ទម្លាប់មិនល្អទាំង ៥ យ៉ាងនេះដែលធ្វើឲ្យអ្នកគេងមិនបានលក់ស្កប់ស្កល់

  • 2021-12-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចំនួនម៉ោងនៃការគេងរបស់មនុស្សម្នាក់ៗគឺខុសគ្នា វាអាស្រ័យទៅតាមអាយុរបស់ពួកគេដែលមានចាប់តាំងពីទារករហូតដល់មនុស្សវ័យចំណាស់។ ជាទូទៅមនុស្សពេញវ័យគឺតម្រូវឲ្យគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃដើម្បីការទ្រទ្រង់សុខភាពរបស់ពួកគេ។ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព សម្រស់ និងគុណភាពជីវិតរបស់ពួកគេបាន។

តាមការស្រាវជ្រាវបង្ហាញថាមនុស្សពេញវ័យជាង ៣៥ ភាគរយគេងតិចជាង ៧ ម៉ោងក្នុងមួយយប់ដោយសារការព្រួយបារម្ភនានា ស្ត្រេស និងស្ថានភាពលំបាកនៅក្នុងជីវិតរស់នៅដែលបានធ្វើឲ្យខួរក្បាលរបស់ពួកគេមានភាពស្មុគស្មាញរហូតធ្វើឲ្យមានការគេងមិនលក់ស្កប់ស្កល់ ឬការគេងមិនបានគ្រប់ចំនួនម៉ោង។

ទាំងនេះគឺជាមូលហេតុចម្បងដែលបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលនឹងអាចធ្វើឲ្យការគេងរបស់អ្នកមិនបានលក់ស្រួល៖

១. ការប្រញាប់ប្រញាល់ចូលគេងភ្លាមៗ បន្ទាប់ពីការងារពេញមួយថ្ងៃអ្វីដែលអ្នកចង់ធ្វើនោះគឺការសម្រាកនឹងគេង ប៉ុន្តែការបង្កើតទម្លាប់បន្ធូរអារម្មណ៍មុនពេលចូលគេង (ការអានសៀវភៅ) អាចជួយឲ្យអ្នកគេងលក់លឿនជាង។

២. ការគេងដណ្ដប់ភួយក្រាស់ខុសប្រភេទ ខណៈពេលដែលយើងមិនអាចដេកដោយគ្មានភួយបាន ការជ្រើសរើសប្រភេទសាច់ភួយដែលត្រឹមត្រូវគឺជារឿងសំខាន់ណាស់សម្រាប់ការគេងលក់ស្កប់ស្កល់។

៣. អ្នកមិនញ៉ាំអាហារពេលព្រឹក វាត្រូវបានគេចាត់ទុកជាអាហារសំខាន់បំផុតប្រចាំថ្ងៃ ដូច្នេះសម្រាប់អ្នកដែលរំលងអាហារពេលព្រឹកអាចប៉ះពាល់ដល់ទម្ងន់ សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងប៉ះពាល់ដល់គុណភាពនៃការគេងទៀតផង។

៤. ការស្លៀកពាក់ខោអាវគេងយប់ យើងគេងលក់ស្រួលនៅពេលសីតុណ្ហភាពរាងកាយរបស់យើងថយចុះ ប្រភេទខោអាវគេងយប់ខ្លះធ្វើឲ្យសីតុណ្ហភាពក្ដៅដែលរំខានដល់ដំណេករបស់អ្នក ដូច្នេះការជ្រើសរើសក្រណាត់ដែលមានខ្យល់ចេញចូលល្អដូចជាលីនីនឬកប្បាសទើបល្អសម្រាប់ការស្លៀកគេងយប់។

៥. ការមានកម្រាលព្រំនៅក្នុងបន្ទប់គេងរបស់អ្នក កម្រាលព្រំអាចធ្វើឲ្យបន្ទប់មើលទៅស្រស់ស្អាតទាក់ទាញ ប៉ុន្តែការមានវានៅជុំវិញគ្រែរបស់អ្នកមិនមែនជាជម្រើសល្អនោះទេ ពីព្រោះកម្រាលព្រំជាប្រភពផ្ទុកធូលី សត្វល្អិត និងប្រភេទបាក់តេរីដែលអាចបង្កគ្រោះថ្នាក់នឹងរំខានដល់ការគេងរបស់អ្នក។

ការសិក្សាបានបង្ហាញថាគុណភាពខ្យល់ក្នុងផ្ទះមានសារសំខាន់ណាស់សម្រាប់ការគេងរបស់អ្នក ហើយថែមទាំងអាចជំរុញដល់ដំណើរការនៃសមត្ថភាពក្នុងការផ្តោតអារម្មណ៍ល្អនៅថ្ងៃបន្ទាប់របស់អ្នកបានទៀតផង។ តើអ្នកគេងមិនលក់ស្រួល ឬក៏អ្នកគេងមិនដឹងខ្លួនដូចជាកូនក្មេង? បើអ្នកបានកត់សំគាល់ថាអ្នកមានទម្លាប់ណាមួយខាងលើ អ្នកគួរតែធ្វើការផ្លាស់ប្ដូវវាចេញដើម្បីឲ្យការគេងរបស់អ្នកលក់ស្កប់ស្កល់៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den