សំណួរពិបាកជ្រើសរើស តើគួររើសអ្នកដែលស្រលាញ់យើង ឬអ្នកដែលយើងស្រលាញ់គេ?
- 2021-03-16 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំណួរពិបាកជ្រើសរើស តើគួររើសអ្នកដែលស្រលាញ់យើង ឬអ្នកដែលយើងស្រលាញ់គេ?
និយាយអ្វីក៏ដោយ សូមជ្រើសយកមនុស្សដែលយើងអាចជាខ្លួនយើងបាន ហើយជាមនុស្សដែលអ្នកអាចស្រលាញ់គេដោយខ្លួនឯង គ្មានការបង្ខំ។ ស្នេហាប្រៀបដូចជាកាំបិតមុខ២ វាអាចធ្វើឲ្យអ្នកមានសុភមង្គល ក៏អាចធ្វើឲ្យអ្នកឈឺចាប់។ អ្នកដែលស្រលាញ់យើង គឺជាមនុស្សដែលចូលចិត្ត និងធ្វើល្អដាក់យើង ហើយអ្នកក៏អាចមានមនោសញ្ចេតនានឹងគេ។ អ្នកដែលយើងស្រលាញ់ គឺជាមនុស្សដែលយើងលះបង់ឲ្យគេច្រើន តែពិបាកគ្រប់គ្រងចំណងមួយនេះខ្លាំងណាស់។
ប្រសិនបើជាស្នេហ៍ដំបូង សង្ឃឹមថាជាមនុស្សដែលអ្នកស្រលាញ់ នៅពេលដែលនៅមានអាយុវ័យក្មេង អ្នកគួរទុកឱកាសឲ្យបេះដូងរបស់ខ្លួនមានជម្រើស។ នៅពេលមិនទាន់មានបទពិសោធន៍រឿងមនោសញ្ចេតនា មនុស្សស្រីជឿជាក់ថា ចិត្តស្មោះអាចធ្វើឲ្យមនុស្សផ្លាស់ប្ដូរ។ ប៉ុន្តែក្រោយពេលឆ្លងកាត់ទុក្ខសោកហើយ ទើបធ្វើឲ្យនាងភ័យខ្លាច។ ព្រោះប្រសិនបើ រើសយកអ្នកដែលយើងស្រលាញ់ អ្នកនឹងមានស្នាមរបួសមួយទៀត។ មួយថ្ងៃៗទន្ទឹងតែសាររបស់គេ ទាំងដែលគេគ្មានចិត្តទាល់តែសោះ។ យ៉ាងណាក្ដី ដោយសារតែនៅក្មេង ដូចនេះហើយ ទោះបីជាបញ្ចប់ទៅដោយគ្មានលទ្ធផល ក៏វាជាអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបាន។
បើចង់រកកន្លែងបង្អែក សង្ឃឹមថាអ្នកអាចរកបានមនុស្សដែលស្រលាញ់យើង គេចេះគិតដល់យើង ចាស់ទុំជាងមនុស្សគ្រប់គ្នាដែលធ្លាប់ឆ្លងកាត់ជីវិតយើង។ អ្នកទាំង២សុទ្ធតែធំដឹងក្ដី អាចមើលថែខ្លួនឯងបាន និងធ្វើឲ្យគូភាគីមានសុភមង្គល។ និយាយឲ្យត្រង់ទៅ មនុស្សគ្រប់រូបនៅពេលស្វែងរកមនោសញ្ចេតនាមួយ សុទ្ធតែចង់បានអ្វីម្យ៉ាងពីវា។
ដូចនេះ យើងត្រូវកេងចំណេញពីវាដែរ ពីព្រោះយើងស័ក្ដិសមនឹងទទួលបានសុភមង្គល។ ប្រសិនបើមានបុគ្គលណាម្នាក់ស្រលាញ់អ្នក ហើយយើងមានចិត្តលើគេដែរ ត្រូវបើកភ្លើងបៃតងឲ្យគេដឹង ដើម្បីថ្ងៃក្រោយកុំស្ដាយក្រោយ។ បើគិតថា គេនឹងជាអ្នកចុងក្រោយចូលមកជីវិតយើងហើយ សូមរើសយកមនុស្សដែលស្រលាញ់យើង៕