ពាក្យកុហកទាំង១០ ដ៏ពេញនិយមបំផុត ហើយទៅណាមកណាតែងតែឮ
- 2020-11-05 02:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យកុហកទាំង១០ ដ៏ពេញនិយមបំផុត ហើយទៅណាមកណាតែងតែឮ
គ្មាននរណាម្នាក់ដែលមិនធ្លាប់កុហកនោះទេ ហើយពេលខ្លះយើងជ្រើសរើសការកុហកទៅតាមកាលៈទេសៈ ។ យ៉ាងណាមិញ គ្រប់គ្នាប្រហែលជាធ្លាប់បានឮ ឬ ប្រើពាក្យទាំងនេះ ដើម្បីគ្រប់គ្រងស្ថានការផ្សេងៗគ្នា៖
**១. “ខ្ញុំចេញហើយ កំពុងនៅតាមផ្លូវ"** ៖ មនុស្សភាគច្រើនចូលចិត្តកុហកថាខ្លួនកំពុងនៅតាមផ្លូវហើយ ស្របពេលដែលខ្លួនមិនទាន់ទាំងចេញពីផ្ទះផង ព្រោះខ្លាចអ្នកដែលគេកំពុងចាំខឹង។
២. “ខ្ញុំអត់ស្រវឹងទេ អ្នកណាថាខ្ញុំស្រវឹង" ៖ អ្នកផឹកស្រវឹងភាគច្រើនមិនដែលទទួលស្គាល់ថាខ្លួនស្រវឹងឡើយ ថែមទាំងមិនចូលចិត្តពេលគេថាខ្លួនស្រវឹងទៀតផង។
៣. “បងអត់ដែលស្គាល់នាងទេ" ៖ នេះជាឃ្លាដែលបុរសចូលចិត្តដោះសារ ឱ្យតែសួរពីទំនាក់ទំនងជាមួយនារីណាម្នាក់ ភាគច្រើនតែងឆ្លើយថាមិនដែលស្គាល់គ្នា។
៤. “ខ្ញុំបែកគ្នាជាមួយសង្សាមែនទែនហើយលើកនេះ" ៖ មួយឃ្លានេះគឺថា ស្តាប់ឡើងចង់ភ្លេចទៅវិញហើយ។ ជាពិសេស ពេលមិត្តភក្តិរបស់អ្នកនិយាយប្រាប់ថា គេបែកគ្នាមែនទែនហើយលើកនេះ វាច្បាស់ណាស់ថាជាពាក្យកុហក ហើយ គេនិយាយទៅតាមអារម្មណ៍ប៉ុណ្ណោះ តែអ្នកទ្រាំជឿសិន ព្រោះដឹងថាគេគង់តែត្រូវគ្នាវិញឆាប់ៗ។
៥. “ខ្ញុំស្រឡាញ់អ្នក" ៖ ពាក្យ៣ម៉ាត់ដែលមានអត្ថន័យជ្រាលជ្រៅបំផុត បែរក្លាយជាពាក្យដែលមនុស្សមួយចំនួននិយាយឱ្យតែផុតពីមាត់ទៅវិញ គេចូលចិត្តប្រើជាញឹកញាប់ តែមិនដែលបញ្ចេញនូវ កាយវិការណាគួរឱ្យជឿទៅវិញ។
៦. អាយុ ៖ មនុស្សភាគច្រើនមិនសូវមានអារម្មណ៍ល្អនោះទេ ពេលគេសួរនាំពីអាយុរបស់ខ្លួន ហើយ ច្រើនមិនសូវប្រាប់ពីអាយុពិត ព្រោះគិតថាខ្មាស់គេជាដើម។
៧. ប្រាក់ខែ ៖ ប្រាក់ខែគឺជាប្រធានបទដែលអ្នកធ្វើការទូទៅមិនចង់និយាយ ព្រោះជារឿងសម្ងាត់របស់គេ។ ដូចនេះ ភាគច្រើនគេតែងសូមមិននិយាយ ឬ ប្រាប់មិនឱ្យចំចំនួនច្បាស់លាស់។
៨. “ស្បថថា ឈប់ផឹកហើយ" ៖ អ្នកច្បាស់ជាធ្លាប់ឭពាក្យនេះហើយ ហើយក៏ដឹងថាជាពាក្យមិនអាចជឿបាននោះដែរ។ មួយឃ្លានេះ គឺគ្រាន់និយាយតាមអារម្មណ៍មួយភ្លែតរបស់គេតែប៉ុណ្ណោះ មិនបានប៉ុន្មានផង គេទៅផឹកដដែល។
៩. “ចាំបន្តិចទៀតខ្ញុំតេទៅវិញ" ៖ បើឮពាក្យនេះ ភាគរយតិចណាស់ដែលគេនឹងតេមកវិញដូចការនិយាយ។ យ៉ាងណាមិញ ពេលខ្លះគេមិនមានចេទនានោះទេ គឺច្រើនតែភ្លេច។
១០. “ខ្ញុំនឹងស្រកគីឡូឱ្យបាន" ៖ ឃ្លានេះច្រើនឭចេញពីនារីៗ ពេលគាត់តាំងចិត្តចង់ស្គម តែមិនដែលឃើញកើតឡើងពិតមែននោះទេ៕
អានបន្ត៖ ជីវិតនឹងលែងអាប់អួ បើអ្នកអាចជៀសផុតពីមនុស្ស ១០ ប្រភេទនេះបាន