លុញទឹកកកក្រូចឆ្មាលើមុខ ១អាទិត្យ ២ដង អ្នកនឹងភ្ញាក់ផ្អើលនឹងលទ្ធផលក្រោយ ១ខែ

  • 2020-09-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទឹកក្រូចឆ្មា ច្របាច់ហើយ ដាក់ក្លាសេឲ្យកកបន្ទាប់មក យកមកលុញលើមុខ គឺមានប្រសិទ្ធិភាពខ្ពស់ខ្លាំងក្នុងការថែរក្សាសម្រស់ដែលមិនមែនអ្នកណាក៏ដឹង។

ក្រូចឆ្មាមិនមែនគ្រាន់តែជាប្រភេទគ្រឿងផ្សំ ឬភេសជ្ជៈនោះទេ វាថែមទាំងជាគ្រឿងសំអាងដ៏មានប្រសិទ្ធិភាពជាទីបំផុត ក្នុងការថែរក្សាសម្រស់។ អ្នកអាចព្យបាលបានបញ្ហាស្បែកមុខជាច្រើនដូចជា មុនមុខ ជាំ អេចម៍រុយ ឬស្នាមបានយ៉ាងឆាប់រហ័សជាមួយប្រភេទផ្លែនេះ។

នៅក្នុងក្រូចឆ្មាមានផ្ទុក អាស៊ីត L-ascorbic មានប្រសិទ្ធភាពក្នុងការបង្រួមរន្ធរោមញើស និងព្យាបាលមុនបានឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ ប្រភេទវីតាមីន C នៅក្នុងក្រូចឆ្មា ក៏ជាប្រភេទដែលអាចជួយបង្កើតខូឡាជែនឲ្យស្បែក ដែលជួយឲ្យស្បែកបានតឹងណែនល្អ មិនយារធ្លាក់។

បន្ថែមពីនោះ អាស៊ីត Citric នៅក្នុងក្រូចឆ្មាអាចជំរុះមុនខ្សាច់បានយ៉ាងមានប្រសិទ្ធិភាព។ ដោយសារសារជាតិនេះដែរ ស្នាមដែលបន្សល់ពីមុន ឬត្រូវថ្ងៃក្ដៅក៏អាចព្យាបាលបានដូចគ្នា ដោយសារជាតិនេះ។

វិធីអនុវត្ត៖

គ្រឿងផ្សំ៖

  •  ក្រូចឆ្មា ៤ផ្លែ
    
  •  ទឹកសុទ្ធ ១០០មល
    
  •  ជីអង្កាមមួយស្លឹក
    

វិធីធ្វើ៖

កាត់ក្រូចឆ្មាជាចំណិត រួចច្របាចយកទឹក បន្ទាប់មកចាក់ចូលទឹកសុទ្ធ ១០០មល ដែលមានត្រាំជីអង្កាមស្រាប់។ បន្ទាប់មកចាក់រូបមន្តនេះចូលប្រដាប់ច្រកទឹកកក បន្ទាប់មកដាក់ឲ្យកកក្នុងរយៈពេលពី ៤ទៅ ៦ម៉ោង។

ក្រោយពេលលាងមុខ និងជូតឲ្យស្ងួត យកទឹកកកដាក់ចូលក្រណាត់ស្អាត ហើយមកលុញឲ្យសព្វលើផ្ទៃមុខ។ ប្រសិនបើត្រជាក់ខ្លាំងពេក អាចដកចេញ៣០វិនាទី ហើយបន្តលុញដល់រលាយទឹកកកអស់។ បន្ទាប់មក លាងមុខវិញដោយទឹកស្អាត។

ក្រោយ២ ទៅ៤សប្ដាហ៍ ស្បែកនឹងភ្លឺជាងមុន ហើយមុនតូចៗនឹងបាត់អស់។ អនុវត្ត២ដង ក្នុង១សប្ដាហ៍ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម