ច្បាប់ថ្មី! ការស្ងោរបង្កងនៅរស់ត្រូវបានហាមឃាត់នៅក្នុងប្រទេស៤នៅអឺរ៉ុប
- 2021-07-12 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ថ្មី! ការស្ងោរបង្កងនៅរស់ត្រូវបានហាមឃាត់នៅក្នុងប្រទេស៤នៅអឺរ៉ុប
ថ្មីៗនេះរដ្ឋាភិបាលបានទើបតែចេញច្បាប់ថ្មីក្នុងការហាមឃាត់ ឬនឹងទទួលការផាកពិន័យចំពោះបុគ្គលណាដែលស្ងោរបង្កងខណៈពេលដែលពួកគេនៅរស់នៅឡើយ ពីព្រោះវាត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់សម្រាប់ផែនការថ្មីរបស់រដ្ឋាភិបាលដែលជាផ្នែកមួយនៃសុខុមាលាភាពរបស់ជីវិតសត្វទូទៅ។
ច្បាប់ថ្មីក្នុងការហាមឃាត់ការសម្លាប់បង្កងនៅរស់នេះត្រូវបានទទួលស្គាល់ដោយ ចក្រភពអង់គ្លេស ជាមួយនឹងប្រទេសស្វីស ប្រទេសន័រវែស និងប្រទេសនូវែសហ្សេឡង់។
ច្បាប់នេះបាននឹងកំពុងដំណើរការឆ្លងកាត់សភានៅឡើយ ដែលវាជាការអំពាវនាវស្នើសុំពីក្រុមអ្នកឃ្លាំមើលសុខុមាលភាពរបស់សត្វ។ យុទ្ធនាការនេះគឺជាមូលនិធិសុខុមាលភាពអភិរក្សសត្វដែលទទួលបានការគាំទ្រដោយភិរិយារបស់លោក Boris Johnson គឺលោកស្រី Carrie Johnson។
មនុស្សជាច្រើនបាននិយាយថាបង្កងគួរតែត្រូវបានសម្លាប់ជាមួយនឹងឧបករណ៍អគ្គិសនីឬបង្កកពួកវាឲ្យស្លាប់ជាមុនសិន មុនពេលស្ងោរឬចម្អិនពួកវា។ ហើយយោងទៅតាមប្រសាសន៍របស់រដ្ឋាភិបាលត្រូវបានគេរាយការណ៍ថាកំពុងតែធ្វើការវិភាគទៅលើយោបល់របស់ប្រជាជននៃវិធីសាស្រ្តក្នុងការសម្លាប់ប្រភេទសត្វដែលមិនមានឆ្អឹងខ្នងទាំងនោះ។
ការផ្លាស់ប្តូរផ្សេងទៀតទៅលើច្បាប់នៃសុខុមាលភាពរបស់សត្វរួមបញ្ចូលទាំងច្បាប់មួយចំនួនទៀតដូចជាការនាំចេញសត្វមានជីវិតសម្រាប់ការសម្លាប់ ការហាមប្រាមកចំពោះការឆក់អគ្គិសនីសម្លាប់ឆ្កែ និងការសម្លាប់សត្វមានជីវិតដទៃទៀតនឹងត្រូវធ្វើការផ្លាស់ប្ដូរជាបណ្ដើរៗហើយ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖