គុណប្រយោជន៍ ៤ យ៉ាងនៃទឹកដោះគោសុទ្ធ ដែលអ្នកមិនធ្លាប់គិតដល់

  • 2020-11-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកដោះគោសុទ្ធផ្តល់អត្ថប្រយោជន៍ល្អៗជាច្រើន ហើយវាត្រូវបានគេពេញនិយមប្រើនៅទូទាំងពិភពលោកអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ទឹកដោះគោគឺជាសារធាតុរាវ ឬជាភេសជ្ជៈដែលសំបូរទៅដោយសារធាតុចិញ្ចឹមដែលថនិកសត្វ និងស្ត្រីផលិតឡើងដើម្បីចិញ្ចឹមកូនរបស់ពួកគេឲ្យធំធាត់លូតលាស់បានល្អ។ វាមានផ្ទុកសារធាតុចិញ្ចឹមដ៏មានតម្លៃដែលជួយទ្រទ្រង់រាងកាយដែលកំពុងលូតលាស់រួមទាំងកាល់ស្យូម និងប្រូតេអ៊ីនដ៏ច្រើនសន្ធឹកសន្ធាប់។ តើអ្នកធ្លាប់អង្គុយហើយគិតអំពីអ្វីដែលទឹកដោះគោពិតជាផ្តល់អត្ថប្រយោជន៍សម្រាប់រាងកាយរបស់អ្នកទេ? បើទោះបីជាអ្នកកំពុងតែបានប្រើប្រាស់វាជារៀងរាល់ថ្ងៃក៏ដោយ។ អ្នកគ្រាន់តែដឹងថាទឹកដោះគោគឺល្អសម្រាប់សុខភាពនិងសម្រស់ ហើយការពិតនោះគឺវាជួយបានច្រើនជាងនេះទៅទៀត។ ខាងក្រោមនេះជាគុណប្រយោជន៍ដ៏សំខាន់ទាំង ៤ ដែលអ្នកមិនធ្លាប់គិតដល់៖

១. ធ្វើឲ្យធ្មេញរឹងមាំ

ជាការពិតណាស់ដែលការផឹកទឹកដោះគោធ្វើឲ្យធ្មេញរបស់អ្នករឹងមាំ និងការពារធ្មេញ។ វាក៏ជួយពង្រឹងឆ្អឹងថ្គាមរបស់អ្នកផងដែរ ដែលអាចជួយឲ្យធ្មេញធម្មជាតិរបស់អ្នកវែងលូតលាស់បានល្អ។ ទឹកដោះគោគឺជាប្រភពដ៏ល្អបំផុតសម្រាប់កាល់ស្យូម ហើយនោះជាអ្វីដែលធ្មេញរបស់អ្នកត្រូវការ។ លើសពីនេះទឹកដោះគោជួយការពារប្រហោងធ្មេញ និងពុកធ្មេញ។ កាល់ស្យូមអាចត្រូវបានស្រូបយកដោយរាងកាយរបស់អ្នកនៅពេលដែលវីតាមីនឌីនៅក្នុងទឹកដោះគោដែលអ្នកបានផឹកជាប្រចាំ។

២.ធ្វើឲ្យឆ្អឹងមានសុខភាពល្អ

អស់ពេលជាយូមកហើយដែលយើងត្រូវបានគេប្រាប់ថា ទឹកដោះគោជួយធ្វើឲ្យឆ្អឹងរឹងមាំពីសារធាតុជាតិកាល់ស្យូមដែលមានផ្ទុកនៅក្នុងទឹកដោះគោនោះ។ វាជាការពិតដែលផលិតផលទឹកដោះគោគឺជាប្រភពដ៏ល្អបំផុតនៃកាល់ស្យូម ហើយកាល់ស្យូមគឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងឆ្អឹង។ ដោយហេតុផលនេះទើបគេណែនាំឲ្យទទួលទានផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ ជាពិសេសក្មេងៗត្រូវផឹកទឹកដោះគោ ដើម្បីបង្កើនសុខភាពឆ្អឹង សម្រាប់ការលូតលាស់ឲ្យបានត្រឹមត្រូវ។ ក៏ប៉ុន្តែវាជាការពិតដែលថាមនុស្សពេញវ័យក៏ត្រូវការដែរ ដើម្បីជួយធ្វើឲ្យឆ្អឹងរបស់ពួកគេរឹងមាំដែល និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺពុកឆ្អឹង។

៣. ការលូតលាស់សាច់ដុំ

ទឹកដោះគោក៏អស្ចារ្យផងដែលក្នុងការធ្វើអោយប្រសើរឡើងនូវការលូតលាស់សាច់ដុំ នេះក៏ដោយសារតែប្រូតេអ៊ីនមាននៅក្នុងទឹកដោះគោ។ អ្នកហាត់កីឡាជាច្រើនផឹកទឹកដោះគោបន្ទាប់ពីការហាត់ប្រាណព្រោះវាផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗដល់រាងកាយដែលត្រូវការ ដើម្បីស្តារឡើងវិញនូវការបញ្ចេញថាមពល។ លើសពីនេះទឹកដោះគោជួយការពារការឈឺសាច់ដុំ និងបំពេញសារធាតុរាវ ឬជាតិទឹកដែលបានបាត់បង់ក្នុងពេលហាត់ប្រាណ។

៤. ផ្តល់ថាមពលកម្លាំង និងកាត់បន្ថយស្ត្រេស

ទឹកដោះគោគឺអស្ចារ្យសម្រាប់រឿងជាច្រើន ប៉ុន្តែតើអ្នកដឹងទេថាវាល្អប្រសើរសម្រាប់ការជំរុញថាមពលផ្តល់កម្លាំងឲ្យអ្នក? នៅពេលដែលអ្នកកំពុងឃ្លានញ័រខ្លួន ឬអស់កម្លាំងពីការធ្វើការងារពេញមួយថ្ងៃ អ្នកគ្រាន់តែផឹកទឹកដោះគោត្រជាក់មួយកែវនឹងធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើង ហើយបាត់ញ័រ បាត់ឃ្លានទម្រាំដល់ពេលញ៉ាំអាហារ។ វីតាមីននឹងសារធាតុរ៉ែជាច្រើនដែលមានផ្ទុកនៅក្នុងទឹកដោះគោ ជួយបន្ថយភាពតានតឹងដែលមាននៅក្នុងសាច់ដុំរាងកាយ និងខួរក្បាល ហើយធ្វើឲ្យសរសៃប្រសាទរបស់អ្នកធូរស្បើយ។ ដូចច្នេះគួរផឹកទឹកដោះគោឲ្យបានមួយកែវបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃពីការសិក្សា ឬការងារ។ វាពិតជាធ្វើឲ្យភាពតានតឹងកាត់បន្ថយបន្តិចម្តងៗ និងមានកម្លាំងឡើងវិញ។

ទឹកដោះគោសុទ្ធមិនត្រឹមតែជួយបានតែប៉ុណ្ណឹងទេ វាជួយបានច្រើនយ៉ាងទៀត។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះអ្នកស្រាវជ្រាវបានរកឃើញថា ទឹកដោះគោជួយការពារជំងឺផ្សេងៗជាច្រើន។ នេះរួមបញ្ចូលទាំងសមត្ថភាពរបស់វាក្នុងការជួយបន្ថយសម្ពាធឈាមខ្ពស់ និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទៅទៀត ទឹកដោះគោមានសមត្ថភាពជួយធ្វើឲ្យភ្នែកមានភាពប្រសើរឡើង។ មានអ្នកស្រាវជ្រាវខ្លះជឿជាក់ថា ទឹកដោះគោក៏អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាប្រភេទមហារីកមួយចំនួនផងដែរ។ ឥឡូវអ្នកដឹងថាការផឹកទឹកដោះគោ មានអត្ថប្រយោជន៍ជាច្រើនជាងអ្វីដែលអ្នកធ្លាប់បានគិតពីមុនមក។ ដូច្នេះគួរតែចាប់ផ្តើម និងបន្តផឹកទឹកដោះគោដើម្បីទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យពីទឹកដោះគោ៕

កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានដំបូងគេ ដែលមានផ្គត់ផ្គង់ទឹកដោះគោសុទ្ធ ១០០% ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចរកទិញបាននៅតាមទីផ្សារជាច្រើន ដែលមានដូចជា៖ ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ, ផ្សារទំនើប ជីប ម៉ុង (ព្រះមុនីវង្ស), ផ្សារទំនើប ជីប ម៉ុង (អេដេន ហ្គាដិន) និងផ្សារទំនើប ជីប ម៉ុង ទីតាំង ណូរ៉ូ ម៉ល។

ក្រុមហ៊ុនក៏មានប្រូម៉ូសិនជូនផងដែរ គឺរាល់ការទិញទឹកដោះគោសុទ្ធ នឹងមានបន្ថែមជាយ៉ាអួរ នៅតាមផ្សារទំនើបដូចបានរៀបរាប់ខាងលើ។ ក្រុមហ៊ុននឹងបន្តដាក់លក់លើទីផ្សារផ្សេងៗទៀត ជាបន្តបន្ទាប់។

ដើម្បីតាមដានរាល់ព័ត៌មាន ក៏ដូចជាស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ Facebook

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម