Spider Man: No Way Home រក​ចំណូល​បាន​ជាង​១​ពាន់​លាន​ដុល្លារ បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ

  • 2022-01-05 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​ខ្សែភាពយន្ត​ពី​មនុស្ស​ពីងពាង Spider Man: No Way Home រក​ចំណូល​សរុប​បាន ១.៣៧​ពាន់​លាន​ដុល្លារ ហើយនៅ​តែ​បន្ត​រក​បាន​ចំណូល​យ៉ាង​ច្រើន។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Variety បាន​រាយការណ៍​ថា ឱកាស​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ ​ខ្សែ​ភាពយន្ត Spider Man: No Way Home នៅតែ​ឈរ​លំដាប់​លេខ​១​សម្រាប់​រឿង​ដែល​មាន​ចំណូល​ចាក់​បញ្ចាំង​ខ្ពស់ជាង​គេ ដោយ​គិត​ត្រឹម​តែ​ទីផ្សារ​អាមេរិក គឺ​រឿង​នេះ​រក​ចំណូល​សរុប​បាន​ដល់​ទៅ ៦០៩​លាន​ដុល្លារ។

ជាមួយ​ជោគជ័យ​ខាង​លើ ស្នាដៃ​មួយ​នេះ​មាន​វត្តមាន​នៅ​ក្នុ​ងចំណោម​រឿង​ទាំង​១០​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រអាមេរិក។ រីឯ​ចំណូល ១.៣៧​ពាន់​លាន​ដុល្លារ បាន​ធ្វើ​ឲ្យ​រឿង​នេះ​ជាប់​លេខ​ទី​១២ លើ​ពិភពលោក។

ជាមួយ​ថវិការ​រក​បាន​ជាង​មួយ​ពាន់​លាន​ដុល្លារ​បែប​នេះ ភាគ​ថ្មី​នៃ​ខ្សែ​ភាពយន្ត​ខាង​លើ ក៏​ក្លាយ​ទៅ​ជា​ភាគ​ដែល​រក​បាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់​ពី​ពេល​រឿង​មនុស្ស​ពីងពាង​ចេញ​ផ្សាយ​ដំបូង​ផង​ដែរ។ Variety ឲ្យ​ដឹង​ថា​ចំណូល​របស់ Spider Man បាន​ជួយ​ឲ្យ​វិស័យ​ភាពយន្ត​ហូលីវូដ​ភ្លឺ​ស្វាង​ឡើងវិញ ក្រោយ​មួយ​ឆ្នាំ​ត្រូវ​ងងឹត​ដោយ​សារ​តែ​វិបត្តិកូវីដ ១៩៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម