​​​​​​​​​​​​នៅ​​​ម្នាក់​​​ឯង​​កាន់​តែ​យូរ​​​​កាន់​​តែ​​​​មាន​​មោទកភាព​​​​​​​ ព្រោះតែហេតុផលនេះ

  • 2021-04-03 15:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​​​​​គ្មាន​​​​ស្នេហា​​​មិន​​​​ប្រាកដ​​​ថា​​ឯកោ​​​គ្មាន​ក្តី​​សុខ​​ឡើយ​​​​​​​​​​ ព្រោះ​​​​​អ្នក​​អាច​​​ប្រើ​​ជីវិត​​​​​​​​រស់​​​នៅ​​ម្នាក់​ឯង​​ ដោយ​​​​ភាព​​​​រីក​​​រាយ​​​​​​ មាន​​​សេរីភាព​​បរិបូរណ៍។​​​

​​អ្នក​​​មាន​​ពេល​​វេលា​​ច្រើន​​​​ដើម្បី​​​​​​​​​​​​​​​​ធ្វើ​​កិច្ចការ​ណា​​​ដែល​​ខ្លួន​​​ចូល​​​ចិត្ត​​ ប្រសើរ​​ជាង​​ការ​ចំណាយ​ពេល​​ច្រើន​​​​​​​​​​ដើម្បី​​​ទៅ​មើល​កុន​ឬ​និយាយ​ទូរសព្ទ​​​ដែរ​​​​​។​​​

​​​អ្នក​​​អាច​​​​​មាន​ពេល​​​សប្បាយ​​រីករាយ​​​​ជា​មួយ​មិត្ត​ភ័ក្តិ ធ្វើ​​​​​ដំណើរ​​​កម្សាន្ត​​ជុំ​គ្នា ​​​​​​​​និយាយ​​គ្នា​​លេង​​​​ដោយ​ពុំ​​បាច់​​ខ្វល់​​​​​ខ្វាយ​​​អី​​ច្រើន​​​​នោះ​​ទេ​​។

ទោះ​​​​​​បី​​​​​ត្រូវ​ត្រលប់​​​​មក​​​ផ្ទះ​​យឺត​​បន្តិច ឬ​​ទៅ​ណា​មក​ណា​​​​​​​​​​ ក៏​មិន​​​​​ចាំ​​បាច់​​រាយការណ៍​គ្រប់​​​រឿង​​​ដែរ។

​​​​​​​​ថ្វី​​ត្បិត​​តែ​​​​នៅ​​ម្នាក់​​​​ មាន​ពេល​​​ខ្លះ​​​​​​​​​​​​​​​កើត​ទុក្ខ​​​មិន​​​​សប្បាយ​​​ចិត្ត​​​ តែ​​វា​​​មិន​​អាច​​​​ធ្វើ​ឲ្យ​អ្នក​​​ឈឺ​​ចាប់​​​ដូច​ពេល​​ដែល​​ប្រឡូក​​ក្នុង​​​ស្នេហា​​​ឡើយ​​​​​​។​​

​​​​​​ជួន​​កាល​​​​អ្នក​​មាន​គូ​​​​ អាច​​ល្អ​​មើល​​​​​​​តែ​​សំបក​​ខាង​​​ក្រៅ ធាតុ​​ពិត​​មាន​រឿង​​​​អ្វី​​​​​ខ្លះ​​កើត​ឡើង​​ក៏​​​​​​​​​ទាយ​មិន​​ត្រូវ​​​ដែរ​។​​​

អ្នក​​​​មិន​ភ័យ​​​នឹង​​ប្រឈម​​​​​ជាមួយ​​​ ​បញ្ហា​​​​​​ឈ្លោះ​​ប្រកែក​​ផ្សេងៗ​​ ដែល​​នាំ​​ឲ្យ​​ឈឺ​​​ក្បាល​​វិល​មុខ។

​​​​​​​​ពេល​ធ្វើ​​អ្វី​មួយ​​មិន​​​​​ចាំ​​បាច់​​រៀប​ឬក​​ពេក​​​​​​​​​​ក៏​បាន ព្រោះ​អ្នក​​​​​​មិន​​ខ្លាច​​​​ថា​មាន​នរណា​​​មួយ​​​ នៅ​​​អង្គុយ​​ចាំ​​មើល​ ចាំ​​​​រិះគន់​​​ ឬ​​​មួយ​​ត្រូវ​​​ក្រែង​​ចិត្ត​​គេ​ឡើយ​។

​មួយ​​ថ្ងៃ​ៗ​​​​អ្នក​​មិន​​បារម្ភ​​ថា​មាន​គេ​​ក្បត់​​ចិត្ត ឬ​ត្រូវ​​​​នរណា​​​​​​​​​​​ម្នាក់​​ដណ្តើម​​​​​​​​​​​​​​​​​យក​​​ចេញ​​​​​​​​​ពី​អ្នក​​​។

​​​ពេល​​ចេញ​ទៅ​ខាង​​ក្រៅ​ម្តងៗ មិន​​បាច់​​​ធ្វើ​​​ខ្លួន​យូរ និង​ខ្វល់​​​​ខ្វាយ​​ពី​ការ​​ស្លៀក​ពាក់​​​​​​​​​សាំ​ញ៉ាំ​​​ច្រើន​​​​។

​ទោះ​គ្មាន​​នរណា​​​ឆាត​​​មក​​​សួរ​​​​សុខ​​ទុក្ខ​​​​​រាល់​ថ្ងៃ ​​ក៏​អ្នក​​មិន​អន្ទះសា​​រង់ចាំ​​មើល​​ផ្លូវ​ដែរ​​។

​​​មាន​​សិទ្ធិ​​​​គ្រប់​គ្រាន់​​ដើម្បី​ធ្វើ​​​​អ្វី​ដែល​ជា​​ខ្លួន​​​ឯង​​​​ ដោយ​ពុំ​​ចាំ​បាច់​ត្រូវ​ផ្គាប់​​​ចិត្ត​​​​​​​​​​គេ​​​​​​​​​​​គ្រប់​​​យ៉ាង​។​

មិន​​បង្ហូរ​ទឹក​​ភ្នែក​​ដោយ​​សារ​​​តែ​​​​ការ​​ខូច​ចិត្ត​ឥត​​ប្រយោជន៍។​

​​​ជា​ពិសេស អ្នក​អាច​​​​​ប្រើ​​ពេល​​វេលា​​​​នៅ​​​​ម្នាក់​ឯង​​​​នេះ ដើម្បី​​​អភិវឌ្ឍ​​​​ខ្លួន​​​​​ឯង​ឲ្យ​​មាន​​ភាព​​​រីក​​​ចម្រើន ​និង​​​អាច​​​សប្បាយ​ចិត្ត​​គ្រប់​ពេល​​វេលា​​។ ​ហេតុ​ផល​ទាំង​​នោះ​​ហើយ ដែល​ធ្វើ​​​ឲ្យ​​​​​ជីវិត​អ្នក​​​គ្មាន​គូ​​ ​​ស្រស់​​បំព្រង និង​​កាន់​តែ​​ចង់​​​​​បន្ត​​នៅ​​​លីវ​​ត​ទៅ​ទៀត​​៕​

ចុចអានបន្ត៖ ​​១០​​យ៉ាង​​ បញ្ជាក់​​​ថា​អ្នក​​​ជា​​​មនុស្ស​​ស្រី​​​​​​​​​​​មាន​​​សមត្ថភាព​​​​​​​​​​និង​​​លេច​​ធ្លោ​​​​​​​ជាង​​​​​​​​​គេ

​​​​​​​​​

ប្រភព៖ eatrices ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម