សម្លឹងមើលដើមឈើនេះតើអ្នកឃើញអ្វីមុនគេ?

  • 2021-04-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការក្រឡេកមើលរូបភាពបំភាន់ភ្នែកនឹងធ្វើឲ្យអ្នកមើលឃើញពីធាតុពិតនៃរូបភាពនោះ អ្នកខ្លះអាចមើលដឹងភ្លាមៗ ហើយអ្នកខ្លះទៀតចំណាយពេលយូរទម្រាំមើលដឹងពីអត្ថន័យនៃរូបបង្កប់នោះ វាជាការបង្ហាញពីភាពខុសគ្នាទាំងស្រុងនៃការគិតរបស់មនុស្សផ្សេងៗគ្នា។ អ្នកវិទ្យាសាស្ត្រក៏បាននិយាយដែលថាយើងម្នាក់ៗបានឆ្លងកាត់រឿងជាច្រើនក្នុងមួយថ្ងៃៗ ព័ត៌មាន ការឃើញ ការនិយាយស្ដីរាប់មិនអស់។ ដូចច្នេះខួរក្បាលរបស់យើងមិនអាចយល់អ្វីៗទាំងអស់ក្នុងពេលតែមួយបានទេ តែក៏មិនមែនបានន័យថាខួរក្បាលយើងដំណើរការមិនល្អដែរ វាគ្រាន់តែផ្តោតតែទៅលើអ្វីដែលអ្នកគិតថាសំខាន់បំផុត។

មកសាកល្បងធ្វើការទាយរូបភាពបំភាន់ទាំង ៤ ខាងក្រោមនេះដើម្បីដឹងថាការគិតរបស់អ្នកពូកែប៉ុនណា និងអំពីអត្ថន័យទៅលើអ្វីដែលអ្នកបានឃើញមុនគេនៅក្នុងរូបភាពនោះ៖

១. តើបាល់មួយណាដែលធំជាង?

  • បាល់មុខ៖ អ្នកប្រហែលជាមិនត្រូវបានគេស្គាល់អំពីសមត្ថភាពរបស់អ្នកដោយការមើលខាងក្រៅឡើយ ប៉ុន្តែមនុស្សនឹងដឹងបន្ទាប់ពីបានមករកជំនួយពីអ្នក។
  • បាល់នៅខាងក្រោយ៖ អ្នកគឺជាអ្នកដឹកនាំមួយរូបដែលមិនខ្លាចក្នុងការប្រថុយ ឬបោះជំហានទៅមុខ ហើយអ្នកមានការយកចិត្តចំពោះចំណុចលម្អិតដែលជួយអ្នកឲ្យទទួលបានជោគជ័យទៅលើអ្វីដែលអ្នកធ្វើ។

២. តើអ្នកបានឃើញរូបអ្វីមុនគេ ?

  • មុខមនុស្សស្រី៖ អ្នកដឹងច្បាស់អំពីការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ហើយអ្នកតែងតែធ្វើការវិនិច្ឆ័យល្អអំពីមនុស្ស និងស្ថានភាពជុំវិញខ្លួន។
  • ផ្កា៖ ធម្មជាតិគឺជាអ្វីដែលអ្នកស្រឡាញ់ចូលចិត្ដខ្លាំងបំផុត ហើយអ្នកចូលចិត្តចំណាយពេលរបស់អ្នកដើម្បីសម្រាកនៅកន្លែងធម្មជាតិៗ។

៣. តើអ្នកឃើញពណ៌អ្វីច្រើនជាងគេ?

  • ពណ៌ល្មៀត៖ អ្នកតែងតែធ្វើការសាកល្បង ហើយមិនខ្លាចការបរាជ័យឡើយ និងរឹតតែមិនចុះចាញ់វាទៀត។
  • ពណ៌លឿង៖ អ្នកជាមនុស្សគួរឲ្យរាប់អាន ចិត្តស្ងប់ល្អ ចេះសម្របខ្លួនបានទៅតាមកាលៈទេសៈ ហើយមិនសូវខ្វល់ទៅលើភាពអវិជ្ជមាននៅក្នុងជីវិតរបស់អ្នកឡើយ។
  • ពណ៌ខៀវ៖ អ្នកធ្វើការវិភាគអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក ហើយវាធ្វើឲ្យអ្នកងាយនឹងសម្រេចគោលដៅរបស់អ្នក។

៤. តើអ្នកបានឃើញរូបភាពអ្វីដែរ?

  • ការផ្ទុះ៖ អ្នកជាមនុស្សពូកែរៀបចំផែនការណ៍ មានទំនួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យអ្នកក្លាយជាអ្នកដឹកនាំដ៏ល្អ។
  • ដៃពីរ៖ អ្នកយកចិត្ដទុកដាក់ខ្លាំងអំពីមនុស្សនៅជុំវិញខ្លួន អ្នកតែងតែព្យាយាមយល់ពីពួកគេ និងជួយពួកគេនៅពេលណាដែលអ្នកអាចធ្វើទៅបាន។

តើអ្នកបានរកឃើញអ្វីខ្លះអំពីខ្លួនអ្នកដោយផ្អែកទៅលើអ្វីដែលអ្នកបានឃើញដំបូងនៅក្នុងរូបភាពទាំង ៤ ខាងលើនេះ?

ប្រភពរូបភាព៖ Brightside

ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chrel Den