រឿង ២ យ៉ាងដែលត្រូវធ្វើបើអ្នកមានអារម្មណ៍ថាសោកសៅពិបាកចិត្តអស់សង្ឃឹម

  • 2021-07-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានអារម្មណ៍ថាជាប់កាំងក្នុងកន្លែងណាមួយដែលគ្មានសង្ឃឹមថានឹងអាចចេញបាននោះ វានឹងធ្វើឲ្យជីវិតពិតជាមានការលំបាកខ្លាំងទាំងផ្លូវចិត្ត និងរាងកាយ។ មិនថាអ្នកមានអារម្មណ៍អស់សង្ឃឹមចំពោះសមត្ថភាពរបស់អ្នក ការសិក្សា ការងារ ស្នេហា គ្រួសារ ឬជាមួយឆាកជីវិតនោះទេ វានឹងជះឥទ្ធិពលអាក្រក់ជាច្រើនចំពោះអ្នក។

ប្រសិនបើអ្នកមិនធ្វើអ្វី ឬរកជំនួយក្នុងការដោះស្រាយទេ ថ្ងៃណាមួយវានឹងអាចធ្វើបាបអ្នកកាន់តែខ្លាំងឡើង។ ក៏ប៉ុន្តែមានវិធីជាច្រើនផងដែលក្នុងការដោះស្រាយនោះ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ថាអស់សង្ឃឹមក្នុងការធ្វើអ្វីមួយក្នុងឆាកជីវិត។

ព្យាយាមអនុវត្តតាមវិធីទាំង ២ នេះដើម្បីធ្វើការព្យាបាលអារម្មណ៍សោកសៅពិបាកចិត្តអស់សង្ឃឹមឲ្យបានល្អប្រសើរឡើងវិញ៖

១. សួរខ្លួនឯងថាតើអ្នកនឹងទទួលបានអ្វីខ្លះពីភាពអស់សង្ឃឹមនោះ

ពេលខ្លះអ្នកប្រហែលជាធ្លាប់បានគិតរួចហើយដែលថា “ខ្ញុំមិនទទួលបានអ្វីសោះ ឬក៏ខ្ញុំមិនចង់មានអារម្មណ៍បែបនេះទេ” និងត្រូវចាំថាបញ្ហាវានឹងមិនបាត់ទៅណាឡើយ អ្នកអាចធ្វើការបំភ្លេចចោល ឬក៏ធ្វើការដោះស្រាយ

២. ធ្វើការពិភាក្សាជាមួយមិត្តភក្ដិនឹងក្រុមគ្រួសាររបស់អ្នក

ប្រសិនបើវាទាក់ទងទៅនឹងជំងឺបាក់ទឹកចិត្តឬស្ត្រេសនោះ ពីព្រោះបញ្ហាខ្លះពួកគេអាចធ្វើការដោះស្រាយបានខណៈពេលដែលអ្នកមិនអាច ហើយបើវាទាក់ទងនឹងផ្លូវចិត្ត ពួកគេអាចជាអ្នកស្ដាប់ ផ្ដល់ដំបូន្មាន និងការលើកទឹកចិត្តអ្នកឲ្យបានប្រសើរឡើង។

សូមចាំថាដោយសារតែអារម្មណ៍នៃការអស់សង្ឃឹម មិនមែនមានន័យថាអ្វីៗទាំងអស់ត្រូវចប់នោះទេ អ្នកត្រូវស្វែករកហេតុផល ហើយដោះស្រាយវាតាមជំហានខាងលើទាំងនេះ ជាមួយនឹងជំនួយបន្តិចបន្តួចពីក្រុមគ្រួសារមិត្តភក្ដិអ្នកអាចធ្វើការដោះស្រាយបាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den