នារីម្នាក់តេស្តវិជ្ជមាននៅកែបព្រឹកមិញ មកពីកំពង់សោមតាំងពីថ្ងៃទី ១៣ តែសំងំនៅផ្ទះពាក់ព័ន្ធមនុស្ស ៥នាក់ទៀត

  • 2021-03-22 08:54:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃ ទី ២២ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកែប បានចេញសេចក្តីប្រកាសព័ត៌មានពី បុគ្គលវិជ្ជមានកូវីដ១៩ ចំនួន១នាក់ ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហៅរ៍ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូ ផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។

រហូតមលដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញពីបុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បានចុះទៅពិនិត្យ សួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំ យកបុគ្គលរូបនេះធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ អ្នក ដែលពាក់ព័ន្ធផ្ទាល់រួមមាន៖

១- ឈ្មោះ ប៉ែន ណាវី ភេទស្រី អាយុ ៤៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

២- ឈ្មោះ សៀម ស្រីទូច ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៣-ឈ្មោះ សៀង គឺ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៤- ឈ្មោះ ដាន ត្រូវ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប

៥- ឈ្មោះ ស្រេង ចាន់ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប។

សូមមើលសេចក្តីប្រកាសព័ត៌មានដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម