រូបដែលអ្នកសម្លឹងឃើញមុនគេអាចបង្ហាញថាអ្នកជាមនុស្សវៃឆ្លាតដល់កម្រិតណា

  • 2021-03-04 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាកសង្កេតបន្តិចមើល​ ចាប់អារម្មណ៏ឃើញរូបអ្វីមុនគេ

មុខមនុស្សស្រី

បើសិនជាអ្នកចាប់អារម្មណ៏ឃើញមុខមនុស្សស្រីមុនគេនោះ អ្នកវិចារណញាណខ្ពស់ជាងមនុស្សទូទៅ។ ជាទូទៅ អ្នកអាចមានអារម្មណ៏ដឹងមុនជានិច្ចថាគួរតែធ្វើអ្វី សូម្បីតែអ្នកខ្លួនឯងមិនអាចនឹងបកស្រាយជម្រើសទាំងនោះបានផង។ វាមិនមែនជារឿងពិបាកទេ​សម្រាប់អ្នកក្នុងការចាប់ផ្ដើមធ្វើអ្វីមួយនោះ ទោះជាពេលខ្លះមានរឿងខ្លះមកបង្អាក់ដំណើរអ្នកក៏ពិតមែន។ អ្នកមិនមែនជាមនុស្សដែលចូលចិត្តចំណាយពេលទោអង្គុយបារម្ភអត់ប្រយោជន៏នោះទេ ព្រោះអ្នកដឹងច្បាស់ក្នុងចិត្តថា សម្រេចចិត្តពេលនេះមិនត្រូវមិនអីនោះទេ កុំអោយតែជ្រើសរើសខុសម្ដងហើយម្ដងទៀតទៅបានហើយ។ ភាគច្រើនការសម្រេចចិត្តរបស់អ្នកកើតចេញពីជម្រៅចិត្តអ្នក ដែលមិនអាចនឹងបកស្រាយដោយហេតុផលបាននោះទេ។ មនុស្សភាគច្រើនតែងមិនយល់ថាហេតុអ្វីបានជាអ្នកតែងតែអាចជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯងបែបនេះ។

ថូផ្កា

ចំពោះអ្នកដែលសម្លឹងឃើញរូបថូផ្កាមុននោះ អ្នកជាមនុស្សដែលមានការគិតពិចារណាខ្ពស់ គ្រប់យ៉ាងត្រូវតែមានហេតុផលយ៉ាងច្បាស់លាស់សម្រាប់អ្នក។ អ្នកតែងតែបារម្ភថាខ្លួនឯងមិនអាចគ្រប់គ្រងរឿងរ៉ាវដែលកើតឡើងជុំវិញខ្លួនបាន ដែលធ្វើអោយពេលខ្លះអ្នកអាចនឹងពិបាកសម្រេចចិត្ត។ អ្នកមិនសូវជាមានការទុកចិត្តលើអារម្មណ៏ខ្លួនឯងនោះទេ ហេតុនេះមានតែព្យាយាមស្វែងយល់ពីបញ្ហាយ៉ាងល្អិតល្អន់បំផុត។ មានតែធ្វើបែបនេះទេ​ ទើបធ្វើអោយអ្នកស្ងប់ចិត្ត​ មិនបារម្ភថាអ្នកអាចនឹងជួបបញ្ហាព្រោះតែការសម្រេចចិត្តមិនត្រឹមត្រូវនោះទេ។​ ព្រោះតែបែបនេះហើយ នៅពេលជួបរឿងស្មានមិនដល់ អ្នកក៏មិនដឹងត្រូវធ្វើខ្លួនបែបណានោះទេ។

ផ្លែប៉ោម

ចំពោះអ្នកដែលមើលឃើញរូបផ្លែប៉ោមវិញ អ្នកជាប្រភេទមនុស្សដែលគ្រប់គ្នានឹកច្រណែន ព្រោះតែចេះបែងចែកយ៉ាងដាច់ស្រេចថា រឿងបែបណាគួរតែចំនាយប៉ុណ្ណាទៅលើវានោះ។ ជាទូទៅ អ្នកគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានល្អណាស់ ថែមទាំងចេះស្ដាប់ញាណទី ៦​ របស់ខ្លួនឯងថែមទៀត តែក៏មិនដល់ថ្នាក់ហួសហេតុដោយមិនសម្អាងលើហេតុផលអ្វីសោះនោះទេ។​ ព្រោះតែបែបនេះហើយអ្នកអាចរក្សាលំនឹងបានយ៉ាងល្អរវាងខ្លួនអ្នក​ ​និង​ មនុស្សជុំវិញខ្លួន។​ អ្នកក៏ជាមនុស្សដែលមិនខ្វះនូវដំបូន្មានល្អៗនោះទេ ដែលមនុស្សភាគច្រើនតែងតែពឹងពាក់ពេលដែលជួបបញ្ហា​។ ហេតុនេះហើយ ពេលខ្លះអ្នកក៏មានអារម្មណ៏ឯកា មិនដឹងថាទៅពឹងពាក់នរណា ពេលខ្លួនឯងជួបបញ្ហា។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម