម្រាប់​សុពលភាព ២​ឆ្នាំ។ កម្មវិធី​កម្សាន្ត​មួយ ចំនួន​១០​ភាគ នាង​ស៊ី​ថ្លៃ​ពី ៥​ទៅ ១០​លាន​ដុល្លារ អាស្រ័យ​តាម​ទំហំ​នៃ​កម្មវិធី។

Zhao Liying ៦១​លាន​ដុល្លារ

ប្រៀបធៀ​ប​នឹង Yang Mi ស្រី​ស្អាត Zhao Liying ទទួល​បាន​ជោគជ័យ​ក្រោយ ដោយ​ទាល់​តែ​ដល់​ឆ្នាំ ២០១៥ ដែល​រឿង​និស្ស័យ​ស្នេហ៍​ដាវទេព​ចាក់​ផ្សាយ ទើប​អ្នក​ម្ដាយ​កូន​​១​ ក្លាយ​ជា​តារា​លំដាប់​ A។ មុន​ពេល មាន​បទ​បញ្ជា​កាត់​បន្ថយ​តម្លៃ​ខ្លួន​តារា Liying ទទួល​បាន​តម្លៃ​ខ្លួន ៣០​ម៉ឺន​ដុល្លារ​សម្រាប់​រឿង​មួយ​ភាគ។ ក្រោយ​មាន​ច្បាប់​ខាង​លើ​ចេញ នាង​ទទួល​បាន​តម្លៃ​ខ្លួន​៥​លាន​ដុល្លារ​សម្រាប់​រឿង​មួយ។ ដោយ​សារ​តែ​ទទួល​កុងត្រា​ពាណិជ្ជកម្ម​តិច ទើ​បនាង​ស៊ី​ថ្លៃ​ដល់​ទៅ ៣.៥​លាន​ដុល្លារ​ សម្រាប់​សុពលភាព​២​ឆ្នាំ។ ជំនួស​ឲ្យ​ការ​បើក​ក្រុមហ៊ុន​ដូច​ស្រី​ស្អាត​ខាង​លើ តារា​អាយុ ៣៤​ឆ្នាំ​ និយម​វិនិយោគ​លើ​ក្រុមហ៊ុន​អ្នក​ដទៃ​ជាង ដោយ​នាង​វិនិយោគ​លើ​ក្រុមហ៊ុន​ចំនួន​១០ ដូច​នេះ​ហើយ ប្រាក់​ចំណេញ​ក៏​តិច​ជាង​គេ​អ្នក​បើក​ក្រុមហ៊ុន​ខ្លួន​ឯង​ដែរ។ សម្រាប់​អចលទ្រព្យ​វិញ នាង​មិន​ចូលចិត្ត​វិនិយោគ​ឡើយ ដោយ​នាង​មាន​តែ​ភូមិគ្រឹះ​មួយខ្នង​នៅ​ក្រុង​ប៉េកាំង​ក្រោយ​លែងលះ​ប្ដី​រួច។ ក្រៅ​ពី​នេះ Zhao Liying មិន​មែន​ជា​មនុស្ស​ចូលចិត្ត​ចូល​កម្មវិធី​កន្សាន្ត​ដូច​នេះ នាង​ក៏​មិន​ទទួល​បាន​ថវិការ​ច្រើន​ពី​ផ្នែក​នេះ​ដែរ៕

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម