មនុស្ស១៧នាក់ឆ្លងកូវីដ ១៩ វគ្គផ្ដាច់ព្រ័ត្របវរកញ្ញាពិភពលោករំសាយចោលសិន
- 2021-12-20 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស១៧នាក់ឆ្លងកូវីដ ១៩ វគ្គផ្ដាច់ព្រ័ត្របវរកញ្ញាពិភពលោករំសាយចោលសិន
កម្មវិធីប្រលងបវរកញ្ញា Miss World 2021 បានក្លាយជាសំបុកឆ្លងជំងឺកូវីដ ១៩ថ្មីបំផុត ដែលធ្វើឲ្យកម្មវិធីនេះត្រូវផ្អាកការរៀបចំជាបណ្ដោះអាសន្នសិន។ កាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅនេះ ក្រុមការងារនៃកម្មវិធី Miss World បវរកញ្ញាពិភពលោកបានជូនព័ត៌មានទៅកាន់បណ្ដាញព័ត៌មាននានាថា វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីលំដាប់នេះ នឹងត្រូវផ្អាកយ៉ាងហោចណាស់ក្នុងរយៈពេល ៩០ថ្ងៃ ហើយនឹងត្រូវប្រព្រឹត្តនៅទិក្រុង Coliseum Jose Miguel Agrelot ប្រទេស Puerto Rice។ ដើមឡើយ កម្មវិធីនេះត្រូវធ្វើនៅថ្ងៃទី ១៧ ខែធ្នូ។ មូលហេតុនៃការផ្អាកវគ្គផ្ដាច់ព្រ័ត្រនេះគឺមកពី បវរកញ្ញាមកពីប្រទេសឥណ្ឌូណេស៊ី បានឆ្លងជំងឺកូវីដ ១៩ ហើយមកទល់ពេលនេះ គឺមានអ្នកឆ្លងឡើងដល់ ១៧នាក់។
ក្រុមការងារនៃកម្មវិធីបានបន្ថែមថា ក្រៅពីបវរកញ្ញានានាដែលត្រូវឆ្លងនោះ បុគ្គលិកកម្មវិធីមួយចំនួនក៏ត្រូវបានឆ្លងដែរ ដែលធ្វើឲ្យអ្នកប៉ះពាល់ជាច្រើនត្រូវធ្វើចត្តាឡីស័ក ធ្វើឲ្យកម្មវិធីមិនអាចដំណើរការបានតាមការកំណត់។ គណៈកម្មការក៏ប្រាប់ផងដែរថា សម្រាប់បេក្ខនារីដែលមិនអាចបង្ហាញមុខក្នុងវគ្គផ្ដាច់ព្រ័ត្រក៏នៅតែមានឱកាសក្លាយជាបវរកញ្ញាត្បិតគណៈកម្មការនៅតែដាក់ពិន្ទុឲ្យជាធម្មតា៕