រើស style រ៉ូប​មួយ​ដែល​ជា​ចំណង់ចំណូលចិត្ត នឹង​បង្ហាញ​ពី​ចរិត និង​លទ្ធផល​ស្នេហាអ្នក

  • 2021-01-18 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូរ​ធ្វើ​ការ​ជ្រើសរើស​​ឈុត​ ១ ដែល​អ្នក​គិត​ថា​សក្ដិសម​នឹង​ខ្លួន​អ្នក​បំផុត ព្រោះ​​រ៉ូប​រាត្រី​សមោសរ​ទាំង ៤ ម៉ូដ​នេះ អាច​បង្ហាញ​ពី​អត្តចរិក និង​ស្នេហា​បាន​ទៀត​ផង។

រូបតំណាង

**១.រូបភាព A**

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា នេះ​ជា​ឈុត​ដ៏​ល្អ​បំផុត វា​បង្ហាញ​ថា​អ្នក​មាន​ភាព​កក់ក្ដៅ និង​ទន់ភ្លន់​ចំពោះ​អ្នក​ជាពិសេស។ មិន​តែ​ប៉ុណ្ណោះ​អ្នក​មាន​ភាព​ចាស់ទុំ មាន​ថេរភាព និង​ចេះ​លួងលោម​គេ។ ទោះជាយ៉ាងណាក៏ដោយ​ក្នុង​ចិត្ត​អ្នក​មាន​ភាព​ឯកា​តិចតួច។ អ្នក​ជា​រឿយៗ​អ្នក​មិន​ចូលចិត្ត​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​អ្នកដទៃ ឬ​ចែករំលែក​ជីវិត​ឯកជន​ច្រើន និង​មិន​សូវ​មាន​មិត្តភ័ក្ដិ​ច្រើន។

២.រូបភាព B

បើ​ជ្រើសរើស​ឈុត​សម្លៀកបំពាក់ B បង្ហាញ​ថា អ្នក​ជា​មនុស្ស ​ដែល​មាន​ភាព​ទាក់ទាញ​ជាពិសេស ហើយ ជា​រឿយ​ៗ​ធ្វើឲ្យ​អ្នកដទៃ​ពិបាក​ទប់ទល់​នឹង​ការ​ទាក់ទាញ​ផ្លូវ​ភេទ។ អ្នក​មាន​ទំនុក​ចិត្ត និង​មាន​ភាព​ក្លាហាន​បង្ហាញ​ពី​ភាព​ខ្លាំង។ គុណវិបត្តិ​របស់​អ្នក​គឺ​ថា​ជួនកាល​ពឹង​ផ្អែក​លើ​អ្នក​ដទៃច្រើន​ពេក។

៣.រូបភាព C

សម្លៀកបំពាក់​ដែល​អ្នក​ជ្រើសរើស​ជា​រូបភាព C មាន​ន័យ​ថា​ជា​ញឹកញាប់​អ្នក​ផ្ដល់​ឲ្យ​អ្នកដទៃ​នូវ​អារម្មណ៍​ច្បាស់លាស់។ នេះ​ក៏​មាន​ន័យ​ផង​ដែរ​ថា អ្នក​គឺជា​មនុស្ស​ឯករាជ្យ រស់នៅ​មាន​ភាព​ត្រឹមត្រូវ។ ជីវិត​របស់​អ្នក​តែងតែ​ត្រូវ​ការ​ស្តង់ដារ​ល្អឥតខ្ចោះ​ជានិច្ច។ ចំណុច​ខ្សោយ គឺ​អ្នក​តែងតែ​មាន​ការ​រំពឹង​ទុក​ខ្ពស់ ដូចនេះ​ពេល​មិន​បាន​ដូច​ចិត្ត​ការ​ខក​ចិត្ត​ក៏​ខ្ពស់​តាម​នោះ​ដែរ។ លើស​ពី​នេះ​ទៀត​អ្នក​មាន​ជីវភាព​រស់នៅ​កម្រិត​ខ្ពស់ ជាង​អ្នក​ដទៃ ដែល​ធ្វើឲ្យ​គេ​មាន​ការ​ច្រណែន។ ចំណែក​សេចក្ដី​ស្រឡាញ់​របស់​អ្នក គឺ​មិន​អំណោយ​ទាន​ឡើយ។

រូបតំណាង

៤.រូបភាព D

ចំណែក​ប្រភេទ​សម្លៀកបំពាក់​ចុងក្រោយ​នេះ​វិញ អ្នក​ជ្រើសរើស​គឺ​មាន​ភាព​សិចស៊ី និង​គួរ​ឲ្យ​គោរព។ វា​ក៏​បញ្ជាក់​ផង​ដែរ​ថា អ្នក​ជា​មនុស្ស​យកចិត្តទុកដាក់​ចំពោះ​អ្នកដទៃ ហើយ​អ្នក​ក៏​ជា​មនុស្ស​ស្មោះត្រង់។ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ពេល​ខ្លះ​អ្នក​ធ្វើឲ្យ​សត្រូវ​មាន​អារម្មណ៍​ថា "ផ្ដាច់ការ" ក៏​ប៉ុន្តែ​តាម​ពិត​អ្នក​គ្រាន់តែ​ចង់​ការពារ​ដៃគូ​តែ​ប៉ុណ្ណោះ។ គុណវិបត្តិ​របស់​អ្នក​គឺ​បេះដូង​មាន​ភាព​ទន់ខ្សោយ៕

ចុចអាន៖Style សម្លៀក​បំពាក់​បែប​សាមញ្ញ​ ប៉ុន្តែ​ស្រួល​ស្លៀក​ និង​មិន​ងាយ​សាំ​

ប្រភព៖ bestie ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម