ប៉ាម៉ាក់ដែលចង់បានកូនភ្លោះ គួរដឹងតិកនិកតាមបែបធម្មជាតិនេះ មានប្រសិទ្ធភាពនឹកស្មានមិនដល់
- 2021-10-26 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាម៉ាក់ដែលចង់បានកូនភ្លោះ គួរដឹងតិកនិកតាមបែបធម្មជាតិនេះ មានប្រសិទ្ធភាពនឹកស្មានមិនដល់
ការមានកូនភ្លោះមួយគូដ៏ល្អឥតខ្ចោះ ប្រសិនបើអ្នកដឹងពីរបៀបតាមវេជ្ជសាស្ត្រ និងវិធីសាស្ត្រធម្មជាតិដែលអាចមានប្រិសទ្ធភាព។ ការមានកូនភ្លោះតាមបែបធម្មជាតិ អាចមានពីរប្រភេទ៖ គឺកូនភ្លោះដូចគ្នា និងកូនភ្លោះមិនដូចគ្នា ឬហៅតាមវេជ្ជសាស្ត្រថា (កូនភ្លោះពិតនិងមិនពិត) ឬអាចនិយាយងាយយល់ គឺអាចមានភេទដូចគ្នា និងមិនដូចគ្នាផងដែរ។ ដោយការមានកូនភ្លោះក៏ផ្តល់ឱ្យអ្នកនូវអារម្មណ៍ល្អជាច្រើន ពិសេសគឹមិនចាំបាច់ធ្វើការពរពោះ និងសម្រាលច្រើនដងសម្រាប់ស្ត្រីផ្ទាល់។
១-កត្តាដំណរពូជពីគ្រួសារធ្លាប់មានកូនភ្លោះ
គួរយល់ដឹង! ប្រសិនបើក្នុងគ្រួសាររបស់អ្នកមានសមាជិកណាម្នាក់មានកូនភ្លោះ គឺឱកាសនៃការមានកូនភ្លោះគឺខ្ពស់បំផុតសម្រាប់អ្នក។ ការមានកូនភ្លោះបណ្តាលមកពីការបញ្ចេញពងអូវុលច្រើនហើយស៊ុត និងត្រូវផ្សំជាមួយហ្សែនធម្មតាមួយចំនួន ដើម្បីបង្កើនប្រូបាប៊ីលីតេនៃការបង្កើតកូនភ្លោះ។
២. កត្តារាងកាយ
ការស្រាវជ្រាវរបស់សមាគមន៍សម្ភព និងរោគស្ត្រីនៃសហរដ្ឋអាមេរិកបានបង្ហាញថា មូលហេតុនៃការកើនឡើងអត្រាមានផ្ទៃពោះច្រើនគឺជាការកើនឡើងនៃអត្រាធាត់របស់ស្ត្រី។ ការស្រាវជ្រាវក៏បានរកឃើញថាស្ត្រីដែលមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) ចាប់ពី ៣០ ឡើងទៅ គឺមានឱកាសច្រើនក្នុងការពរពោះកូនភ្លោះ។ វាអាចស្តាប់ទៅពិបាកជឿ ប៉ុន្តែស្ត្រីដែលមានកម្ពស់ខ្ពស់មានឱកាសក៏មានកូនភ្លោះដូចគ្នា ប៉ុន្តែអាត្រាទាប។ ម្តាយដែលមានទម្ងន់ធ្ងន់ងាយនឹងមានកូនភ្លោះជាងម្តាយដែលមានរាងស្គម ឬអាចកើនឡើងតាមអាយុ និងស្ត្រីដែលមានរបបញ៉ាំបានល្អ។ ស្ត្រីដែលមានអាយុលើសពី ៣៥ឆ្នាំអាចផលិតអរម៉ូនរំញោចឱ្យអូវែរបញ្ចេញពងអូវុលជាលទ្ធផលមានគភ៌កូនភ្លោះច្រើនងស្ត្រីវ័យក្មេង។
៣. លទ្ធភាពនៃការមានផ្ទៃពោះច្រើនដង
ការមានផ្ទៃពោះច្រើនលើកច្រើនសារក៏ជាលទ្ធភាពនៃកូនភ្លោះកើនឡើងផងដែរ។ ប្រសិនបើអ្នកចង់បង្កើតកូនភ្លោះតាមធម្មជាតិក៏ទាក់ទងជាមួយកត្តាហូបចុក និង,របបចំណីអាហារជាដើម។
៤.ប្រើផលិតផលទឹកដោះគោ
យោងតាមការស្រាវជ្រាវរបស់ហ្គារីស្ទីនម៉ាន់ និងសហការីបង្ហាញថា៖ ការប្រើផលិតផលទឹកដោះគោនឹងជួយយ៉ាងច្រើនដល់ការមានផ្ទៃពោះច្រើនដង។ ស្ត្រីដែលផឹកទឹកដោះគោច្រើន អាចមានកូនភ្លោះ ៥ ដង ច្រើនជាងស្ត្រីដែលមិនផឹកទឹកដោះគោសោះ។ ព្រោះថាទឹកដោះគោដែលមានអរម៉ូនលូតលាស់ (សំដៅដល់ទឹកដោះគោដែលចម្រាញ់ដោយអរម៉ូនលូតលាស់) បង្កើនឱកាសនៃការមានកូនភ្លោះ។ ការទទួលទានផលិតផលទឹកដោះគោជាប្រចាំក៏ជាវិធីដើម្បីជួយបង្កើនអត្រាបង្កើតកូនភ្លោះ។
៥. ក្រោយឈប់ប្រើថ្នាំពន្យារកំណើត
ថ្នាំពន្យារកំណើតដើរតួយ៉ាងសំខាន់ក្នុងការបង្កើតកូនភ្លោះតាមធម្មជាតិ។ នៅពេលអ្នកឈប់ប្រើថ្នាំពន្យារកំណើតរាងកាយរបស់អ្នកត្រូវការពេលវេលាដើម្បីត្រលប់ទៅធម្មជាតិរបស់វាវិញសារជាថ្មី។ នេះបណ្តាលឱ្យរាងកាយផលិតអរម៉ូនច្រើនជាងធម្មតា។ ប្រសិនបើអ្នកព្យាយាមមានកូនក្នុងកំឡុងពេលនេះឱកាសនៃការមានកូនភ្លោះគឺខ្ពស់។
៦. ការមានផ្ទៃពោះនៅពេលបំបៅដោះកូន
នៅពេលអ្នកមានផ្ទៃពោះក្នុងកំឡុងពេលកំពុងបំបៅដោះកូន វានឹងបង្កើនឱកាសអ្នកមានកូនភ្លោះ។ រាងកាយរបស់អ្នកផលិតប្រូឡាក់ទីនច្រើនក្នុងអំឡុងពេលបំបៅដោះកូន។ ពេលដែលអ្នកធ្វើការបង្កើតបង្កកំណើតក្នុងពេលនោះវានឹងធ្វើឱ្យអត្រាទទួលបានកូនភ្លោះខ្ពស់ជាងពេលធម្មតា។
៧. ញ៉ាំដំឡូងជ្វា ឲ្យ បានច្រើន
ដំឡូងជ្វាមានវីតាមីន ជួយស្ត្រីនិងបុរសដែលចង់បានកូនភ្លោះ វានឹងរំញោចអូវែរហើយបញ្ចេញពងជាច្រើនក្នុងពេលតែមួយ។ ដូច្នេះវាបង្កើនឱកាសនៃការមានកូនភ្លោះ។ ហើយសម្រាប់ហេតុផលដដែលនោះ គឺជាឧទាហរណ៍៖ ក្រុមកុលសម្ព័ន្ធយូរ៉ូបានៅអាហ្វ្រិកខាងលិចមានអត្រាកូនភ្លោះខ្ពស់ជាងគេដោយពួកគេទទួលទានដំឡួងជ្វាជាប្រចាំ សម្រាប់ជីវិតរស់នៅអាស្រ័យនឹងធម្មជាតិស្រាប់។
៨. ផ្តល់ឱ្យដៃគូរបស់អ្នកនូវអាហារសម្បូរស័ង្កសី
អាហារសម្បូរស័ង្កសីមានដូចជាបន្លែបៃតង អយស្ទ័រ នំប៉័ង ឬគ្រាប់ធញ្ញជាតិនឹងជួយបង្កើនការផលិតមេជីវិតឈ្មោល។ វាក៏ជាលទ្ធផលវាធ្វើអោយប្រសើរឡើងនូវសមត្ថភាពក្នុងការបង្កកំណើតរបស់កោសិកាស៊ុត និងងាយមានកូនភ្លោះ។
៩. បង្កើតចន្លោះរវាងការមានផ្ទៃពោះ
អ្នកគួរត្រៀមខ្លួនមុន នៅមុនពេលមានផ្ទៃពោះ និងថែសុខភាពឱ្យបានល្អ។ អ្នកអាចធ្វើការពិភាក្សាជាមួយគ្រូពេទ្យនៅពេលចង់បានកូន ត្រឹមត្រូវចៀសវាងការមានផ្ទៃពោះចៃដន្យ ដែលអាចកាត់បន្ថយអត្រាកូនភ្លោះបានផងដែរ។