ទង្វើល្អចំពោះពិភពលោករបស់តារាហូលីវូដល្បីៗទាំង ៨ រូបនេះដែលអ្នកមិនបានដឹង
- 2021-04-20 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទង្វើល្អចំពោះពិភពលោករបស់តារាហូលីវូដល្បីៗទាំង ៨ រូបនេះដែលអ្នកមិនបានដឹង
តារាល្បីៗជាច្រើនមិនមែនគ្រាន់តែជាមនុស្សដែលមានប្រជាប្រិយភាព ភាពល្បីល្បាញដោយសារតែការសម្ដែង ការច្រៀង ឬការលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ក្នុងខ្សែភាពយន្ត និងកម្មវិធីនានានោះទេ។ មានរឿងជាច្រើនទៀតដែលពួកគេបានធ្វើ ចូលរួមចំណែកជួយដើម្បើធ្វើឲ្យពិភពលោកកាន់តែមានភាពល្អប្រសើរឡើង។ ពួកគេភាគច្រើនតែងតែធ្វើជាគំរូដ៏ល្អដែលមនុស្សរាប់លាននាក់កោតសរសើរ និងយកជាគំរូតាម។
ម្យ៉ាងវិញទៀតនៅពេលដែលពួកគេយកភាពល្បីល្បាញរបស់ពួកគេមកប្រើនោះ វាកាន់តែមានឥទ្ធិពល និងទទួលបានលទ្ធផលកាន់តែខ្លាំងឡើង។ ហើយតារាទាំង ៨ រូបខាងក្រោមនេះគឺមានកេរ្តិ៍ឈ្មោះល្អប្រសើរជាងតារាដទៃទៀតដោយសារតែការចូលរួមជួយពិភពលោកដែលប្រហែលជាអ្នកមិនបានដឹងឡើយ៖
១. តារាសម្ដែង Reese Witherspoon គឺជាអ្នកតស៊ូរមតិសម្រាប់ភាពស្មើរគ្នារវាងភេទ (Gender Equality)
២. តារាសម្ដែង Ashton Kutcher គឺជាអ្នកប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស
៣. តារាសម្ដែង Eva Longoria បានបង្កើតមូលនិធិដើម្បីជួយដល់កុមារដែលមានភាពពិការ
៤. តារាចម្រៀង The Weeknd បានបរិច្ចាគទឹកប្រាក់ចំនួន ១ លានដុល្លារដល់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននៅក្នុងប្រទេសអេត្យូពី (Ethiopia)
៥. តារាសម្ដែង Jessica Chastain ជាអ្នកតស៊ូរមិតិដើម្បីសិទ្ធិរបស់ស្ត្រី
៦. តារាសម្ដែង Ian Somerhalder បានបង្កើតមូលនិធិក្នុងគោលបំណងដើម្បីការពារសត្វព្រៃ
៧. តារាចម្រៀង Ke$ha គឺជាសកម្មជន LGBTQ
៨. តារាចម្រៀង Shakira បានចូលរួមចំណែកជួយយ៉ាងច្រើននៅក្នុងវិស័យអប់រំ
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖