ចាប់​បាន​អ្នក​ដឹក​នាំ​រឿង​ប្រុស​ល្បី​ឈ្មោះ​ ចូល​អូតែល​ជាមួយ​តារា​ប្រុស​ ហើយ​ជួយ​ជ្រោមជ្រែង​ទៀត

  • 2021-04-09 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​ត្រូវ​​បាន​គេ​រក​ឃើញ​ថា បាន​ជួយ​ជ្រោមជ្រែង​តារា​សម្ដែង​ប្រុស​​ថ្មី​ហើយ នៅ​ពេល​នេះ អ្នក​និពន្ធ និង​ដឹក​នាំ​ល្បី​ឈ្មោះ Guo Jing Ming ត្រូវ​បាន​ប្រទះ​ឃើញ​ចូល​សណ្ឋាគារ​ និង​តារា​ទើប​រះ He Chang Xi ទៀត។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ៧ ខែ​មេសា​មុន​នេះ បណ្ដាញ​ព័ត៌មាន Ifeng បាន​ធ្វើ​ឲ្យ​​ទស្សនិកជន​ស្ទើរ​ទាំង​ប្រទេស​កក្រើក​មួយ​សារ​ ដោយ​សារ​តែ​ប្រភព​មួយ​នេះ បាន​រាយការណ៍​ពី​កម្រង​រូបភាព​ចូល​សណ្ឋាគារ​របស់​អ្នក​និពន្ធ​រឿង​ល្បី​ឈ្មោះ Guo Jing Ming និង​តារា​សម្ដែង-ចម្រៀង​កំពុង​ឡើង​កូដ He Chang Xi។

តាម​នោះ​ដែរ ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា សិល្បករ​តារា​ទាំង២ បាន​បណ្ដើរ​គ្នា​ចូល​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ។ ទោះ​បី​ជា​បាន​ពាក់​ម៉ាស​យ៉ាង​ជិត​ហើយ​មែន​ពិត តែ​គេ​នៅ​តែ​មើល​ដឹង​ថា​ជា​តារា​ប្រុស​ល្បី​ឈ្មោះ​​ទាំង​២​នេះ​ដដែរ។

អ្វី​ដែល​រឹត​តែ​គួរ​ចាប់​អារម្មណ៍​នោះ​គឺ មុន​នោះ​បន្តិច នៅ​ក្នុង​កម្មវិធី​ប្រលង​តារា​សម្ដែង I am Actor ដែល​ប្រុស​ស្អាត​២៤​ឆ្នាំ សម្ដែង​ឈុត​ក្នុង​រឿង The Untamed នោះ ត្រូវ​បាន​គេ​សង្កេត​មាន​សមត្ថភាព​ខ្សោយ​នៅ​ឡើយ​ទេ តែ​អ្នក​ដឹក​នាំ​រឿង ៣៧​ឆ្នាំ បែរ​ជា​ឲ្យ​កាត S (កាត​របស់ គណកម្មការ​ដែល​មាន​សិទ្ធិ​ប្រើ​តែ​ម្ដង ហើយ​អាច​ចូល​ដល់​វគ្គ​ជម្រុះ​តែ​ម្ដង ទោះ​បី​ជា​គណៈកម្មការ​ផ្សេង​ឲ្យ​ធ្លាក់​ក៏​ដោយ)។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដឹក​នាំ​រឿង​នេះ មាន​មនោសញ្ចេតនា​ពិសេស​ដល់​តារា​ស្រករ​ម្នាក់​នេះ​យ៉ាង​ច្បាស់​ក្រឡែត។ ដើម្បី​សម្ដែង​ឈុត​ខាង​លើ គេ​ឃើញ​យ៉ាង​ច្បាស់​ថា លោក​បាន​ប្រើ​ថ្នាំ​បន្តក់​ភ្នែក ព្រោះ​មិន​អាច​យំ​បាន។

ក្រោយ​ពេល​បែក​ធ្លាយ​រូប​ចូល​សណ្ឋាគារ​ជាមួយ​គ្នា​នេះ​ទៀត គេ​ជឿ​ស្ទើ​តែ​១០០​%​ថា ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩៧ ពិត​ជា​បាន​លះបង់​មនោសញ្ចេតនា ដើម្បី​ភាព​ល្បី​ឈ្មោះ​យ៉ាង​ច្បាស់​ក្រឡែត។ យ៉ាងណាក្ដី សាមី​ខ្លួន​ទាំង​២​មិន​បានចេញ​មុខ​បកស្រាយ​អ្វី​ទាំង​អស់៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម