៤ វិធីនេះធ្វើឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងច្រើនជាងមុន

  • 2021-07-04 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្រឡាញ់ខ្លួនឯងអាចជារឿងមួយដែលពិបាកបំផុត តែវាក៏ជារឿងសំខាន់បំផុតផងដែលសម្រាប់មនុស្សម្នាក់ៗត្រូវធ្វើ។ មនុស្សជាច្រើនយល់ថាវាងាយស្រួលក្នុងការស្រឡាញ់អ្នកដទៃជាជាងស្រលាញ់ខ្លួនឯង ពេលខ្លះអ្នកពិតជាបានធ្វើបាបចិត្ត និងមានភាពលម្អៀងចំពោះខ្លួនឯង។

នៅពេលដែលអ្នកផ្តោតទៅលើការយកចិត្តទុកដាក់ស្រឡាញ់ខ្លួនឯង និងការអាណិតអាសូរខ្លួនឯងវាប្រសើរជាជាងការព្យាយាមធ្វើវាដើម្បីឲ្យអ្នកដទៃមកស្រឡាញ់អ្នក។ មនុស្សដែលស្រឡាញ់រាប់អានអ្នកពិតនឹងបង្កើតការគោរពឲ្យតម្លៃមកកាន់អ្នកនឹងខ្លួនពួកគេដែលវាអាចបង្កើតទំនាក់ទំនងប្រកបដោយសុភមង្គលល្អ និងភាពរីករាយជាមួយគ្នា។

ដល់ពេលដែលត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះខ្លួនឯង ផ្ដល់ក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបានតាម ៤ វិធីខាងក្រោមនេះ៖

  • កុំធ្វើការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
  • រៀនអភ័យទោសឲ្យខ្លួនឯងចំពោះកំហុសដែលបានធ្វើ
  • ទទួលស្គាល់ថាមានមនុស្សមួយចំនួននឹងមិនចូលចិត្តអ្នកឡើយ
  • ថែរក្សាសុខភាពរាងកាយនឹងផ្លូវចិត្ត ហើយរៀនក្រោកឈរតតាំងដើម្បីខ្លួនឯង

អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានទឹកចិត្តល្អ និងការគោរពឲ្យតម្លៃអ្នកដូចជាអ្នកកំពុងធ្វើទៅកាន់ពួកគេដែរ។ ពេលខ្លះការស្រឡាញ់ខ្លួនឯងមានន័យថាអ្នកត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយប្រភេទមនុស្សដែលធ្វើបាបអ្នក ឬអតចរឹតមិនល្អ និងប្រភេទមនុស្សគេងចំណេញជាដើម៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den