៣ ប្រយោគ​ខ្លីៗជម្រុញទឹកចិត្តដើម្បីជោគជ័យ ដែល​គួររំឮកខ្លួនឯងជាប្រចាំ

  • 2021-03-08 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ឱ្យ​គេ​ជួយ ​លុះ​ត្រា​តែ​យើង​ជួយ​ខ្លួន​ឯង​ឱ្យ​បាន​សិន ​ចង់​ឱ្យ​អ្នក​ដទៃ​ស្រឡាញ់​យើង ​យើង​ក៏​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ជា​មុន​សិន​ដែរ។ ​​ខាង​ក្រោម​នេះ​ជា​ប្រយោគ​លើក​ទឹក​ចិត្ត​ទាំង ​៣​ឃ្លា ​ដែល​អ្នក​ត្រូវ​ដាស់​តឿន​ខ្លួន​ឯង​ពី​ពេល​នេះ​ត​ទៅ៖

១. «ចាប់​ផ្តើម​ធ្វើ​ពី​ពេល​នេះ»

គិត​ហើយ​មិន​ធ្វើ​គឺ​ស្មើ​នឹង​មិន​បាន​គិត ​ការ​ពន្យារ​ពេល​មិន​ខុស​ពី​កប់​ខ្លួន​ឱ្យ​ព្រះ​ធរណី​ស្រូប​ទេ។ បើ​អ្នក​នៅ​តែ​បន្ត​អឺ​អើ​ ហើយ​បណ្តែត​បណ្តោយ​ខ្លួន​ជាមួយ​ការ​ពន្យារ​ពេល​ទៀត ​នោះ​អ្នក​នឹង​មិន​អាច​សម្រេច​ការ​ងារ​របស់​ខ្លួន​បាន​ជោគ​ជ័យ​ឡើយ។ ​ឈប់​អង្គុយ​រង់​ចាំ​ពេល​វេលា​សម​ស្រប​ទៅ ​បើ​គិត​ហើយ​គឺ​ត្រូវ​តែ​តាំង​ចិត្ត​ធ្វើ​វា​ឱ្យ​បាន។

រូបតំណាង

**២. «ប្រឹងឲ្យអស់សមត្ថភាព​សិន សឹម​គិត​បន្ត​ទៀត»**

ត្រូវ​សួរ​ខ្លួន​ឯង​ថា ​តើ​យើង​ស្រែក​ឃ្លាន​ចំពោះ​ភាព​ជោគ​ជ័យ​ដល់​កម្រិត​ណា ​បើ​អ្នក​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ហើយ​អ្នក​ប្រាកដ​ជា​ដឹង​ថា​ត្រូវ​ខំ​ប្រឹង​ពី​ចំណុច​ណា​ទៅ​មុន។ ​ដរាប​ណា​អ្នក​មិន​ទាន់​អស់​សង្ឃឹម ​ដរាប​ណា​អ្នក​នៅ​តែ​មាន​ជីវិត ​អ្នក​នៅ​តែ​អាច​ទទួល​ភាព​ជោគ​ជ័យ​ដូច​ទំហំ​នៃ​ការប្រឹង​ប្រែង​កន្លង​មក​ជា​មិន​ខាន។

៣. «ខ្ញុំ​អាច​ធ្វើ​បាន»

លុប​ពាក្យ​ថា​ភ័យ​ខ្លាច​ចេញ​ពី​ក្នុង​ខួរ​ក្បាល​របស់​អ្នក ​ហើយ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង ​មិន​ថា​អ្នក​ជួប​ឧបសគ្គ​ច្រើន​ដង​ប៉ុណ្ណា​ក៏​ដោយ​ តែ​សូម​កុំ​ចុះ​ចាញ់​ត្រូវ​ចាត់​ទុក​វា​ជា​មេរៀន​ជីវិត​វិញ។ ​កំហុស ​ឧបសគ្គ ​និង​បរាជ័យ​ទាំង​ឡាយ​គឺ​ជា​មេរៀន ​គ្មាន​បុគ្គល​ជោគ​ជ័យ​ណា​ដែល​មិន​ធ្លាប់​ជួប​ការ​លំបាក​ទេ៕

ចុចអាន៖៥​គន្លឹះ​ ​​និយាយ​ស្ដី​ឲ្យ​មាន​មន្ត​ស្នេហ៍​ ជឿជាក់ ​ចង់​ទាក់​ចិត្ត​អ្នក​ណា​ក៏​បាន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម