បវរកញ្ញាចក្រវាល Morocco សងមកុដទៅកាន់កម្មវិធីវិញក្រោយគ្រងបាន៤ថ្ងៃ
- 2021-11-15 07:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាចក្រវាល Morocco សងមកុដទៅកាន់កម្មវិធីវិញក្រោយគ្រងបាន៤ថ្ងៃ
បវរកញ្ញាចក្រវាលថ្មីនៃប្រទេស Morocco កញ្ញា Fatima Zahra Khayat បានប្រគល់មកុដឲុ្យបវរកញ្ញាលេខ២វិញក្រោយខ្លួនជួបគ្រោះថ្នាក់។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Daily Mail បានឲ្យដឹងថា ក្រុមការងារកម្មវិធីប្រលងបវរកញ្ញាចក្រវាលប្រទេស Morocco បានធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលពួកគេប្រកាសថា ម្ចាស់មកុដឆ្នាំនេះដែលជាកញ្ញា Fatima Zahra Khayat បានសម្រេចចិត្តប្រគល់ពានរបស់ខ្លួនឲ្យអ្នកជាប់លេខ២វិញ ដោយសារនាងជួបគ្រោះថ្នាក់ ត្រូវព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលនាងត្រូវប្រគល់មកុវវិញគឺមកពី នាងមិនអាចតំណាងប្រទេសខ្លួនទៅប្រកួតលើឆាកអន្តរជាតិ ដែលនឹងប្រព្រឹត្តនៅប្រទេសអ៊ីស្រាអែលនៅពេលខាងមុខនេះ។
អាស្រ័យហេតុនេះហើយ បេក្ខជនជាប់លេខ២ កញ្ញា Kawtar Benhalima អាយុ២២ឆ្នាំ នឹងជំនួសម្ចាស់ពានតំណាងប្រទេសខ្លួនឯងទៅប្រកួតនៅឆ្នាំនេះ។ មុនពេលជួបគ្រោះថ្នាក់ចរាចរណ៍ ស្រីស្អាតអាយុ២៦ឆ្នាំ បានវ៉ាមុខបេក្ខនារីជាច្រើនដទៃទៀតដើម្បីដណ្ដើមតំណែងខ្ពស់បំផុត ហើយបានសម្ដែងការរំភើបដែលអាចតំណាងប្រទេសខ្លួនឯងទៅប្រលង។
យោងតាមការគ្រោងទុក Miss Universe 2021 នឹងត្រូវប្រព្រឹត្តឡើងនៅខែធ្នូខាងមុខនេះ នៅប្រទេសអ៊ីស្រាអែលដោយមានការចូលរួមពីបេក្ខភាពីជាង៧០ប្រទេសលើពិភពលោក៕