ខំចំនាយលុយរាប់ពាន់ដុល្លារទិញកាបូប LV ជូន ម៉ាក់យាយស្ពាយទៅផ្សារដាក់ត្រីបន្លែធ្វើមិនដឹង

  • 2021-01-15 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាមិនមែនកើតឡើងក្នុងពេលថ្មីៗនេះក្ដី​ តែអ្នកលេងបណ្ដាញសង្គមភាគច្រើននៅតែសើចហួសចិត្តនឹង រឿងមួយនេះអោយតែពេលនឹកគិតដល់។ មិនបាំបាច់បរិយាយច្រើនក៏ដឹងថា កាបូបយីហ៊ោនេះមានតម្លៃថ្លៃយ៉ាងណានោះដែរ និង ជាទីពេញនិយម មិនថាជាតារាបរទេស ក្នុងស្រុក និង ត្រកូលអភិជននោះទេ។

ខុសប្លែកអីតែកាបូប LV មួយនេះដែលមានវាសនាខុសពីសាច់ញាតិរបស់វា ដោយស្រ្តីជនជាតិតៃវ៉ាន់ម្នាក់បានទិញជាកាដូជូនជីដូនខ្លួនប្រើ ព្រោះឃើញថាកាបូបដែលគាត់កំពុងប្រើ វាចាស់ណាស់ទៅហើយ មិនព្រមដូរចោលសោះ។ ពីដំបូងគិតក៏គិតថា គាត់ប្រាកដជាសប្បាយចិត្តបានកាបូបថ្មី ហើយនឹងកាន់ពេលត្រូវទៅណាម្ដងៗ តែបន្ទាប់ពីដឹងថាគាត់យកទៅប្រើបែបណា ក៏និយាយលែងចេញតែម្ដង។

នៅពេលដែលទៅលេងជីដូនលើកក្រោយ នាងក៏ដឹងថាគាត់តែងតែប្រើវាណា ព្រោះគាត់មិនដឹងថាកាបូបនេះមានតម្លៃរហូតដល់ទៅរាប់ពាន់ដុល្លារ ថែមទាំងមិនសូវជាមានឱកាសទៅជប់លៀង កម្មវិធីអ្វីផងនោះ គាត់ក៏ប្រើកាបូបនេះយកទៅផ្សារដើម្បី ដាក់បន្លែត្រីសាច់ទៅ។ ស្រ្តីជាចៅស្រីក៏មិនដឹងនិយាយបែបណាដែរ ពេលដែលឃើញជីដូនត្រលប់មកពីផ្សារមានទាំង បន្លែផង ត្រីផងនៅក្នុងកាបូបនេះ រួចក៏សម្រេចចិត្តចែករំលែករឿងដ៏គួរអោយអស់សំណើចមួយនេះជាមួយមិត្តភក្តិលើបណ្ដាញសង្គមរបស់នាង។ មិត្តនាងភាគច្រើនក៏ឆ្លើយតបថា ប្រហែលមកពីកាបូបនុង៎វាមាំពេក ទើបគាត់សម្រេចចិត្តប្រើអញ្ចឹងទៅ។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម