រឿងពិត ៧ យ៉ាងដែលអ្នកមិនបានដឹងអំពីប្រវត្តិនៃទិវាអ្នកម្ដាយ

  • 2021-05-13 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទិវាអ្នកម្ដាយគឺជាថ្ងៃដ៏ពិសេសប្រចាំឆ្នាំដើម្បីជាការគោរពដឹងគុណដល់អ្នកម្តាយ វាត្រូវបានគេប្រារព្ធធ្វើឡើងនៅអាទិត្យជារៀងរាល់សប្ដាហ៍ទី ២ នៃខែឧសភា។ ប្រទេសមួយចំនួនធំនៅទូទាំងពិភពលោកប្រារព្ធធ្វើនៅថ្ងៃនោះ ខណៈពេលដែលប្រទេសខ្លះទៀតនឹងប្រារព្ធពិធីនេះនៅថ្ងៃឬខែផ្សេងទៀតនៅក្នុងឆ្នាំ។

លោកស្រី Anna Jarvis ជាអ្នករៀបចំក្រុមស្ត្រីដើម្បីលើកកម្ពស់មិត្តភាព និងសុខភាពដែលមានដើមកំណើតថាជាទិវាមាតា។ នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ១៩០៧ លោកស្រីបានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកម្ដាយនៅឯព្រះវិហារ Grafton ក្នុងរដ្ឋ West Virginia នៃសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ៥ ឆ្នាំក្រោយមកស្ទើរតែគ្រប់រដ្ឋទាំងអស់ក៏បានប្រារព្ធពិធីនេះដែរ។ ហើយនៅក្នុងឆ្នាំ ១៩១៤ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Woodrow Wilson បានធ្វើការកំណត់ទិវាមាតាឲ្យក្លាយជាថ្ងៃឈប់សម្រាកជាតិ។

ខាងក្រោមនេះគឺជាប្រវត្តិរឿងពិតដែលបង្កើតឲ្យមានទិវាអ្នកម្ដាយនេះឡើង៖

១. ទិវាមាតាបានចាប់ផ្តើមពីចលនាប្រឆាំងនឹងសង្គ្រាមរបស់ក្រុមស្ត្រី (Anna Jarvis)

២. អតីតគ្រូបង្វឹកបាល់ទាត់ម្នាក់បានលើកស្ទួយការចាប់ផ្តើមនៃទិវាមាតានោះ (តែត្រូវបានចោទប្រកាន់ពីបទបង្កើតថ្ងៃឈប់សម្រាកខុសច្បាប់)

៣. ប្រធានាធិបតីទី ៣២ របស់សហរដ្ឋអាមេរិក Franklin Delano Roosevelt បានរចនារូបប្រៃសណីយ៍នៅឆ្នាំ ១៩៣៤ ដោយផ្ទាល់ដើម្បីរំលឹកដល់ទិវាអ្នកម្ដាយ

៤. ស្ថាបនិកទិវាមាតាមានការស្អប់ខ្ពើមចំពោះបុគ្គលណាដែលបានធ្វើការរៃអង្គាសប្រាក់នៅថ្ងៃទិវាមាតានោះ

៥. អ្នកម្តាយជាច្រើនបានបាត់បង់អ្វីៗទាំងអស់នៅក្នុងការប្រយុទ្ធប្រឆាំងដើម្បីការពារថ្ងៃទិវាអ្នកម្ដាយឲ្យនៅគង់រង្ស

៦. លោកស្រី Anna Jarvis បានធ្វើការតស៊ូប្រយុទ្ធប្រឆាំងនឹងតុលាការដើម្បីសិទ្ធពេញលេញសម្រាប់ទិវាមាតា

៧. លោកស្រី Anna Jarvis បានកំណត់យកផ្កាគឺជាដំណាងនៃដើមកំណើតទិវាអ្នកម្ដាយ

លោកស្រី Anna Jarvis បានពន្យល់បកស្រាយនៅក្នុងបទសម្ភាសកាលពីឆ្នាំ ១៩២៧ ថា “ផ្កាតំណាងឲ្យដួងចិត្តនៃក្ដីស្រឡាញ់របស់កូនៗចំពោះអ្នកម្តាយ និងជាអ្វីដែលអ្នកម្តាយចូលចិត្តស្រឡាញ់ផងដែរ” ហើយវាបានក្លាយជាជម្រើសដ៏ពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ប្រហែលជា ៦៩ ភាគរយនៃនៃជនជាតិអាមេរិកនឹងទិញផ្កាជូនម្ដាយ ហើយ ៣៦ ភាគរយទៀតនឹងទិញជាគ្រឿងអលង្ការ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den