មូលហេតុដែលគូស្នេហ៏ភាគច្រើន មិនអាចមាន 'Happily Ever After' ជាមួយគ្នា

  • 2021-03-04 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាគ្រប់យ៉ាងបានបញ្ចប់ទៅក៏ពិតមែន តែអ្នកក៏មិនអាចលុបចោល អនុស្សាវរីយ៍ជាច្រើនដែលសាងមកជាមួយគ្នាដោយងាយៗបាននោះទេ ព្រោះតែការចង់ចាំបែបនេះហើយ ធ្វើអោយមនុស្សមួយចំនួនធំពិបាកនឹងធ្វើចិត្តហើយ ឈប់គិតដល់រឿងរ៉ាវល្អៗទាំងនោះណាស់។ បើសិនជាអ្នកកំពុងតែព្យាយាម ស្វែងរកមូលហេតុដើម្បីអោយខ្លួនឯងអាច ស្វែងរកសេចក្ដីសុខថ្មីបាននោះ មូលហេតុទាំងនេះអាចអោយអ្នកស្ងប់ចិត្តពីការបែកបាក់មួយនេះបាន៖

១. អស់ចិត្តស្រលាញ់

អារម្មណ៏ដែលស្រលាញ់នរណាម្នាក់ អាចនឹងមក ហើយត្រលប់ទៅវិញបាត់ ទាំងដែលពេលខ្លះ សូម្បីតែអ្នកខ្លួនឯងក៏អាចស្មានដឹងដូចគ្នា។ វាអាចចាប់ផ្ដើមពីពេលដែលអ្នកនឹកដល់គេក៏លែងមានអារម្មណ៏រំភើបជ្រួលច្របល់ដូចមុន មិនសូវនឹកគិតដល់គេដូចមុន ហើយក៏ចាប់ផ្ដើមយល់ថាទោះមាន ឬ គ្មានគេក៏មិនមែនជាបញ្ហាសម្រាប់អ្នកនោះដែរ។ ពេលចាប់ផ្ដើមគិតដល់រឿងអនាគត អ្នកក៏ចាប់ផ្ដើមមានអារម្មណ៏ថា បើចប់គ្នាអោយដាច់ស្រឡះអាចនឹងប្រសើរជាងការដែលមានអារម្មណ៏បែបនេះដាក់គ្នា។

២. ប្រហែលជាសម្រេចចិត្តខុសតាំងពីដំបូង

អ្នកអាចនឹងចាប់ផ្ដើមទាក់ទងគ្នា ដោយមូលហេតុមិនសមស្របតាំងតែពីដំបូងមកម្ល៉េះ។ សេពគប់គ្នា​ព្រោះតែមិនចង់នៅម្នាក់ឯង ឃើញគេមានគូរគ្រប់គ្នាៗ ធ្វើអោយគិតថា ជីវិតខ្លួនច្បាស់ជាមានន័យគ្រប់គ្រាន់ហើយ បើអាចរកបាននរណាម្នាក់មកបំពេញចន្លោះនោះបាន ច្បាស់ជាប្រសើរជាមិនខាន។ វាក៏អាចមកពីទំនាក់ទំនងដែលកើតចេញពី 'លើសពីមិត្តភក្តិ តែមិនមែនសង្សារ' ភាពមិនច្បាស់លាស់បែបនេះហើយ ដែលធ្វើអោយអ្នកមិនដឹងថាទៅមុខ ឬ ថយក្រោយបែបណា។

៣. អ្នកទី ៣

ការបែកគ្នាដែលគូរអោយសោកស្ដាយបំផុតនោះ គឺការដែលបញ្ចប់ទៅព្រោះតែអ្នកទី ៣ នេះហើយ ជាពិសេសនៅពេលដែលអ្នកទាំង សក្តិសមគ្នាឥតខ្ខោះ។ ចំពោះរឿងស្នេហានេះ បើសិនជាវាទៅមុខដោយរលូនពេកនោះ ច្បាស់ជាចាប់ផ្ដើមមានអារម្មណ៏ធុញទ្រាន់មិនខាន តែបើមានរឿងមិនចេះចប់ពីមនុស្សជុំវិញខ្លួន ក្រុមគ្រួសារទាំងសងខាងមិនពេញចិត្តវិញនោះ ទោះជាចង់មិនចង់ នឹង ត្រូវចែកផ្លូវគ្នាដើរមិនខាន។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen