បងប្អូនបែកគ្នាតាំងពីតូចរហូតដល់ធំទើបបានជួបគ្នាដោយចៃដន្យនៅឧទ្យានក៏ឱបគ្នាភ្លាមៗ
- 2021-06-01 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្អូនបែកគ្នាតាំងពីតូចរហូតដល់ធំទើបបានជួបគ្នាដោយចៃដន្យនៅឧទ្យានក៏ឱបគ្នាភ្លាមៗ
ពាក្យចាស់តែងតែពោលថាសត្វដំរីវាមិនដែលបំភ្លេចរឿងរាវ សាច់ញាតិរបស់វាឡើយ ហើយវាដូចគ្នាទៅនឹងសត្វឆ្កែដែរ។ វាបានបញ្ជាក់យ៉ាងច្បាស់បន្ទាប់ពីបងប្អូនសត្វឆ្កែមួយគូបានបែកបាក់គ្នាតាំងពីតូចរហូតដល់ធំ ហើយបានជួបគ្នាដោយចៃដន្យនៅក្នុងឧទ្យានមួយនៅពេលដែលពួកគេដឹងថាជាបងប្អូនក៏បានឱបគ្នាភ្លាមៗ។
Monty ហើយនឹង Rosie បានកើតកាលពីខែមិថុនាឆ្នាំមុន ហើយត្រូវបានយកទៅចិញ្ចឹមដោយម្ចាស់ពីនាក់ផ្សេងគ្នាតាំងពីពេលនោះមករហូតដល់ពួកគេធំពេញវ័យ។ ជាទូទៅសត្វឆ្កែចាប់ផ្ដើមធ្វើការស្គាល់គ្នាដោយការថើប ឬហិតគ្នាទៅវិញទៅមក ប៉ុន្តែចំពោះ Monty ហើយនឹង Rosie វិញគ្រាន់តែបានឃើញគ្នាភ្លាមក៏ចាប់ផ្ដើមឱបគ្នាតែម្ដង។
រូបថតនេះត្រូវបានបង្ហោះដោយ Libby Pincher បន្ទាប់ពីឪពុករបស់នាងបានផ្ញើរូបនោះទៅឲ្យនាងខណៈពេលដែលគាត់នៅឯឧទ្យានជាមួយឆ្កែរបស់គាត់។ វាទទួលបានការចែករំលែកយ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម Twitter ដោយនាងបានសរសេរថា “មើលទៅអ្វីដែលឪពុកខ្ញុំបានផ្ញើមកខ្ញុំនៅព្រឹកនេះខ្ញុំសឹងតែមិនជឿឡើយ ពិតជាគួរឲ្យស្រលាញ់ណាស់”។
វាពិតជាមិនគួរឲ្យជឿទេនៅពេលដែល Monty ហើយនឹង Rosie នៅតែចងចាំគ្នាយ៉ាងច្បាស់បន្ទាប់ពីបានបែកគ្នាតាំងពីតូចនោះ ពិតជាគួរឲ្យរំភើបណាស់៕
ប្រភពរូបភាព៖ Unilad
ចុចអានបន្ត៖