លម្អិតពីចៅស្រីៗ និងសាច់ញាតិប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិកនៅឯសេតវិមាន

  • 2021-01-21 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាលពីថ្ងៃម្សិលមិញនេះក្រុមគ្រួសាររបស់លោកប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Kamala Harris បានធ្វើដំណើរទៅកាន់សេតវិមានប្រធានាធិបតី (The White House) ជាលើកដំបូង។ ខាងក្រោមនេះគឺជាសមាជិកសំខាន់ៗរបស់គ្រួសារទាំងពីរ កូននឹងចៅរបស់ប្រធានាធិបតី៖

  • Naomi Biden មានអាយុ ២៧ ឆ្នាំគឺជាកូនស្រីរបស់ Hunter Biden និងត្រូវជាចៅស្រីច្បងគេរបស់លោកប្រធានាធិបតី Joe Biden នាងបានបញ្ចប់ការសិក្សារនៅសាលាច្បាប់ Columbia កាលពីខែ ឧសភា ឆ្នាំ ២០២០។

  • Finnegan Biden ត្រូវជាចៅស្រី ហើយឈ្មោះរបស់នាងត្រូវបានដាក់តាមឈ្មោះរបស់លោកយាយ។

  • Maisy Biden ត្រូវជាប្អូនស្រីរបស់ Naomi និង Finnegan ដែលមានអាយុ ២០ ឆ្នាំ ហើយនាងក៏ត្រូវជាមិត្តភក្កិស្និទ្ធស្នាលរបស់កូនស្រីលោក Barack Obama ផងដែរ។

  • Natalie Biden ត្រូវជាកូនស្រីរបស់ Beau Biden។

  • Robert Hunter Biden គឺជាចៅប្រុសច្បងគេរបស់លោកប្រធានាធិបតី Joe Biden។

  • Beau Biden គឺជាកូនប្រុសរបស់ Hunter Biden ជាមួយនឹងប្រពន្ធទីពីរ។ ទើបនឹងកើតក្នុងអំឡុងឆ្នាំ ២០២០ ហើយឈ្មោះត្រូវបានដាក់តាមឈ្មោះពូដែលត្រូវជាកូនរបស់ Joe Biden។

គ្រួសាររបស់ Kamala Harris ៖

  • Ella Emhoff គឺជាកូនស្រីចុងរបស់ Kamala Harris ដែលជាសិស្សខាងរចនាម៉ូដ។

  • Cole Emhoff គឺត្រូវជាកូនប្រុសចុងរបស់ Kamala Harris គាត់ធ្វើការជាជំនួយការនាយកនៅក្រុមហ៊ុនកំសាន្តមួយក្នុងរដ្ឋ Los Angeles។

  • Meena Harris ត្រូវជាកូនស្រីរបស់ Kamala Harris ដែលជាមេធាវី និងជានាយកក្រុមហ៊ុន។

  • Amara Ajagu ត្រូវជាកូនស្រីច្បងគេរបស់ Meena Harris ដែលបានកើតកាលពីឆ្នាំ ២០១៦។

  • Leela Ajagu ក៏ត្រូវជាកូនស្រីរបស់ Meena Harris ដែលបានកើតនៅក្នុងឆ្នាំ ២០១៨។

រូបភាព៖ nbcnews, CNN, telegraph, latimes

អានបន្ត៖

ប្រភព៖ CNN ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម