១០​ដំបូន្មាន​​ដ៏​ល្អ​សម្រាប់​អ្នក​ត្រូវ​ការ​រស់​នៅ​ប្រកប​ដោយ​​សេចក្ដីសុខ​ផ្លូវ​ចិត្ត

  • 2021-01-31 10:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. គ្រប់​យ៉ាង​លើ​លោក​នេះ​សុទ្ធ​តែ​ជា​អ្វី​ដែល​បណ្ដោះ​អាសន្ន។ បើ​វា​ល្អ ចូរ​មាន​ក្ដី​សុខ​ជាមួយ​វា​ទៅ ព្រោះ​វា​នឹង​មិន​បាន​នៅ​ជាមួយ​យើង​យូរ​ទេ បើ​វា​មិន​ល្អ ក៏​កុំ​ព្រួយ​បារម្ភ ព្រោះ​វា​ក៏​មិន​នៅ​ជាមួយ​យើង​បាន​យូរ​ដូច​គ្នា។

២. វិធី​តែ​មួយ​គត់​លើ​លោក​នេះ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ​កាន់​តែ​ច្រើន​នោះ​គឺ ការ​ចែក​រំលែក​សេចក្ដី​សុខ​នោះ​​ជាមួយ​អ្នក​ដទៃ (​អាច​ចែក​រំលែក​ឲ្យ​អ្នក​ដទៃ​​បាន​កាន់​តែ​ច្រើន យើង​នឹង​កាន់​តែ​មាន​ក្ដី​សុខ)។

រូបតំណាង

**៣.** មនុស្ស​ដែល​គួរ​ឲ្យ​ច្រណែន​បំផុត គឺ​មនុស្ស​ដែល​មិន​ច្រណែន​អ្នក​ដទៃ​ទាល់​តែ​សោះ។ វា​ជា​វិធី​មាន​ក្ដី​សុខ​ងាយ​ៗ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​សូវ​អនុវត្ត។

៤. គ្រប់​វិនាទី​ដែល​យើង​នៅ​ដក​ដង្ហើម គឺ​សុទ្ធ​សឹង​ជា​ឱកាស​​សម្រាប់​ជីវិត។ កុំ​ខ្លាច​ការ​ចាប់​ផ្ដើម​ថ្មី ​កុំ​ខ្វល់​ពី​ខ្សែ​ភ្នែក​អ្នក​ដទៃ ដរាប​ណា​យើង​នៅ​ដក​ដង្ហើម​ដោយ​ច្រមុះ​ខ្លួន​ឯង។

៥. មិន​កកូរកកាយ​ជីវិត​អ្នក​ដទៃ មិន​រាំង​ស្ទះ​ក្ដី​សុខ​របស់​អ្នក​ដទៃ មិន​គិត​ជំនួស​អ្នក​ដទៃ មិន​ច្រណែន​អ្នក​ដទៃ មិន​មើល​ងាយ​អ្នក​ដទៃ។

៦. ចូរ​កុំ​ច្រណែន​អ្នក​ដទៃ ប៉ុន្តែ​ចូរ​ប្រើ​ជីវិត​រស់​នៅ​ឲ្យ​អ្នក​ដទៃ​ច្រណែន​វិញ។ ជាជាង​ដេក​តូច​ចិត្ត​នឹង​អ្វី​ដែល​យើង​គ្មាន ចូរ​រីករាយ និង​បង្កើត​ក្ដី​សុខ​ជាមួយ​អ្វី​ដែល​យើង​មាន នោះ​ជីវិត​យើង​នឹង​អាច​មាន​ក្ដី​សុខ។

៧. មិន​ថា​មាន​អ្វី​មួយ​បាត់បង់​ពី​ជីវិត​យើង ពេល​វេលា​ក៏​​នៅ​តែ​ដើរ​ទៅ​មុខ ហើយ​ពេល​វេលា​នឹង​បង្រៀន​ឲ្យ​យើង​ដឹង​ថា ខណៈ​ដែល​យើង​នៅ​មាន​ពេល​ យើង​គួរ​តែ​មើល​ថែ និង​ប្រើប្រាស់​វា​យ៉ាងណា ​កុំ​ឲ្យ​​ស្ដាយ​ក្រោយ ជាមួយ​អ្វី​ដែល​យើង​បាន​ខំ​ប្រឹង​អស់​ពី​លទ្ធភាព​ហើយ។

៨. ក្ដី​សុខ ទោះ​មិន​អាច​នៅ​ជាមួយ​យើង​បាន​យូរ ប៉ុន្តែ​ការ​ចង​ចាំ​ល្អ​ៗ​នឹង​អាច​នៅ​ជាមួយ​យើង​រៀងរហូត។

៩. ពេល​ខ្លះ យើង​មិន​បាច់​គិត​ថា អ្វី​ដែល​យើង​ធ្វើ​នោះ​បាន​អី​មក​វិញ​ទេ ប៉ុន្តែ​​បើ​យើង​ធ្វើ​ហើយ យើង​សប្បាយ​ចិត្ត នោះ​គឺ​ចាត់​ទុក​ថា​ជា “កម្រៃ” ដែល​យើង​ទទួល​បាន​សម្រាប់​ជីវិត​ហើយ។

១០. ដំណាក់កាល​ដែល​យើង​ធ្លាក់​ខ្លួន​បំផុត អាច​ជា​ទី​បញ្ចប់ និង​ជា​ចំណុច​ចាប់​ផ្ដើម​ថ្មី អាស្រ័យ​លើ​យើង​ជា​អ្នក​កំណត់​វា ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ san-sabai ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន