ជ្រើសរូបដើម្បីទទួលបានដំបូន្មានដល់អ្នកឲ្យរឹងប៉ឹងជាងមុន ក្នុងខែមេសាខាងមុខនេះ

  • 2021-03-29 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​ក្នុង​ខែ​មេសា​ខាង​មុខ អ្នក​គួរ​ពង្រឹង​ខ្លួន​ឯង​លើ​ចំណុច​អ្វី​ខ្លះ?

រូប​​ទី​១

ជីវិត​របស់​អ្នក ត្រូវ​បាន​គេ​កំណត់​​ដោយ​ការ​លះ​បង់ និង​ទេព​កោសល្យ

​អ្នក​ជា​មនុស្ស​ដែល​តែង​មាន​ជំនឿ​ចិត្ត​​យ៉ាង​មុត​មាំ​ថា ​ការ​ខំ​ប្រឹង​អស់​ពី​ចិត្ត ​មិន​យូរ​មិន​ឆាប់​បុគ្គល​នោះ​នឹង​ទទួល​បាន​ការ​តប​ស្នង​មកវិញ។ ​យ៉ាង​ណា​ទោះ​មាន​ជំនឿ​បែប​នេះ​ក៏​ដោយ ពេល​ខ្លះ​អ្នក​ពិបាក​ដាក់​ចិត្ត​របស់អ្នក​ទាំង​ស្រុង​ឲ្យ​សម្រេច​ទៅ​តាម​​គម្រោង។ ​ហេតុ​ផល​គឺ​ថា អ្នក​នៅ​បារម្ភ​ខ្លាច​បរាជ័យ ហើយ​គិត​ថា ​បើ​អ្នក​ចុះ​ចាញ់​នោះ​អ្នក​នឹង​ឈឺ​ចាប់ រង​ទុក្ខ​វេទនា។ ដូច្នេះ ​​អ្នក​ត្រលប់​មក​គិត​វិញ​ថា ប្រសិន​​បើ​អ្នក​​កាន់​តែ​ព្យាយាម ​នោះ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​មិន​ខាន។

​ម្ល៉ោះ​ហើយ​អ្នក​ត្រូវ​ចាំ​ថា ​សុភមង្គល ​សេចក្តី​សុខ ​សុទ្ធ​តែ​បង្កើត​ឡើង​ដោយសារ​​បុគ្គល​ខ្លួន​ឯង ​ដូច្នេះ​អ្នក​គួរ​បំពេញ​អ្វី​មួយ​ដោយ​​បេះ​ដូង ​ក្តី​ស្រលាញ់ និង​ភាព​ជឿ​ជាក់។

​រូប​ទី​២

ភាព​សោក​សៅ និង​អារម្មណ៍​ស្រពិចស្រពិល​ហាក់​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ជីវិត​របស់​អ្នក

អ្នក​ចូល​ចិត្ត​​ប្រកាន់​ភ្ជាប់​រឿង​ពី​អតីត​ដែល​​ធ្លាប់​ឆ្លង​កាត់​ច្រើន​ពេក​ហើយ។ ​ដូច្នេះ ​ដើម្បី​កាត់​បន្ថយ​ចំណុច​អវិជ្ជមាន​នេះ ​អ្នក​ត្រូវ​រៀន​ស្វែង​យល់​ថា រឿង​រ៉ាវ​នៅ​ពេល​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ហើយ។ ​ ​ប្រសិន​បើ​មាន​រឿង​កាល​ពី​អតីត​កាល​វា​នឹង​មិន​អាច​រារាំង​អ្នក ហើយ​វា​ក៏​គ្មាន​សុពលភាព​ទៀត​ដែរ។

ដូច​នេះ ​ដើម្បី​ពង្រឹង​ខ្សែ​ជីវិត​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ ​សូម​កុំ​បារម្ភ​ច្រើន​និង​គិត​អ្វី​អវិជ្ជមាន។ ​នេះ​ជា​ពេល​វេលា​របស់​អ្នក​ហើយ ​ដូច្នេះ​ត្រូវ​ចង​ចាំ​ថា​ ​រឿង​ដែល​កើត​ឡើង​មាន​តែ​ក្នុង​បច្ចុប្បន្ន​កាល ឥលូវ​នេះ ពេល​នេះ ​ប៉ុណ្ណោះ។

​រូប​ទី​៣

ពេល​វេលា​នៃ​ការ​ចែក​រំលែក

​​រាល់​សកម្មភាព ​វា​តែង​តែ​ជះ​ត្រលប់​មកជាមួយ​នឹង​ការ​រិះគន់​​របស់​អ្នក​ដទៃ​​ចៀស​មិន​ផុត ​ហេតុ​នេះ​ប្រសិន​បើ​អ្នក​ធ្វើ​រឿង​អ្វី​មួយ​​ពេញ​ដោយ​ក្តី​ស្រលាញ់ ​នោះ​អ្នក​នឹង​ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​ពេញ​បរិបូរណ៍ និង​​ភាព​ពេញ​លេញ​មួយ។

​​តាម​ពិត​ទៅ ​អ្នក​ជា​​មនុស្ស​ចិត្ត​ល្អ​ហើយ ​តែ​ពេល​ខ្លះ​អ្នក​គ្រាន់​តែ​កង្វះ​ការ​​បង្ហាញ ​និង​ការ​យល់​ចិត្ត។ ​ដូច្នេះ ​សូម​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បា​ន​ខ្ពស់​ជាង​មុន ជាមួយ​មនុស្ស​នៅ​ជុំ​វិញ​អ្នក។

​រូប​ទី​៤

រូប​នេះ​បង្ហាញ​ថា ​អ្នក​ដល់​ពេល​ដែល​ត្រូវ​គិត​គូ ​បង្កើត និង​​កំណត់​ភាព​ពិត​ប្រាកដ​សម្រាប់​ខ្លួន​ឯង​ហើយ ​គ្រប់​សកម្មភាព​របស់​អ្នក គួរ​តែ​​មាន​គោ​ល​បំណង​ក្នុង​ការ​កសាង​បច្ចុប្បន្ន និង​អនាគត។ ​កន្លង​មក អ្នក​ក៏​ធ្លាប់​ខ្សឹប​ប្រាប់​ខ្លួន​ឯង​ដែរ​ថា ​អ្នក​​ចង់​បាន​អ្វី ​តែ​អ្នក​នៅ​មិន​ទាន់​បាន​ចាប់​ផ្តើម​ធ្វើ​វា​ឲ្យ​អស់​ពី​ចិត្ត​ អស់​ពី​កម្លាំង​កាយ​នៅ​ឡើយ​ទេ។ ​

​អ្នក​ប្រហែល​ជា​នូវ​សង្ស័យ​ពី​សមត្ថភាព​របស់​ខ្លួន​ឯង ​តែ​បើ​អ្នក​ក្លាហាន​ហ៊ាន​ជាង​នេះ​តែ​បន្តិច នោះ​អ្នក​នឹង​ឃើញ​ច្បាស់​ជា​មិន​ខាន។ ​អ្នក​អាច​ប្រើ​ជំនាញ​ទាំង​នោះ​ដើម្បី​ឲ្យ​សមិទ្ធិផល​របស់​អ្នក​​ទទួល​បាន​ផ្លែ​ផ្កា។ ​ហេតុ​នេះ ​ត្រូវ​ចាំ​ថា ​ផ្លូវ​ដើរទៅ​មុខ​ ថ្វី​បើ​វា​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ ​តែ​​អ្វី​ដែលសំខាន់ អ្នក​បាន​ប្តូរ​ខ្លួន​ឯង​ឲ្យ​ឈាន​ឆ្ពោះ​ទៅ​មុខ។

អត្តចរិត​បែប​វិជ្ជមាន​នឹង​ជួយ​អ្នក​ឲ្យ​ធំធាត់​លូត​លាស់​ឡើង តែ​កុំ​ភ្លេច​កម្ចាត់​ចោល​នូវ​អារម្មណ៍​មួល​ម៉ៅ និង​កំហឹង​របស់​អ្នក​ចោល៕​​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម