នៅឆ្ងាយយ៉ាងណាក៏មិនអាចហាមចិត្តអោយគិតដល់អ្នកបាន ព្រោះតែលក្ខណៈទាំងនេះ

  • 2021-02-23 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីក្រៅពីរូបសម្រស់ខាងក្រៅហើយ ភាពវ័យឆ្លាតក៏អាចប្រើប្រាស់ ដើម្បីបង្កើនមន្តស្នេហ៏អោយខ្លួនឯងបានមួយចំណែកធំផងដែរ។ ទាំងនេះហើយជាតិចនិចដែលអាចអោយគេនឹកដល់អ្នកទាំងមិនដឹងខ្លួន៖

១. ចេះស្រលាញ់ និង យកចិត្តទុកដាក់ថែរកក្សាខ្លួនឯង

ទោះជារូបសម្បត្តិខាងក្នុងវាសម្បតិ្តខ្លាំង តែមុននឹងឈានដល់ការស្វែងយល់ចិត្តគ្នាដល់កម្រិតមួយនេះនោះ ការយកចិត្តទុកដាក់ថែទាំរូបសម្បត្តិខាងក្រៅជាចំនុចដំបូងបង្អស់ហើយ ជាពិសេសចំពោះអ្នកដែលមិនទាន់យល់ចិត្តគ្នាបានយ៉ាងជ្រាលជ្រៅ។

២. មិនអោយចំណាប់អារម្មណ៏អ្នកទៅលើគេទាំងស្រុង

ធម្មជាតិមនុស្សប្រុសចូលចិត្តអ្វីដែលពិបាកបន្តិច បើបានមកងាយស្រួលពេកច្បាស់ជាមិនសូវមានតម្លៃនោះទេ។ ស្នេហាចំពោះគេក៏ដូចគ្នាដែរ មិនខ្លាចទេក្នុងការតស៊ូ និង តាមមនុស្សដែលខ្លួនពេញចិត្តនោះ។ ហេតុនេះហើយ បើចង់អោយចិត្តគេ មិនអាចគិតពីនរណាបានសោះក្រៅពីអ្នកនោះ មិនត្រូវបង្ហាញអោយគេដឹងច្បាស់ពេកនោះទេរថា អ្នកទំនេរយ៉ាងណាសម្រាប់គេ។

៣. ធ្វើអោយគេភ្ញាក់ផ្អើល

អ្វីដែលអាចនឹងមានប្រសិទ្ធភាពជាងគេបំផុតនោះអាចជាការធ្វើរឿងតិចតួចសម្រាប់គេ ដូចជាការស្កាត់ទៅជួបគេទាំងមិនបានប្រាប់ជាមុន ឬ ក៏ទិញចំនីដែលគេចូលចិត្តអោយគេជាដើម។

៤. និយាយលេងបន្លំមែន

ពាក្យសម្ដីដែលត្រឹមត្រូវ មានខ្លឹមសារ អាចនឹងចាត់ដោតបេះដូងមនុស្សជាងកាដូថ្លៃៗ​អ្វីទៅទៀត។ ចំពោះកាលៈទេសៈខ្លះ អ្នកក៏អាចបង្ហើបអោយគេដឹង មិនចាំបាច់ទាល់តែពិតប្រាកដដូចជាពាក្យថា ស្រលាញ់នេះនោះទេ អាចគ្រាន់តែជាការបង្ហើបប្រាប់ថាគេសំខាន់ណាស់សម្រាប់អ្នក ឬ ក៏នឹកគេអ្វីជាដើមនោះ។

៥. ធ្វើអោយគេចង់ស្វែងយល់ពីអ្នក

បើសិនជាអ្នកប្រាកដចិត្តហើយថាគេក៏ពេញចិត្តអ្នកដែរ តែគ្រាន់តែមិនហ៊ានសារភាពនោះ​ សាកល្បងបាត់ខ្លួនមួយរយះ មិនសូវជាតបសារគេច្រើនដូច មិនសូវជាមានពេលទំនេរអោយគេជាដើម។ បើសិនជាគេមានចិត្តលើអ្នកមែននោះ ច្បាស់ជាជ្រួលច្របល់ហើយចង់ដឹងចម្លើយពីមាត់អ្នកជាមិនខាន។

៦. បង្កើតការចង់ចាំល្អពីអ្នក ពេលនៅក្បែរគេ

នៅពេលដែលអ្នកទាំងពីរចំនាយពេលជាមួយគ្នា មិនថាជាការញ៉ាំបាយខាងក្រៅ មើលកុន ព្យាយាមធ្វើយ៉ាងអោយគេមានអារម្មណ៏ថាកក់ក្ដៅ ហើយអាចប្រាប់រឿងក្នុងចិត្ត និង ការលំបាកនាមកកាន់អ្នក។ ការចងចាំល្អៗ បែបនេះហើយដែលអាចអោយគេគិតដល់អ្នកជាមិនខាន។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម