អាយុទើប ១៥ឆ្នាំ កូនស្រី Jolie ស្លៀករ៉ូបចាស់របស់ម្ដាយហើយស្អាតលេចធ្លោទៀត
- 2021-11-01 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុទើប ១៥ឆ្នាំ កូនស្រី Jolie ស្លៀករ៉ូបចាស់របស់ម្ដាយហើយស្អាតលេចធ្លោទៀត
ទោះបីជាមានវ័យនៅក្មេងមែនពិត តែកូនស្រីរបស់កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie កុមារី Shiloh Jolie Pitt អាចស្លៀករ៉ូបរបស់ម្ដាយបានហើយដោយសារមានកម្ពស់ខ្ពស់។
កាលពីថ្ងៃទី ២៧ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន People បានរាយការណ៍ថា តារាសម្ដែងស្រីលំដាប់ A អាមេរិក Angelina Jolie បាននាំកូនៗរបស់ខ្លួនមកបង្ហាញការដាក់បញ្ចាំងរឿង Eternals នៅប្រទេសអង់គ្លេស។
ខុសពីលើកមុនៗដែលតួរឿង Tomb Raider ស្លៀកពាក់សិចស៊ីនោះ លើកនេះអ្នកម្ដាយកូន៦ បានស្លៀកពាក់ស្រគត់ស្រគុំថ្លៃថ្នូរ ពីប្រេន Valentino។ យ៉ាងណាក្ដី អ្វីដែលគេចាប់អារម្មណ៍នោះគឺ កូនស្រី របស៉ Jolie ឈ្មោះ Shiloh បានស្លៀករ៉ូបពីប្រេន Dior របស់ម្ដាយខ្លួន ដែលសិល្បការិនីនេះធ្លាប់ស្លៀកម្ដងរួចហើយ កាលពីបង្ហាញរឿង Meleficent កាលពីឆ្នាំ ២០១៩។
បណ្ដាញព័ត៌មានជាច្រើនបានសរសើរ Shiloh ថាទោះនៅក្មេងតែកម្ពស់គួរឲ្យលេចធ្លោ ត្បិតទើបអាយុ១៥ឆ្នាំ អាចស្លៀករ៉ូបរបស់ម្ដាយត្រូវ ហើយស្អាតទៀតផង។ ប្រភពព័ត៌មានខាងលើបានឲ្យដឹងបន្ថែមថា តារាស្រីអាយុ ៤៦ឆ្នាំ គ្រោងនឹងនាំកូនៗទៅបង្ហាញការដាក់បញ្ចាំងរឿងថ្មីនៅច្រើនប្រទេសទៀត៕