ស្រី​ៗ​ទោះ​ឯកា​ប៉ុណ្ណា ក៏​កុំ​ស្រលាញ់​ឲ្យ​សោះបុរស​ចរិត​កូន​ក្មេង ៦ ប្រភេទ​នេះ​

  • 2021-03-05 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រលាញ់​មនុស្ស​ប្រុស​មាន​ចរិត​ដូច​កូន​ក្មេង គឺ​ជា​ទុក្ខ​លំបាក​របស់​នារី។ ដូចនេះ​មិន​គួរ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ជាមួយ​បុរស​ប្រភេទ​នេះ​ឡើយ។ ចង់​ដឹង​ថា​គេ​ជា​បុរស​ចរិត​កូន​ក្មេង ឬ​អត់ មើល ៦ ចំណុច​នេះ៖

១.ខ្ជិល​សម្អាត ឬ​ងូតទឹក

មនុស្ស​ប្រុស​ទោះ​ខ្ជិល​យ៉ាង​ណា ក៏​មិន​ដល់​ថ្នាក់​មួយ​ថ្ងៃ​មិន​ងូត​ទឹក​ម្ដង​សោះ​ដែរ ចំណែក​ឯ​កន្លែង​ស្នាក់​នៅ​វិញ​រក​ផ្លូវ​ដើរ​គ្មានទេ​នោះ រឹតតែ​គួរ​ឲ្យ​ជៀស។ បុរស​បែប​នេះ​អ្នក​កុំ​ស្រលាញ់​អី​ល្អ​ជាង ព្រោះ​ពេល​សេពគប់​គ្នា គាត់​មាន​តែ​ធ្វើឲ្យ​អ្នក​ខ្មាស​គេ​ប៉ុណ្ណោះ។

២.យំយែក​នៅ​នឹង​មុខ​គេ

គ្មាន​បុរស​ណា​ម្នាក់​បេះដូង​ជា​ថ្ម​ទេ ពេល​ជួប​រឿង​រំជួល​ចិត្ត​គឺ​ស្រក់​ទឹក​ភ្នែក​បាន​ដូច​គ្នា។ តែ​មិនមែន​ពពួក​មនុស្ស​ប្រុស​ដែល​ជួប​រឿង​អ្វី​កម្សត់​បន្តិច​ស្រែក​យំ​ហ៊ូ​ៗ​ឡើយ ព្រោះ​គេ​ចាត់​ទុក​ជា​អ្នក​ទន់ខ្សោយ​មិន​អាច​ពឹង​ពាក់​បាន។

រូបតំណាង

**៣.គម្រិះ**

មនុស្ស​ស្រី​មិនមែន​ចង់​ឲ្យ​ខាង​ប្រុស​ចេញ​ប្រាក់​សព្វ​បែប​យ៉ាង​ឡើយ ដោយ​យ៉ាង​ហោច​ណាស់​ក៏ share គ្នា​ម្នាក់​ពាក់​កណ្ដាល​ដែរ មិនមែន​ឲ្យ​នាង​ជា​អ្នក​ចេញ​លុយ​ទាំងអស់​នោះ​ទេ។

៤.គ្មាន​ផែនការ​ស្ថាបនា​អនាគត

ចំពោះ​គាត់​ពាក្យ FUTURE ដូចជា​ភាសា​ដែល​មិន​ស្គាល់។ មិន​មាន​ផែនការ ឬ​ការ​វិនិយោគ​សម្រាប់​ពេល​អនាគត និង​នៅ​ពេល​សួរនាំ​អំពី​បំណង​​ចង់​ធ្វើ​អ្វី គាត់​បែរជា​មិន​យកចិត្តទុកដាក់ ឬ​ព្យាយាម​គេច​ចេញ​ពី​ស្ថានភាព ដោយ​អាកប្បកិរិយា​ធុញទ្រាន់​ដូច​កូន​ក្មេង។

៥.ឈឺ​បន្តិច​បន្តួច តែ​ដូច​ខ្លាំង​ណាស់

គ្រាន់តែ​ក្អក ផ្ដាសាយ បន្តិច​សោះ គាត់​បែរ​ជា​ធ្វើ​ឫកពា​ពិបាក​ណាស់ ដោយ​មិន​អាច​ទៅ​ធ្វើ​ការ ឬ​ធ្វើ​អ្វី​ញ៉ាំ​បាន​ដោយ​ខ្លួនឯង​ឡើយ ជាង​គេ​កើត​ជំងឺ​មហារីក​ទៅ​ទៀត។ បុរស​បែបនេះ​ពិតជា​មិន​គួរ​ឲ្យ​ស្រលាញ់​សោះ​ឡើយ។

៦.មិន​ដែល​គោរព​ពាក្យ​សន្យា

គាត់​ប្រហែល​ជា​បាន​សន្យា​ថា ទិញ​ស្បែកជើង​ដ៏​ស្រស់​ស្អាត ឬ​នាំ​អ្នក​ដើរលេង​នៅ​ពេល​ទំនេរ ប៉ុន្តែ​នោះ​គ្រាន់តែ​ជា​សម្ដី​ដែល​បន្លឺ​មក​ឲ្យ​ធូរ​ពី​ពោះ​គាត់​ប៉ុណ្ណោះ។ ធាតុ​ពិត​គាត់​មិន​ដែល​ចងចាំ​ពាក្យ​ទាំង​នោះ​ឡើយ៕

ចុចអាន៖ប្រុស​ៗ​កុំ​ធ្វើ​រឿង​ទាំង ៦ នេះ​ឲ្យ​សោះ បើ​មិន​ចង់​ឲ្យ​ខាង​ស្រី​រត់​ចោល

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម