ស្ត្រីឆ្នើម ជួយក្មេងស្រីៗឲ្យបានសិក្សារៀនសូត្រជ្រៅជ្រះក្នុងវិស័យបច្ចេកវិទ្យាទំនើប

  • 2021-03-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រួសារនីមួយៗផ្តោតការយកចិត្តទុកដាក់ចំពោះអនាគតរបស់កូនចៅណាស់ ចំពោះការសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះ។ ក៏ប៉ុន្តែមានមនុស្សជាច្រើនដែលមិនអាចធ្វើវាទៅបាន ដោយសារជីវភាពក្រីក្រ ក្រុមគ្រួសារឪពុកម្តាយមិនមានលិទ្ធភាពជួយបានក្នុងការបន្តការសិក្សា។ ហេតុដូចច្នេះហើយបានជាមានការបង្កើតអង្កការជាច្រើនសម្រាប់ក្មេងក្រីក្រឲ្យបានចូលរៀនដូចគេឯងដែរ។

ជាគំរូដ៏ល្អនោះកញ្ញា គឹម មិថុនា បានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងវិស័យអប់រំ។ ប្អូនស្រីមានស្រុកកំណើតមកពីខេត្តបាត់ដំបង នឹងរស់នៅធ្វើការក្នុងទីក្រុងភ្នំពេញសព្វថ្ងៃនេះ។ ប្អូនស្រីបានបន្តការសិក្សា និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។

បន្ទាប់ពីបញ្ចប់ការសិក្សារប្អូនស្រីបានចូលបំពេញការងារជាគ្រូបង្រៀនបច្ចេកវិទ្យាព័ត៌មាននៅវិទ្យាល័យព្រះស៊ីសុវត្ថិដែលជាកម្មវិធីសិក្សាជំនាន់ថ្មី វាផ្តោតសំខាន់ទៅលើការសិក្សាបែបធ្វើការពិសោធន៍ ការស្រាវជ្រាវ រិះរកគំហើញថ្មីៗ និងជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅសាលា IT Academy Step ហើយនឹងជាអ្នកណែនាំនៅឯក្លឹប Sisters of Code ផងដែរ។

មូលហេតុដែលជំរុញឲ្យកញ្ញាចូលរួមជួយស្ត្រីដូចគ្នានៅក្នុងវិស័យអប់រំនោះ ព្រោះគាត់មានជំនឿនឹងមានក្ដីសង្ឃឹមថា ការពង្រឹងលើវិស័យអប់រំ ធ្វើអោយការរស់នៅរបស់មនុស្ស គ្រួសារ សហគមន៍ និងសង្គមជាតិឲ្យ កាន់តែប្រសើឡើង។ ដោយសារតែបច្ចុប្បន្ននេះបច្ចេកវិទ្យាមានការរីកលូតលាស់ឥតឈប់ឈរ ចង់ឬមិនចង់យើងត្រូវតែរស់នៅនឹងចេះធ្វើការជាមួយវា ប៉ុន្តែស្ត្រីនៅក្នុងវិស័យមួយនេះនៅមានកម្រិតទាបណាស់ ហេតុដូច្នេះហើយទើបគាត់មានក្ដីសង្ឃឹមថានឹងអាច ជាផ្នែកតូចមួយដែលអាចជួយបង្កើនធនធានមនុស្ស ជាពិសេសគឺស្ត្រីនៅក្នុងវិស័យមួយនេះ។

ក្នុងអំឡុងពេលធ្វើការនៅក្នុងក្លឹបនេះផលវិបាកដែលបានជួបប្រទះនោះគឺ កង្វះសម្ភារៈសិក្សា ដូចជាកុំព្យូទ័រសម្រាប់សិស្សអនុវត្តរៀន ពីព្រោះសិស្សមួយចំនួនអត់មានកុំព្យូទ័រផ្ទាល់ខ្លួនប្រើទេ ដូច្នេះការសិស្សាមានការយឺតយ៉ាវ ហើយផលវិបាកនៃការសិក្សាតាមបែបបទថ្មី (អនឡាញ) ដែលមិនងាយស្រួលនោះទេ។

ចុចមើលវីដេអូតាម Online និស្សិតស្រីខ្មែរពីសហរដ្ឋអាមេរិក៖

កញ្ញាបានបង្ហាញពីអារម្មណ៍របស់គាត់ថា ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានបង្ហាត់បង្រៀន និងផ្តល់បទពិសោធន៍របស់ខ្លួនក្នុងវិស័យនេះទៅដល់ក្មេងស្រីៗជំនាន់ក្រោយឲ្យយល់ដឹងច្បាស់អំពីវិស័យបច្ចេកវិទ្យាទំនើប។

កញ្ញាក៏សុំសំណូមពរចង់បានជំនួយបន្ថែមទៀត ដើម្បីជួយផ្គត់ផ្គង់ក្លឹប Sisters of Code និងវិស័យអប់រំនេះឲ្យបានទូលំទូលាយ។

ប្អូនស្រីក៏បានធ្វើការផ្តាំផ្ញើរដល់ស្ត្រីវ័យក្មេង ឬក្មេងៗជំនាន់ក្រោយ ឲ្យខិតខំសិក្សារៀនសូត្រដើម្បីជាទំពាំងស្នងឬស្សីដ៏មានគុណភាពសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ហើយក៏សូមផ្តាំថា៖

“បើយើងដឹងហើយថាបច្ចេកវិទ្យាវានឹងនៅជាមួយយើងតរៀងទៅ ហេតុអ្វីយើងមិនព្រមស្វែងយល់អំពីវាពីថ្ងៃនេះតទៅ”៕

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den