៤ ស្ទាយសម្រាប់អ្នកអៀនកាម៉េរាពេលថតរូប
- 2021-01-11 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ស្ទាយសម្រាប់អ្នកអៀនកាម៉េរាពេលថតរូប
សម័យនេះសឹងតែគ្រប់គ្នាទៅហើយដែលចូលចិត្តការថតរូបភាព ថតវីដេអូ ដើម្បីដាក់នៅលើប្រព័ន្ធបណ្តាញសង្គមរបស់ពួកគេ សម្រាប់ជាការកំសាន្ត។ អ្នកប្រហែលជាបានឃើញខ្លះហើយដែលមនុស្សមួយចំនួនមើលទៅហាក់ដូចជាមិនសូវស្អាតណាស់ណាទេ ប៉ុន្តែពេលដែលពួកគេស្ទាយថតរូបម្តងៗមើលទៅដូចជាអ្នកជំនាញខាងម៉ូដែលអញ្ចឹង។
មានមនុស្សមួយចំនួននូវតែកំពុងមានបញ្ហាជាមួយនឹងការថតរូប មានការអៀនខ្មាសពេលឃើញកាម៉េរាម្តងៗ ពីព្រោះតែខ្វះភាពជឿទុកចិត្តលើរូបរាង និងសម្រស់ខ្លួនឯង។ ប្រសិនបើអ្នកចង់បានរូបភាពស្អាតៗ មើលទៅហាក់ដូចជាតារាម៉ូដ សម្រាប់ដាក់ក្នុងប្រព័ន្ធបណ្តាញសង្គមរបស់អ្នកនោះ ៤ ស្ទាយនេះអាចជាការចាប់ផ្តើមបាន៖
១. ស្ទាយយកដៃបាំងមុខ
២. ស្ទាយថតយកទូរសព្ទ ឬកាម៉េរាបាំងមុខដើម្បីបង្ហាញរាង
៣. ស្ទាយថតដោយមានមួក ឬរបស់អ្វីមួយបិទបាំងមុខ ឬថតចំហៀង
៤. ស្ទាយថតពីខាងក្រោយ
រូបភាព៖ Pinterest
អានបន្ត៖