Victoria Beckham ទម្លាយ​អាថ៍កំបាំង​ឲ្យ​ក្មេង​ដូច​ស្រី​ក្រមុំ​ ទោះ​មាន​អាយុ​៤៧​ឆ្នាំ​ហើយ​ក៏​ដោយ

  • 2021-04-01 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​មាន​រាង​ស្អាត និង​សម្រស់​វ័យ​ក្មេង​ សាច់​ចាំ​បាន​យូរ តារា​ចម្រៀង និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ​អង់គ្លេស Victoria Beckham ត្រូវ​មាន​របប​អាហារ​ដែល​វិទ្យាសាស្ត្រ និង​សម្រិតសម្រាំង​ឡើង​ពិសេស​សម្រាប់​ខ្លួន។

មុន​នេះ​បន្តិច ទស្សនាវដ្ដី Hello Megazine បាន​ទទួល​ចំណាប់​អារម្មណ៍​ជា​ខ្លាំង នៅ​ពេល​បង្ហោះ​របប​អាហារ​ពេល​ថ្ងៃ​ត្រង់​របស់​កំពូល​តារា​ចម្រៀង​ស្រី Victoria Beckham ភរិយា​របស់​តារា​បាល់​ទាត់ David Beckham។ ប្រភព​ខាង​លើ បាន​ឲ្យ​ដឹង​ថា សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ អ្នក​ម្ដាយ​កូន៤ ទទួល​ទាន​តិច​ជាទី​បំផុត ដោយ​នាង​ញ៉ាំត្រី​សាម៉ុន​បន្តិច និង​ផ្លែ​ប័រ​កន្លះ​ផ្លែ។

សមាជិក​ក្រុម​ចម្រៀង Spice Girls បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​ញ៉ាំ​ឈីស និង​ទឹក​ដោះ​គោ​ជា​ដាច់​ខាត ហើយ​ផ្លែ​ប័រ​គឺ​ជា​ផ្លែ​ដែល​អ្នក​ច្នៃ​ម៉ូដ​ខោអាវ​រូប​នេះ ប្រាប់​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ទទួល​ទាន។

និយាយ​ពី​វិធី​ថែ​សម្រស់​ឲ្យ​ក្មេង​ជាង​វ័យ ទោះ​មាន​វ័យ​៤៧​ឆ្នាំ​ក៏​ដោយ Victoria បាន​ឲ្យ​ដឹង​ថា ខ្លួន​ញ៉ាំ​ផ្លែប័រ​ពី ៣ ទៅ​៤​ផ្លែ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​តឹងណែន​ល្អ។ ជាពិសេស​ត្រីសាម៉ុន​ឆៅ គឺ​ជា​ម្ហូប​ដែល​មិន​អាច​​ខ្វះ​ជា​ប្រចាំ​ថ្ងៃ​របស់​នាង។ បណ្ដាញ​ព័ត៌មាន HuffPost បាន​ឲ្យ​ដឹង​ថា របបអាហារ​របស់​ប្រពន្ធ Beckham ញ៉ាំ​គឺ​ល្អ​បំផុត ព្រោះ​វា​បង្ការ​ទាំង​ការ​ឡើង​មុន និង​ភាព​ចាស់​ជ្រីវជ្រួញ។

សមាជិក​ក្នុង​គ្រួសារ​សុទ្ធ​តែ​អត់​នឹងមិន​សរសើរ​ចំពោះ​ការ​ញ៉ាំ​ម្ហូប​ដដែល​របស់អ្នក​ម្ដាយ​រូប​នេះ ត្បិត​ពួក​គេ​មិន​អាច​​ធ្វើ​បាន​នោះ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម