ជ្រើសរើសរូបរាងណាមួយដែលវានឹងបញ្ជាក់ប្រាប់ពីខ្លួនរបស់អ្នក

  • 2021-02-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងការធ្វើតេស្តមួយនេះ យើងនឹងមានរូបធរណីមាត្រចំនួន៥ ដែលអ្នកអាចជ្រើសរើសមួយណាក៏បានតាមការពេញចិត្តរបស់អ្នក បន្ទាប់មកអ្នកអាចស្តាប់ការបកស្រាយខាងក្រោមរូបភាពនោះថាបង្ហាញអ្វីពីអ្នក។

១/ រូបទី១

វេទមន្តពិសេសដែលបង្ហាញថាអ្វីដែលអ្នកចង់បានគឺចំណេះដឹង និងអារម្មណ៍មួយនេះហើយដែលអាចធ្វើអោយអ្នករឹងមាំនិងមានការគិតធំទូលាយជាងមុន។ ថ្វីត្បិតតែជីវិតអ្នកចុះសម្រុងនឹងស្ថានភាពបច្ចុប្បន្នក៏ពិតមែន តែអ្នកនៅតែចង់ស្វែងរកមូលហេតុដើម្បីទទួលបានការរៀនសូត្របានកាន់តែច្រើន។

២/ រូបទី២

អ្នកតែងតែស្វែងរកទីកន្លែងមួយដែលល្អបំផុតសម្រាប់ជីវិតរបស់អ្នក រហូតរកឃើញទើបអ្នកអាចបង្ហាញពីសេរីភាពនិងភាពសុខដុម។ ជាការល្អនោះអ្នកគួរតែស្វេងយល់ថាតើកន្លែងបែបណាដែលអ្នកចង់រស់នៅ ហើយអ្នកអាចផ្លាស់ប្តូរការគិតរបស់អ្នកបានគ្រប់ពេលវេលា រហូតទាល់តែអ្នកអាចពេញចិត្តទទួលយកវាបាន។

៣/ រូបទី៣

អ្នកជាមនុស្សម្នាក់ដែលធ្លាប់ឆ្លងកាត់ទុក្ខលំបាកជាច្រើនកាលវ័យកុមារភាព អ្នកមានបទពិសោធន៍ជូរចត់ក្នុងជីវិត អ្នកខំប្រឹងរើបម្រាស់ ដែលពេលនេះអ្នកក្លាយជាមនុស្សម្នាក់ដែលរឹងមាំ ក្លាយជាមនុស្សម្នាក់ដែលមានការរីកចម្រើនជាងមុន ដើម្បីទទួលបានជីវិតដ៏ស្រស់ត្រកាល។

៤/ រូបទី៤

រាល់គ្រប់ជម្រើសរបស់អ្នកមិនថាការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ន អ្នកនៅតែមិនខ្វល់ថាការសម្រេចចិត្តនោះត្រូវឬខុស សំខាន់គឺថាអ្នកចង់បំពេញការងារនោះអោយអស់ពីសមត្ថភាព ដើម្បីបង្ហាញទៅកាន់ពិភពលោកថាអ្នកនៅតែអាចធ្វើអោយជីវិតមានភាពរីកចម្រើន និងទទួលបាន ជោគជ័យជានិច្ចមិនខ្វល់ស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។

៥/ រូបទី៥

អ្នកជាមនុស្សម្នាក់ដែលតែងតែស្វែងរកមូលហេតុនៅក្នុងជីវិត អ្នកព្យាយាមរកគ្រប់មធ្យោបាយដើម្បីមានឱកាសស្គាល់ពិភពលោកកាន់តែធំនិងអោយការគិត ការឃើញគឹបានវែងឆ្ងាយជាងមុន៕

ប្រភព៖ themindsjournal ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម