ចក្រភពអង់គ្លេសនឹងបើកភោជនីយដ្ឋាន ហាងស្រាឡើងវិញនៅសប្ដាហ៍ក្រោយនេះហើយ !

  • 2021-04-07 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពីការបិទទ្វារហាងស្រា ភោជនីយដ្ឋាននានានៅក្នុងប្រទេសអង់គ្លេសអស់រយះពេល ២ ឆ្នាំជាងមក និងបន្ទាប់ពីបានធ្វើការចាក់វាក់សាំងដល់ប្រជាជនជាច្រើនរួមមក ប្រទេសនេះបានសម្រេចឲ្យបើកបំរើសេវាកម្មឡើងវិញនៅសប្តាហ៍ក្រោយនេះ តែសម្រាប់តែសេវាកម្មខាងក្រៅហាងនឹងមានចំនួនកំណត់នៃមនុស្សអង្គុយក្នុងមួយតុប៉ុណ្ណោះ។ ប៉ុន្តែវាអស្រ័យទៅលើអាកាសធាតុដែរ ថាតើបរិវេណអង្គុយញ៉ាំខាងក្រៅនោះអាចបើបានឬអត់បើនៅតែមានភ្លៀងនឹងព្រិលធ្លាក់ តែវានឹងអនុញ្ញាតឲ្យបើដំណើរការនៅថ្ងៃច័ន្ទទី ១២ ខែមេសា នេះហើយ។

ជាការពិតវាមិនមែនជារឿងតែមួយគត់ដែលផ្លាស់ប្តូរនៅថ្ងៃទី ១២ ខែមេសា នោះទេប៉ុន្តែវានឹងធ្វើឲ្យមនុស្សជាច្រើនមានភាពសប្បាយចិត្តឡើងវិញបន្តិចបន្ទាប់ពីការស៊ូទ្រាំទៅនឹងការឃុំឃាំងនៅតែផ្ទះ ការបិទទូទាំងប្រទេសអស់រយះពេលជាង ២ ឆ្នាំនេះ។ ដូច្នេះវាដល់ពេលដែលត្រូវបើកឲ្យសេដ្ឋកិច្ចបានដំណើរការល្អឡើងវិញហើយ។

ចាប់ពីថ្ងៃទី ១២ ខែមេសា តទៅមិនត្រឹមតែភោជនីយដ្ឋាននឹងហាងស្រាដែលអាចបើកបម្រើអតិថិជននៅខាងក្រៅប៉ុណ្ណោះទេ ហាងកាត់សក់ក៏ត្រូវអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញផងដែរ។ កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តអាចបើកឡើងវិញលុះត្រាតែរាល់សកម្មភាពទាំងនោះធ្វើនៅខាងក្រៅ ដូចជាកន្លែងសួនសត្វជាដើម។ ប៉ុន្តែអ្នកនៅតែត្រូវគោរពតាម “ច្បាប់ប្រាំមួយ”។

អ្នកអាចទៅកាន់កន្លែងទាំងនោះបានដែលតម្រូវឲ្យមានចំនួនមនុស្សរហូតដល់ទៅ ៦ នាក់ឬពីរគ្រួសារតែប៉ុណ្ណោះ។ យោងតាមគោលការណ៍របស់រដ្ឋាភិបាល អ្នកក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះនៅថ្ងៃឈប់សម្រាក ជាការធ្វើដំណើរដោយខ្លួនឯងនៅសប្តាហ៍ក្រោយនេះដូចជាកន្លែងបោះជំរុំនៅថ្ងៃឈប់សម្រាករបស់អ្នក ប៉ុន្តែការគេងគឺតម្រូវតែដៃគូ ឬតែម្នាក់ឯងក្នុងមួយតង់ ហើយសកម្មភាពដែលនៅខាងក្នុងឬកន្លែងបិទជិតគឺនៅតែហាមឃាត់ និងមិនអនុញ្ញាតឡើយ។

ចាប់ពីថ្ងៃទី ១២ ខែមេសា ទៅអ្នកអាចទៅទិញឬខ្ចប់ស្រាផឹកនៅបរិវេណខាងក្រៅបាន តែប្រហែលជាតម្រូវឲ្យមានការបង្ហាញលទ្ធផលឈាមថាអ្នកមិនមានកូវីដ ឬក៏បានទទួលវាក់សាំងរួចហើយ។ បើអ្នកអង្គុយញ៉ាំឬផឹកនៅខាងក្រៅនោះ អ្នកមានពេលតែ ២ ម៉ោងតែប៉ុណ្ណោះ។ រដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកពីម៉ោង ៦ ព្រឹកទៅ និងមានការបន្ធូរបន្ថយទៅលើច្បាប់នៃកូវិដជាបណ្ដើរៗហើយ៕

ប្រភពរូបភាព៖ Ladbible

ចុចអានបន្ត៖

ប្រភព៖ LadBible ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម