តោះ! ស្រីៗគ្នាយើងមករៀនធ្វើប៉េងប៉ោះញាត់សាច់ជ្រូកទាំងអស់គ្នា

  • 2021-03-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខម្ហូបរបស់ខ្មែរមានច្រើនប្រភេទនិងមានគ្រឿងផ្សំច្រើនសម្បូរបែប។ ហេតុដូចនេះ អ្នកចម្អិនមុខ​ម្ហូបមួយចំនួន​មិន​អាចចេះ​ធ្វើម្ហូបបានគ្រប់មុខទាំងអស់នោះឡើយ។ តែថ្ងៃនេះ គេហទំព័រ កញ្ញា សូមចែក​រំលែក​ពីវិធី​ធ្វើមុខ​ម្ហូប​ខ្មែរ​មួយមុខគឺ ប៉េងប៉ោះញាត់សាច់ជ្រូកទៅកាន់ប្រិយមិត្តទាំងអស់គ្នា។ ខាងក្រោម​នេះជា​វិធី​ធ្វើរួម​មាន៖

រូបតំណាង

**គ្រឿងផ្សំប៉េងប៉ោះញាត់សាច់ជ្រូកចៀនមានដូចជា៖**

ប៉េងប៉ោះទុំ ៥ ផ្លែ

សាច់ជ្រូក ២,៥ ខាំ

ខ្ទឹមបារាំង ១ ចំហៀង

ការ៉ុត ៤ ចំណិត

ខ្ទឹមស ៣ កម្ពឹស

ដើមស្លឹកខ្ទឹម ៤ ដើម

ស៊ុត ១ គ្រាប់ បង្គាគ្រាម ១ ស្លាបព្រាបាយ

ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ ទឹកប្រេងខ្យង ១ ស្លាបព្រាបាយ ម្រេច ០, ៥ ស្រាបព្រាបាយ

ស្ករស ២ ស្លាបព្រាបាយ អំបិលមួយចឹប

គ្រឿងផ្សំទឹកជ្រលក់មានដូចជា៖

គ្រាប់និងសាច់ប៉េងប៉ោះដែលបានឆ្កៀលរួច ម្សៅឆា ១ ស្លាបព្រាបាយ

អំបិល ១ ស្លាបព្រាបាយ ស្ករស ១ ស្លាបព្រាបាយ

ខ្ទឹមស ១ កម្ពឹស ទឹកត្រី ១ ស្លាបព្រាបាយ

វិធីចម្អិនមានដូចជា៖

១. ត្រូវចិតក្បាលនិងគូទប៉េងប៉ោះ ហើយឆ្កៀលយកគ្រាប់ចេញឲ្យអស់។ រីឯទឹកប៉េងប៉ោះត្រូវទុកក្នុងចាន​សម្រាប់​ធ្វើជាទឹកជ្រលក់។

២. បន្ទាប់មកទៀត ត្រូវហាត់ខ្ទឹមបារាំងជាចំណិតតូចៗ ឬចិញ្រ្ចាំឲ្យម៉ដ្ឋក៏បាន។ ចំណែកការ៉ុតក៏​ត្រូវហាត់​ដូចខ្ទឹម​បារំាង​ដែរ។ ស្លឹកខ្ទឹមត្រូវហាត់ឲ្យល្អិតៗដូចគ្នា។ រីឯខ្ទឹមសត្រូវចិញ្ច្រាំឲ្យម៉ដ្ឋដែរ។

៣. បន្ទាប់មកទៀត ត្រូវចិញ្រ្ចំាសាច់ជ្រូកឲ្យម៉ដ្ឋល្មម។ រួចហើយ អ្នកត្រូវលាយបន្លែ សាច់ជ្រូកចិញ្រ្ចាំ គោះ​ពង​មាន់​ឬពងទា និងលាយគ្រឿងទេសអស់ទាំងនោះចូលគ្នាឲ្យសព្វល្អ។

រូបតំណាង

៤. ចាប់ផ្តើមញាត់សាច់ជ្រូកចូលក្នុងប៉េងប៉ោះដោយប្រើកូនស្លាបព្រាញាត់។ បន្ទាប់ពីញាត់រួចហើយ អ្នកអាច​​យកវា​ទៅចម្អិនបានច្រើនរបៀបដូចជា ក្នុងឡដុត ចំហុយ ឬយកទៅចៀនក៏បានតាមចំណង់ចំណូលចិត្ត។

រូបតំណាង

របៀបធ្វើទឹកជ្រលក់៖

រូបតំណាង

១. ត្រូវកិនឬក្រឡុកប៉េងប៉ោះឲ្យម៉ដ្ឋដោយយកមកដាំឲ្យពុះ រួចបន្ថែមគ្រឿងទេសទឹកជ្រលក់​ដូចបានរៀប​រាប់​ខាង​លើ។

២. កូរឲ្យសព្វរួចភ្លក្សទៅតាមការចូលចិត្តរបស់ខ្លួនជាការស្រេច។ អ្នកអាចទទួលទានមុខម្ហូបនេះទទេក៏បាន និង​ជាមួយ​បាយក៏បាន៕

រូបភាព៖ Kitchen Story

ចុចអានបន្ត៖

តិចនិក​ឆា​បន្លែ​២​មុខ​ឲ្យ​នៅ​ស្រស់​ញញឹម មិន​ចាញ់​សណ្ឋាគារ​ផ្កាយ​៥

ប្រភព៖ YouTube ប្រែសម្រួល៖ សុវណ្ណ ស្រីពីន