សក់ខ្លីឬវែងមិនសំខាន់ សំខាន់ចេះប្រើបូរសក់ឲ្យសមនឹងម៉ូដសក់ដឹងតែស្អាតប្លែកម៉ង
- 2021-12-02 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សក់ខ្លីឬវែងមិនសំខាន់ សំខាន់ចេះប្រើបូរសក់ឲ្យសមនឹងម៉ូដសក់ដឹងតែស្អាតប្លែកម៉ង
មិត្តនារីខ្លះមានសក់វែងស្អាត ឯមិត្តនារីខ្លះទៀតមានសក់ខ្លីតែក៏ស្អាតមិនចាញ់អ្នកសក់វែងប៉ុន្មានដែរ។ សម្រាប់អ្នកមិនចូលចិត្តតែងខ្លួនប្រាកដជាមិនចូលចិត្តពាក់បូរសក់អ្វីឡើយ តែបើអ្នកចង់ប្តូរស្ទីលតុបតែងសក់របស់អ្នកឲ្យឃើញប្លែកស្អាត អ្នកអាចសាកល្បងប្រើបូរ ៣ ប្រភេទនេះបាន។ បូរទាំង ៣ នេះរួមមាន៖
១. បូរសម្រាប់សក់ទម្លាក់
ភាគច្រើននៅពេលនារីៗពាក់បូរគឺច្រើនតែទម្លាក់សក់ចុះក្រោមហើយយកបូរមកពាក់នៅលើក្បាល។ ទម្រង់ថ្ងាសនឹងមើលមកស្រស់ស្អាត និងមានអារម្មណ៍ថាស្រស់ស្រាយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចពាក់មួកពីលើសក់ក្បាលនៅពេលអ្នកចេញក្រៅក៏បាន។
មិនចាំបាច់ប្រើជក់ផាត់មុខទេ ប្រើតែម្រាមដៃក៏ផាត់ស្អាតមិនអន់ដែរ
២. បូរស៊កពាក់កណ្តាលក្បាល
បូរប្រភេទនេះនឹងផ្តល់ឲ្យអ្នកមានអារម្មណ៍ស្អាតនិងមានសណ្តាប់ធ្នាប់។ អ្នកអាចជ្រើសរើសបូរឲ្យស៊ីនឹងពណ៌សម្លៀកបំពាក់របស់អ្នកណាមួយដើម្បីឲ្យកាន់តែស្រស់ស្អាតពេលប្រើជាមួយពណ៌សក់។ ម្យ៉ាងវិញទៀត សម្រាប់មិត្តនារីណាដែលមានជើងសក់ខ្លីៗប្រើបូរនេះកាន់តែស្អាតតែម្តង។
៣. បូរក្រណាត់ចង
សម្រាប់បូរក្រណាត់ប្រភេទនេះវិញ អ្នកប្រើបានច្រើនយ៉ាងដូចជាធ្វើជាបូរពាក់ក្បាល បូរចងសក់ និងជាកន្សែងបង់កជាដើម។ សម្រាប់មិត្តនារិចូលចិត្តក្រងសក់ទីទុយទម្លាក់អាចប្រើបូរនេះចង់លើក្បាលដើម្បីជួយលើកមុខរបស់អ្នកមួយកម្រិតបន្ថែម៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
តិចនិកកោរ និងគូរចិញ្ចើមឲ្យបានស្អាត ត្រឹមត្រូវតាមទម្រង់មុខ