​កន្លះឆ្នាំដំបូងនេះ តើអ្នកនឹងជួបរឿងអ្វីពាក់ព័ន្ធស្នេហា រើសទ្វារមួយដែលចូលចិត្តបំផុត

  • 2021-02-15 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ទ្វា​រ​មួយ​ណា​ដែល​អ្នក​ចូល​ចិត្ត​បំ​ផុត ​សាក​រើស​មួយ​ដើម្បី​ដឹង​ថា ​ក្នុង​រយៈ​ពេល​កន្លះ​ឆ្នាំ​ដំបូង​នេះ ​អ្នក​នឹង​ជួប​រឿង​​អ្វី ​ពាក់​ព័ន្ធ​នឹង​ស្នេហា។​

​ទ្វា​រ​ទី​១

​អបអរសាទរ​ផង​! ទំនង​ជា​ឆ្នាំ​នេះ ​អ្នក​នឹង​ទទួល​បាន​សំណើរ​រៀប​ការ ពី​គូស្នេហ៍​របស់​អ្នក​មិន​ខាន។ ​ក្នុង​ករណី​ដែល​អ្នក​នៅ Single ​នោះ​គឺ​ជា​ពេល​ដែល​អ្នក​រក​ឃើញ​​មនុស្ស​ក្នុង​បេះ​ដូង​បាន ​ក្នុង​រយៈ​ពេល​​១២​ខែ​​ខាង​មុខ​នេះ​ ព្រ​ម​ទាំង​អាច​សាង​ជីវិត​គ្រួសារ​បាន​ផង​ដែរ។

​​​ទ្វា​​រ​ទី​២

​នៅ​ឆ្នាំ​​ក្រោយ​ អ្នក​ទំនង​ជា​អាច​បែក​បាក់​ជាមួយ​គូស្នេហ៍​នា​ពេល​បច្ចុប្បន្ន​បាន។ ​តែ​យ៉ាង​ណា ​កុំ​អាល​សោក​សៅ​អី! ​ការ​ពិត​ទៅ ​ក្រោយ​បែក​គ្នា​ជាមួយ Ex ​អ្នក​នឹង​មាន​ឱកាស​ជួប​មនុស្ស​ម្នាក់​ដែល​គេ​ទើប​ជា​ស្នេហា​ពិត ហើយ​នឹង​​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​មាន​ផ្លូវ​ចិត្ត​វិជ្ជមាន។

​​ទ្វា​​រ​ទី​៣

អ្នក​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ ហើយ​មាន​មនុស្ស​ជា​ច្រើន​កំពុង​រង់​ចាំ​សេ​ចក្តី​ស្រលាញ់​ពី​អ្នក។ ​តែ​អ្នក​ក៏​មិន​ត្រូវ​​ល​លេង​ល្បែង​ស្នេហា​ជាមួយ​មនុស្ស​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ដែរ។ ​សូម​​ជ្រើស​យក​មនុស្ស​​តែ​ម្នាក់ ​ដែល​អ្នក​ពិត​ជា​ស្រលាញ់​គេ​បំ​ផុត​។

​​ទ្វា​​រ​​​ទី​​៤

​សូម​ចូល​រួម​អប​អរ​សាទរ​ផង! ​នៅ​ឆ្នាំ​នេះ​ អ្នក​អាច​នឹង​ទទួល​ដំណឹង​មួយ ​គឺ​ការភ្ជាប់​ពាក្យ ​តែ​ចំពោះ​អាពាហ៍ពិពាហ៍​វិញ ​អាច​ថា​នៅ​ឆ្នាំ​ក្រោយ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម