អកប្បកិរិយាទាំង ១០ ដែលបង្ហាញថាអ្នកគឺជាមនុស្សខ្លាចជ្រុលនឹងគិតតែទៅលើភាពអវិជ្ជមាន

  • 2021-03-31 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលអ្នកគិតថាអាចជាមនុស្សខ្លាចជ្រុល ឬភ័យស្លន់ស្លោនោះអ្នកអាចមើលដឹងបានតាមរយះអាកប្បកិរិយា ពាក្យសម្ដីនឹងការនិយាយរបស់ពួកគេ។ ភាពភ័យខ្លាចស្លន់ស្លោ ឬហៅថាវិចារណញ្ញាណអវិជ្ជមានត្រូវបានចែកចេញជាពីរគឺ ការជឿនឹងគិតថារឿងអាក្រក់នឹងកើតឡើង ហើយនឹងការគិតថាមនុស្សដទៃនឹងធ្វើបាបខ្លួន។ ទាំងនេះគឺជាអាកប្បកិរិយាទូទៅទាំង ១០ របស់មនុស្សម្នាក់ដែលមានវិចារណញ្ញាណអវិជ្ជមាននៅក្នុងខ្លួន៖

១. ការមិនជឿទុកចិត្តអ្នកដទៃ

២. ធ្វើការវិភាគមិនឲ្យសល់អ្វីសោះ

៣. បង្ហាញអារម្មណ៍ដែលត្រូវបានគេក្បត់ ឬខ្លាចគេក្បត់

៤. មានការការពារខ្លាំងទៅលើគ្រប់ទង្វើ

៥. ពិបាកក្នុងការលើកលែងទោសឲ្យអ្នកដទៃ

៦. ការវិនិច្ឆ័យដែលប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ

៧. ការព្រួយបារម្ភអំពីការបោកបញ្ឆោត

៨. ការរើសអើងទៅលើគ្រប់រូបភាព

៩. ការចូលចិត្តឈ្លោះប្រកែកយកតែឈ្នះ

១០. មនុស្សដែលនៅមិនស្រណុក ធ្វើចិត្តឲ្យសប្បាយមិនកើត តែងតែគិតត្រៀមខ្លាចបញ្ហាកើតមានជានិច្ច

វាត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺសុខភាពផ្លូវចិត្តដែលបណ្តាលឲ្យអ្នកមានការរស់នៅដោយមានតែការព្រួយបារម្ភ ការភ័យខ្លាចដែលមនុស្សជុំវិញខ្លួនអាចព្យាយាមបោកប្រាស់ឬធ្វើបាបអ្នក វាជាជំងឺអសមត្ថភាពមួយដែលអ្នកគួរតែចៀសវាងឲ្យបាន៕

រូបភាព៖ Freepik

អានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម