ខ្សែភាពយន្តល្អៗទាំង ៤ សម្រាប់មើលជាមួយកូនៗនៅថ្ងៃបុណ្យណូអែល

  • 2021-12-23 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីមុនមកយើងមិនដែលប្រារព្ធធ្វើពិធីបុណ្យណូអែលឡើយ ប៉ុន្តែឥឡូវនេះយើងសង្កេតឃើញថាសឹងតែគ្រប់ទីកន្លែងទៅហើយដែលប្រារព្ធធ្វើពិធីនេះឡើង។ ការតុបតែងដើមឈើ (ដើម Christmas) ការដុតនំ ការធ្វើម្ហូប និងការចំណាយពេលជាមួយក្រុមគ្រួសារគឺជាប្រពៃណីនៃបុណ្យណូអែល។

គ្មានអ្វីដែលប្រសើរជាងការចំណាយពេលញ៉ាំអាហារពេលល្ងាច និងការមើលខ្សែភាពយន្តជាមួយគ្នានៅថ្ងៃឈប់សម្រាកបែបបុរាណនោះទេ ហើយវាគឺជាបទពិសោធនៃចំណងមិត្តភាពគ្រួសារដែលចំណាយពេលជាមួយគ្នាបែបនេះ។ យ៉ាងណាមិញមនុស្សគ្រប់រូបមានចំណង់ចំណូលចិត្តរបស់ពួកគេក្នុងការជ្រើសរើសយកភាពយន្តបុណ្យណូអែលមកមើល ប៉ុន្តែមានភាពយន្តបុណ្យណូអែលរាប់រយរឿងដែលត្រូវជ្រើសរើស។ ដូច្នេះប្រសិនបើអ្នកមានការពិបាកក្នុងការជ្រើសរើសនោះ សូមក្រឡេកមើលបញ្ជីឈ្មោះរឿងល្អៗទាំង ៤ ដែលសក្កសមសម្រាប់ការមើលជាមួយកូនៗ តាំងពីក្មេងទើបចេះដើរតេះតះ រហូតដល់មនុស្សចាស់។

ទាំងនេះគឺជាភាពយន្តបុណ្យណូអែលល្អៗបំផុត ដើម្បីមើលជាមួយកូនៗរបស់លោកអ្នកក្នុងរដូវកាលនេះ៖

១. Klaus

ភាពយន្តដើមរបស់ Netflix ដែលមានរឿងរ៉ាវប្រកបដោយភាពច្នៃប្រឌិត និងអស្ចារ្យអំពីប្រភពដើមនៃ Santa Claus (Klaus) ដែលបានកើតឡើងនៅលើកោះដាច់ស្រយាលមួយនៅភាគខាងជើងឆ្ងាយបំផុតនៃនគរមួយ ជាកន្លែងដែលអ្នកកាប់ឈើអាថ៌កំបាំងដែលបាននាំមកនូវសេចក្តីរីករាយដល់ជីវិតរបស់មនុស្សតាមរយៈការផ្ដល់អំណោយ។

២. Home Alone

ជាខ្សែភាពយន្តដែលពេញនិយមជាងគេសម្រាប់ក្រុមគ្រួសារអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ នេះ​ជា​មូល​ហេតុ​ដែល​មនុស្ស​ចូល​ចិត្ត​មើលរាល់​ឆ្នាំ ហើយរឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលត្រូវបានទុកចោលនៅផ្ទះតែម្នាក់ឯងដោយចៃដន្យ ខណៈពេលដែលគ្រួសាររបស់គាត់ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសសម្រាប់វិស្សមកាលបុណ្យណូអែល។

៣. Angela's Christmas

ភាពយន្តខ្លីនេះគឺជារឿងបែបកំប្លែងមួយអំពីរបៀបដែល Angela ស្វែងរកដើម្បីនាំយកបុណ្យណូអែលដល់មនុស្សគ្រប់គ្នា។ វា​គឺជា​បំណង​ប្រាថ្នា​របស់​នាង​ដែល​ចង់​ឲ្យ​មនុស្សគ្រប់​គ្នា​មាន​សុវត្ថិភាព ទទួលបានភាព​កក់ក្ដៅ និង​ក្ដីស្រលាញ់​នៅ​ពេល​បុណ្យ​ណូអែល។

៤. The Snowy Day

ខ្សែភាពយន្តនេះនិយាយអំពីក្មេងប្រុសម្នាក់ដើរទៅផ្ទះជីដូនជីតារបស់គាត់ ហើយបានឆ្លងកាត់ភាពសប្បាយរីករាយ និងបានឃើញការតុបតែងផ្សេងៗនៅតាមផ្លូវជាច្រើន។

ចុចអានបន្ត៖ ជំនាញកសាងទំនាក់ទំនង ៦ យ៉ាងដែលជួយធ្វើឲ្យកុមាររស់នៅដោយមានសុភមង្គល

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម